សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​រថយន្ត​ដឹកឈើ​ល្មើស​ច្បាប់​មួយ​គ្រឿង​នៅ​ស្រុក​ឆ្លូង

សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​រថយន្ត​ដឹកឈើ​ល្មើស​ច្បាប់​មួយ​គ្រឿង​នៅ​ស្រុក​ឆ្លូង

ក្រចេះ ៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​បើក​ប្រតិបត្តិការ​បង្ក្រាប រថយន្ត​ដឹកឈើ​ល្មើស​ច្បាប់​មួយ​គ្រឿង​នៅ​ស្រុក​ឆ្លូង​ខេត្ត​ក្រចេះ  ។

​ប្រតិបត្តិការ​នេះ​ចូលរួម​សហការ​មាន​កម្លាំង​ប៉ូលីស​សេដ្ឋកិច្ច​ស្រុក​ឆ្លូង សង្កាត់រដ្ឋបាល​ព្រៃឈើ​ឆ្លូង​នឹង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ឆ្លូង ប៉ូលីស​ប៉ុស្ត៏​រកាកណ្តាល នឹង​អង្គការ​បរិស្ថាន​អភិរក្ស​សត្វព្រៃ​ធ្វើ​ឡើង​នៅវេលា​ម៉ាង​ជាង​៤​ល្ងាច​ថ្ងៃ​ទី​១២​ខែ​ធ្នូ​ឆ្នាំ​២០១៦​។

​លោកនាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ឆ្លូង បានឲ្យដឹងថា រថយន្ត​ដឹកឈើ​ល្មើសច្បាប់​នេះ ត្រូវបាន​កម្លាំង​ប៉ូលីស​ប៉ុស្ត៏រ​ការកណ្តាល​នឹង​អង្គកា​រ​បរិស្ថាន​អភិរក្ស​សត្វព្រៃ​ប្រដេញ​តាម​តាំងពី​ចំនុច​ស្ពាន​ពាម​ទេ​នៃ​ក្រុង​ក្រចេះ​រហូតដល់​ស្រុក​ឆ្លូង​ទើប​កម្លាំង​របស់​លោក​ស​ហ​ការ​ជាមួយ​កម្លាំង​ចម្រុះ​ឃាត់​បាន​រថយន្ត​ដឹកឈើ​ល្មើស​ច្បាប់​មួយ​គ្រឿង​នេះ បំរុង​លោតឆ័ត្រ​ទៅ​លក់​បន្ត​នៅ​ខេត្ត​ព្រៃវែង ។ ក្រោយពី​សមត្ថកិច្ច​ឃាត់​បាន​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ​ទេ ព្រោះ​អ្នកបើកបរ​នឹង​ម្ចាស់​ឈើ​បាន​រត់​បាត់​ស្ថិតនូវ​ផ្លូវ​ជាតិ​៧៣​ក្នុង​ភូមិ​ហាន់ជ័យ ឃុំ​ហាន់ជ័យ​ស្រុក​ឆ្លូង​ខេត្ត​ក្រចេះ​។

​លោក​បាន​បន្តទៀតថា ឈើ​ទាំង​នេះ​ជា​ប្រភេទ​ឈើក្រហម​លេខ​២​មិនទាន់​ដឹង​តួលេខ​ទេ​ព្រោះ​កម្លាំង​របស់លោក​មិនទាន់​ធ្វើ​ការវាស់វែង​រួច ។ បច្ចុប្បន្ន​រថយន្ត​ដឹកឈើ​ល្មើសច្បាប់​នេះ​បាន​យក​ទៅ​រក្សាទុក​នៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ឆ្លូង​ដើម្បី​ចាត់ការ​តាម​ច្បាប់​រដ្ឋបាល​ព្រៃឈើ ៕​

 

IMG-20161213-WA0046 IMG-20161213-WA0047

Filed in: ព័ត៌មានជាតិ