សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សមត្ថកិច្ច​បញ្ជូន​ជនសង្ស័យ​ពីរ​នាក់​ពាក់ព័ន្ធ​ជួញដូរ​គ្រឿងញៀន​ទៅ​កាន់​តុលាការ​

សមត្ថកិច្ច​បញ្ជូន​ជនសង្ស័យ​ពីរ​នាក់​ពាក់ព័ន្ធ​ជួញដូរ​គ្រឿងញៀន​ទៅ​កាន់​តុលាការ​

ក្រចេះ ៖ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ខេត្ត​ក្រចេះ និង​បញ្ជូន​ជនសង្ស័យ​ចំនួន ២ នាក់​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​រក្សា​ទុក​ដោយ​ខុស​ច្បាប់​នូវ​សា​ធាតុ​ញៀន​នឹង​វត្ថុតាង​មួយចំនួន​ទៅ​តុលាការ​នៅ​រសៀល​ថ្ងៃទី​១២​ខែ​ធ្នូ​ឆ្នាំ​២០១៦​នេះ​។​

​លោក គង់ ស៊ីដន ប្រធានការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​ស្នងការ​នរគ​បាល​ខេត្ត​ក្រចេះ បាន​បញ្ជាក់​ឲ្យដឹងថា​
​កម្លាំង​នរគ​នគរបាល​ស្រុក​ឆ្លូង ឃាត់ខ្លួន​ជនសង្ស័យ​ទាំងពីរ នាក់​នៅ​ចំនុច​តៀម​កាហ្វេ​ក្បាលស្ពាន​ព្រែក​សា​ម៉ាន់ ស្ថិតក្នុង​ភូមិ​ព្រែក​សា​ម៉ាន់ ឃុំ​ព្រែក​សា​ម៉ាន់ ស្រុក​ឆ្លូង ខេត្ត​ក្រចេះ កាលពី​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៦ ។​

​ចំណែក​នគរបាល​ស្រុក​ឆ្លូង​បានឲ្យដឹងថា ប្រតិ​ប​ត្ត​ការបង្គ្រាប​នេះ ដោយ​មាន​ការសម្របសម្រួល​ពី​លោក ធុច បញ្ច​សន្តិភាព ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តក្រចេះ ឈាន​ទៅដល់​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ២ នាក់​នៅ​ចំនុច​កើតហេតុ​ខាងលើ ។​

​នគរបាល​បន្ដទៀតថា ជនសង្ស័យ​ទី​១. ឈ្មោះ យ៉ាន ហាំ​ម៉ាត់ ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ​ឥស្លាម មុខរបរ​កម្មក​រទូ​ក​គ្រួស​។ ជនសង្ស័យ​ទី​២. ឈ្មោះ វី​ស៊ូ​ហា​រី ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ​ឥស្លាម មុខរបរ​ថៅកែ​ទូក​គ្រូ​ស អ្នក​ទាំង​ពីរ​រស់នៅ​ភូមិ​ល្វា​ធំ​ឃុំ​ព្រែក​សា​ម៉ាន់ ស្រុក​ឆ្លូង ឆែកឆេរ​លើ​ខ្លួន​អ្នក​ទាំង​ពីរ ដកហូត​បាន​វត្ថុតាង​ម្សៅ​ក្រាម​ពណ៌ ប្រភេទ​មេតំ​ហ្វេ​តា​មីន ចំនួន​៦​កញ្ចប់ ប្រាក់​ដុល្លា​ក្លែងក្លាយ​ក្រដាស​១០​ចំនួន ២ សន្លឹក ជញ្ជីង​ថ្លឹង​គ្រឿងញៀន​១​នៅ​ជាប់​និង​ខ្លួន​។​

​បច្ចុប្បន្ន ជនសង្ស័យ ខាងលើ​ត្រូវបាន​ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្ត និង​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទាំង​ពីរ​នាក់ ទៅកាន់​សាលាដំបូង​ខេត្តក្រចេះ​នៅ​រសៀល​ថ្ងៃទី​១២​ខែ​ធ្នូ​ឆ្នាំ​២០១៦​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់ ៕

 

IMG-20161212-WA0045 IMG-20161212-WA0046

Filed in: គ្រឿងញៀន