សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ស្នងការ​នគរបាល​ខេត្ត ជម្រុញ​ឲ្យ​អធិការ​ក្រុង​ស្រុក​ពង្រឹង​ប្រជា​ការពារ​និង​ពន្លឿន​ការធ្វើ​អត្តសញ្ញាណប័ណ្ណ​ជូន​ប្រជាពលរដ្ឋ​

ស្នងការ​នគរបាល​ខេត្ត ជម្រុញ​ឲ្យ​អធិការ​ក្រុង​ស្រុក​ពង្រឹង​ប្រជា​ការពារ​និង​ពន្លឿន​ការធ្វើ​អត្តសញ្ញាណប័ណ្ណ​ជូន​ប្រជាពលរដ្ឋ​

ខេត្ត​ក្រចេះ ៖ មានប្រសាសន៍​លើកឡើង​ក្នុង​ពិធី​បំពាក់​ឋានន្តរស័ក្តិ និង​ប្រកាស​តែងតាំង​តួនាទី ភារកិច្ច ដល់​នាយ​នគរបាល​នៃ​ស្នងការ​នគរបាល​ខេត្ត​ក្រចេះ កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៦ លោក​ឧត្តមសេនីយ៍ត្រី លន់ សុផាត ស្នងការ​នគរបាល​ខេត្ត បាន​ជម្រុញ​ដល់​អធិការ​ក្រុង​ស្រុក​ទាំង​៦ ឲ្យ​ពង្រឹង​ប្រជា​ការពារ និង​បន្ត​ជម្រុញ​ពន្លឿន​ការធ្វើ​អត្តសញ្ញាណប័ណ្ណ​ជូន​ប្រជាពលរដ្ឋ ។​

​លោក​ឧត្តមសេនីយ៍ លន់ សុផាត បាន​ដាក់​ផែនការ ជម្រុញ​ឲ្យ​នគរបា​លអធិការដ្ឋាន និង​ប៉ុស្តិ៍​រដ្ឋបាល សហការ​ជាមួយនឹង​ប្រជា​ការពារ​ភូមិ​/​ឃុំ សិក្សា​វាយតម្លៃ​តំបន់​ងាយ​រងគ្រោះ ចំណុច​គោលដៅ ដាក់​វេន​ប្រចាំការ និង​ការចុះ​ល្បាត​ជាដើម ដើម្បី​បង្កើត​តំបន់​គោលដៅ​ងាយ​មាន​វិធានការ​ការពារ​សន្តិសុខ​ឲ្យបាន​ល្អ​ប្រសើរ​ដល់​ការរស់​នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ ឲ្យ​ពួកគាត់​មាន​ទំនុកចិត្ត ជឿជាក់ មកលើ​នគរបាល ។​

​លោក​ឧត្តមសេនីយ៍ ស្នងការ​ខេត្ត បាន​មានប្រសាសន៍​ជម្រុញ​ឲ្យ​មន្ត្រី​អត្តសញ្ញាណ​កម្ម​ក្រុង​/​ស្រុក​ទាំងអស់ ត្រូវធ្វើ​យ៉ាងណា​ពន្លឿន​ការចុះ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​គ្រប់​គ្នា និង​ឆាប់រហ័ស ជាពិសេស​ការចុះ​ផ្សព្វផ្សាយ និង​បំផុសស្មារតី​ប្រជាពលរដ្ឋ​ឲ្យ​យល់​ដឹង​ច្បាស់​អំពី​អត្ថប្រយោន៍នៃ​អត្តសញ្ញាណប័ណ្ណ ដើម្បី​ឲ្យ​ពួកគាត់​ចូលរួម​ធ្វើ​បាន​គ្រប់​គ្នា ។ ម្យ៉ាងវិញទៀត ត្រូវ​បន្ត​ចុះ​ផ្សព្វផ្សាយ​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​ពួកគាត់​កាន់តែ​យល់​ដឹង​ច្បាស់ តាមរយៈ​កិច្ចប្រជុំ វេទិការ​សាធារណៈ និង​ពិធី​ជួប​សំណេះសំណាល​ជាដើម ។
​ជាមួយគ្នានេះ លោក​ក៏​បាន​ក្រើនរំលឹក​ដល់​បណ្តា​នគរបាល​គ្រប់​ស្រុក​ក្រុង ធ្វើយ៉ាងណា​បន្ត​យុទ្ធនាការ បង្ក្រាប​បទល្មើស​គ្រឿងញៀន អោយ​ខាន​តែ​បាន ដើម្បី​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ពលរដ្ឋ ព្រោះ​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន អាច​កាត់បន្ថយ​បទល្មើស​ជាច្រើន​ដូចជា ចោរលួច ឆក់ ប្លន់​ផង​ដែរ ៕

 

IMG-20161214-WA0163 IMG-20161214-WA0165 IMG-20161214-WA0162

Filed in: ព័ត៌មានជាតិ