សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ស៊ីឈ្នួល​ដឹក​ឈើ​ឲ្យ​អនុ​វរៈ​២០៤​លោក​គង់​ក្រឹង​ស្លាប់​អត់ប្រយោជន៍​

ស៊ីឈ្នួល​ដឹក​ឈើ​ឲ្យ​អនុ​វរៈ​២០៤​លោក​គង់​ក្រឹង​ស្លាប់​អត់ប្រយោជន៍​

ខេត្ត​ក្រចេះ​៖​ស្រុក​ស្នួល​បុរស​ម្នាក់​ក្នុងចំណោម​អ្នក​ស៊ី​ស​ឈ្នួល​ដឹកឈើ​តាម​ម៉ូតូ​យកទៅលក់ អោយ​ឯកឧត្តម​គង់ ក្រឹង​អនុវរៈ​យោធា​ការពារ​ព្រុំដែន​លេខ​២០៤​បាន​ដួល​ម៉ូតូ​ឈើ​សង្កត់​ស្លាប់​ទាំង​ព្រឹក ដោយសារ​ត្រូវ​បាន​ប៉ូលីស​វរៈ​សេនា តូច​លេខ​៦១៩​ដែល​ឈរជើង​នៅតាម បណ្ដោយ ផ្លូវ​លេខ ៧៤ ស្ថិតនៅ ចំណុច​ច្រប ក្នុង​ឃុំ ២​ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ  ឃាត់​សុំ លុយ ហើយ​ទាញ​ដៃចង្កូត​បណ្តាលអោយ​ដួល​ម៉ូតូ ត្រូវ​ឈើ​សង្កត់​លើ​បែកក្បាល​ស្លាប់​ទាន់ហន់​តែម្តង​។
​ហេតុការណ៍​នេះ​កើត​ឡើង​វេលា ម៉ោង​១០ និង​៣០​នាទី ព្រឹក​ថ្ងៃ​ទី​១១​ខែ​ធ្នូ​ឆ្នាំ​២០១៦​ស្ថិត​តាម​បណ្តោ​ជាតិ​៧៤ ភូមិ​ច្រាប ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ​ជនរងគ្រោះ​ដែល​ស៊ីឈ្នួល​ដឺ​ក​ឈើ​ឲ្យ​ឈ្មួញ​គង់​ក្រឹង ឈ្មោះ​ដូត​ក្រ​ក​ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ ទីលំនៅ​ភូមិ​ស្នួល​វត្ត​លិច ឃុំ​ស្នួល​ស្រុក​ស្នួល​ខេត្ត​ក្រចេះ​ជា​អ្នក ស៊ីឈ្នួល ដឹកឈើ ឲ្យឈ្មោះ គង់ ក្រឹ​ង មេ​បញ្ជា ការរង វរៈ​ព្រំដែន ២០៤ ដោយ​ត្រូវ ដឹកឈើ ទៅកាន់​ភូមិ ត្រពាំង​ស្រែ ដែលជា ទីតាំង របស់​វរៈ ២០៤ ឈរជើង  ។​

​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​ឃុំ​ខាងលើ បានឲ្យដឹងថា​៖ ដោយសារ​តែ​មេ​ឈ្មួញ​ឈើ​ដុះ​ស្លែ​ខាងលើ​បាន​អោយ​តំលៃ​ថ្លៃ​ទៅលើ ភេទ​ឈើប្រណិត​ទាំង​នេះ​ទើប​ធ្វើអោយ​ប្រជាពលរដ្ឋ​នាំគ្នា​សម្រុក​ចោល​ការងារ ផ្ដូរ​ពី​មុខរប​កសិកម្ម​ដាំ​ដុះ​មក​ដឹកឈើ​លក់ អោយ ឯកឧត្តម គង់ ក្រឹ​ង វិញ ។ ដោយសារ​អាង​ខ្លួន​ជាម​ត្ត​កិច្ច​ការពារ​ព្រុំដែន​លោក​គង់​ក្រឹង​ត្រូវបាន​ប្រជាពលរដ្ឋ​រាយការណ៍​ថា​ជា​អ្នក​ប្រកប​អាជីវកម្ម​ជួញ​ឈើប្រណិត​ជាង​១០​ឆ្នាំ​មកហើយ​តែ​គ្មាន​សមត្តកិច្ច​ការចាប់ឬ​បង្ក្រាប​ម្តង​ណាឡើយ​។

​លោក គង់ ក្រឹ​ង ដោយសារ​អាង​ស្គាល់​សមត្តកិច្ច​ខេត្ត​ក្រចេះ ព្រោះ​មាន​អតីមន្ត្រី​ប៉ូលិស​ប៉ុស្តិ​ត្រពាង​ស្រែ ឈ្មោះ សួង ឈុន​សេង ជា​មេការ​រត់​ការ​ផ្តល់​សេវា​ដល់​ពួក​សមត្ថកិច្ច ទាំងនោះ រួមមាន មេព្រៃ និង​ប៉េអឹម ព្រមទាំង សមត្ថកិច្ច តាម​ដងផ្លូវ ពី​ស្រុក ចិត្រ​បុរី រហូតដល់ ស្រុក​ស្នួល​ចេញ​ទៅ​ព្រុំដែន​វៀតណាម​ក្នុង​ឃុំ​ត្រពាំង​ស្រែ​ធ្វើឲ្យ​បទបញ្ជា របស់​សម្តេច ឲ្យ​បង្ក្រាប​បទល្មើស​ព្រៃឈើ​គ្មាន​សុពលភាព ចំពោះ​លោក​គង់ ក្រឹ​ង ដែល​គ្រាន់ តែ​ជា អនុ​វរៈ​សេនា តូច​ការពារ ព្រំដែន​២០៤ ម្នាក់​នោះ​ឡើយ ។​

​ប្រជាពលរដ្ឋ នៅតាម បណ្តោយ ផ្លូវ​ក្នុង ស្រុក​ស្នួល កំពុងតែ រិះគន់ យ៉ាងខ្លាំង ទៅលើ​សមត្ថកិច្ច​ខេត្ត​ក្រចេះ ថា​គ្មាន​សមត្ថភាព ក្នុង​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​ឡើយ គឺ​ឈរ​នៅ តាម​ដងផ្លូវ ចាំតែ​យក លុយ​ពី បទល្មើស
​តែប៉ុណ្ណោះ​។​ក្នុង​ការអនុវត្ត​បទ​ល្មើស ដឹកឈើ ប្រណិត លោក​គង់ ក្រឹ​ង ប្រើ​រូបភាព ពី​ដឹក តាម​ឡាន មក​ដឹក តាម​ម៉ូតូ និង​ដឹក​តាម​រទេះគោ​ក្របី​។​

​ចំពោះ ករណី នគរបាល វរៈ​៦១៩​កាក់​ម៉ូតូ​ដឹកឈើ បណ្ដាល ឲ្យ​ដួល​ឈើ សង្កត់​លើ បណ្ដាល​ឲ្យ អ្នក​ដឹក ឈើ​ស្លាប់ ទាន់ហន់​ចឹង​ចាំ​មើល​ថា រដ្ឋបាល សាលា ខេត្ត​ក្រចេះ នឹងធ្វើ របាយការណ៍ ដាក់​ករណី អ្នកស្លាប់ ជា​គ្រោះថ្នាក់ ចរាច​រណ៍ ឬ​អាច ពាក់ព័ន្ធ ទៅនឹង បទល្មើស ផ្សេងទៀត​? ។

​ព្រោះ​ខាង​មន្ត្រីនគរបាល​គេ​បាន​បកស្រាយ​ថា​មុន​កើតហេតុ​មាន​ម៉ូតូ​មួយ​គ្រឿង​បើកបរ​ដោយ​ឈ្មោះ​ដូត​ក្រត​ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​រស់នៅ​ភូមិ​ស្នួល​វត្ត​លិច​ឃុំ​ស្នួល​ស្រុក​ស្នួល​ដែល​បាន​ស៊ី​ស្នួល​ដឹកឈើ​ឲ្យគេ​៣​ដុំ​ទំហំ​០.២៥​ម​. ។ មកដល់​ចំណុច​មុខ​ទី​បញ្ជា​រការ​វរៈ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​លេខ​៦១៩ ស្រាប់តែ​មាន​រថយន្ត​២​គ្រឿង​មួយ​ម៉ាក​កាមរី​ឆ្លាម និង​មួយ​គ្រឿង​ទៀត​ម៉ាក​កាមរី​ស្វិត មិន​ច្បាស់​ពណ៌​បាន​បើក​ស្របគ្នា​ក៍​បាន​ធ្វើឲ្យ​ប៉ះ​ម៉ូតូ ។ ពេលនោះ ម៉ូតូ​បាន​ជ្រុល​ធ្លាក់​ផ្លូវ​ចិញ្ចើមថ្នល់​ត្រង់​ចំណុច​មុខ​ទី​បញ្ជារ​ការ​វរៈ​នោះ ហើយ​បាន​ដួល​ត្រូវ​ឈើ​នៅលើ​ម៉ូតូ​សង្កត់​អ្នកបើក​ម៉ូតូ​ចំ​ក្បាល​បណ្ដាលឲ្យ​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​ចឹង​ទៅ​(​ស៊ិក​) ។

​ប្រភព​បាន​បន្តថា ដោយឡែក​រថយន្ត​ទាំង​២​គ្រឿង​នោះ​បើក​ហួស​ទៅ​ព្រំដែន​បាត់ ដោយ​មិន​អាច​កំណត់​អត្តសញ្ញាណ​រថយន្ត​នោះ​ច្បាស់​ទេ ។ បើ​ចឹង​វា​ច្បាស់​ហើយ​ថា ជនរងគ្រោះ​នឹង​ស្លាប់​ទទេ ប្រសិន​បើ​គ្រួសា​ជនរងគ្រោះ​គ្មាន​ស​អ្វី​ជា​សំអាង​ក្នុង​ការប្តឹង​មេ​ឈ្មួញ​ឈ្មោះ​គង់​ក្រឹង​ដែល​ជួល​ឲ្យ​ដឹកឈើ​យក​មក​ឲ្យ​នោះ​។ សង្ឃឹម​ក្រុម​ដៃគូ ម៉ូតូ​នឹង​ជួល​គ្នា​ក្នុង​រឿង​នេះ ដើម្បី​បញ្ជាក់​ថា ខាង​ណា​ជា​អ្នកបង្ក​? ៕

 

kong-kreung-moto-500x289 IMG-20161211-WA0058 IMG-20161211-WA0053

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់