សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ប្ដី​ចិត្ត​តិរឆ្ឆាន​ផឹកស្រា​ស្រវឹង វាយ​ប្រពន្ធ​ទាល់តែ​ស្លាប់​ចោល​កូន ៦ នាក់​យ៉ាង​វេទនា​

​ប្ដី​ចិត្ត​តិរឆ្ឆាន​ផឹកស្រា​ស្រវឹង វាយ​ប្រពន្ធ​ទាល់តែ​ស្លាប់​ចោល​កូន ៦ នាក់​យ៉ាង​វេទនា​

​ក្រចេះ ៖ នគរបាល​ស្រុក​ចិត្រ​បុរី ឃាត់ខ្លួន​ជនសង្ស័យ ១ នាក់ ជាប់​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​ប្រើ​ហិង្សា ទៅលើ​ប្រពន្ធ​ខ្លួន​ឯង រហូតដល់​ស្លាប់ ។ ហេតុការណ៍​នេះ កើតឡើង​នៅ​វេលា​មោង​៣​និង​៤៥​នាទី រសៀល​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៦ នៅ​ភូមិ​សេរីភាព ឃុំ​ដា ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ​។​

​នគរបាល​ស្រុក​ចិត្រ​បុរី​បានឲ្យដឹងថា ជនសង្ស័យ​ឈ្មោះ ឃឹម ញ៉យ ភេទ​ប្រុស​អាយុ​៤៥​ឆ្នាំ បាន​ស្រវឹងស្រា រករឿង​ប្រពន្ធ រហូត​ដល់​ប្រើ​ហឹង្សា ដោយ​យក​ចបកាប់​វាយ​ខាង​ផ្លែ​ទៅលើ​ជនរងគ្រោះ​ត្រូវ​ចំ​ច្អឹងជំនី​ខាងឆ្វេង និង​ដើមដៃ​ខាងឆ្វេង បណ្ដាលឲ្យ​ស្លាប់​នៅ​កន្លែងកើតហេតុ ក្រោមផ្ទះ​របស់​ខ្លួន​យ៉ាង​អណោច​អធម​បំផុត ។​

​ជនរងគ្រោះ​ឈ្មោះ តឹក សា​រុំ ភេទ​ស្រី​អាយុ​៤៣​ឆ្នាំ ត្រូវជា​ប្រពន្ធ័​ជនសង្ស័យ​ស្លាប់​ចោល​កូន ៦ នាក់​យ៉ាង​វេទនា ហើយ​អ្នក​ទាំង​ពីរ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។​

​នគរបាល​បាន​បន្តទៀតថា ជនសង្ស័យ​ជា​ជន​ប្រមឹក​ស្រវឹង​អួទីណួ​រាលថ្ងៃ ហើយ​ក្រោយពី​វាយ​ប្រពន្ធ រួច​ត្រូវបាន​ប្រជាពលរដ្ឋ​រាយការណ៍​ទៅ​ប៉ុស្ដិ​ន៍​រដ្ឋបាល ហើយ​កម្លាំង​នគរបាល​ចុះ​ឃាត់​តែម្ដង ។​

​ប​ច្ច​ប្បន្ន ជនសង្ស័យ​ឃាត់ខ្លួន​បណ្ដោះអាសន្ន ដើម្បី​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ចិត្រ​បុរី ដើម្បី​កសាង​សំណុំរឿង​តាម​និតិ​វិធី ៕

 

IMG-20161213-WA0014 IMG-20161213-WA0013

Filed in: សន្តិសុខសង្គម