សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក​គង់​វិបុល​បញ្ជូន​មនុស្ស​ពី​ក្រសួង​ឲ្យមកធ្វើ​មេ​ពន្ធដារ​ខេត្ត​បាត់ដំប​ង​ដោយសា​រក​មនុស្ស​មិន​បាន​ឬ​ក៏​….?

លោក​គង់​វិបុល​បញ្ជូន​មនុស្ស​ពី​ក្រសួង​ឲ្យមកធ្វើ​មេ​ពន្ធដារ​ខេត្ត​បាត់ដំប​ង​ដោយសា​រក​មនុស្ស​មិន​បាន​ឬ​ក៏​….?

​បាត់ដំបង ៖ កាលពី​រសៀល​ថ្ងៃ​ទី​០៩ ខែ​ធ្នូ ឆ្នាំ​២០១៦ មាន​ការតែងតាំង និង​ផ្ទេរ​តំណែង​មេ​ពន្ធដារ សាខា​ខេត្ត​បាត់ដំបង ដោយ​លោក ជា ពិសិដ្ឋ ត្រូវ​ដាក់ឲ្យ​ចូលនិវត្ត​ន៍ ហើយ​លោក គង់ វិបុល មេ​ពន្ធដា​ធំ​បាន​បញ្ជូន​លោក ហេង ជុំនិត ជា​អតីត​អនុប្រធាន​ការិយាល័យ​នៅ​អគ្គនាយកដ្ឋាន​ពន្ធដា​នៅ​ភ្នំពេញ ឲ្យមក​ទទួល​តំណែង​ជំនួស​ជា​ប្រធាន​សាខា​ពន្ធដារ​ខេត្ត​បាត់ដំបង ។​

​ពី​ធី​ផ្ទេរ​តំណែង​ដែល​ប្រព្រឹត្តទៅ​ក្រោម​វត្តមាន​លោក គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក អគ្គនាយក​ពន្ធដា និង​ចៅហ្វាយខេត្ត​បាត់ដំបង​លោក ចន្ទ័ សុផល មិន​ជា​ការ​សាទរ​ពី​មន្ត្រី​ក្នុង​សាខា​ពន្ធដារ​ខេត្ត​បាត់ដំបង​ប៉ុន្មាន​ទេ ដោយសារ​ការតែងតាំង​មនុស្ស​នេះ ត្រូវបាន​គេ​មើលឃើញ​ថា​មាន​ភាពមិនប្រក្រតី ។​

​សូម​បញ្ជាក់​ដែរ​ថា នៅក្នុង​សាខា​ពន្ធដា​ខេត្ត​បាត់ដំបង មាន​មន្ត្រី​ដែល​ជា​អនុសាខា​ចំនួន ៤ រូប ទី​មួយ​ឈ្មោះ ញ៉ែ​ត ឈឿន ទី​២ ឈ្មោះ ទូច សុធី ទី​៣ ឈ្មោះ អាង ទី និង​ទី​៤ ឈ្មោះ សេន ភា ។ តែ​ប្រហែលជា​លោក គង់ វិបុល មើល​មក​ឃើញ​ថា អ្នក​ទាំង​បួន​ជា​មនុស្ស​ចោលម្សៀត​ហើយ បាន​ជា​មិន​តម្លើង​ឋានៈ ឲ្យ​ពួកគេ​ទៅ​តាម​អនុសាសន៍​នាយករ​រដ្ឋមន្ត្រី​តែ​ជោ សែន ដែល​តម្រូវ​ឲ្យ​ជ្រើស​មន្ត្រី​ថ្នាក់ក្រោម​ជាតិ​ជា​មុន​សិន ។ ប៉ុន្តែ​បើ​លោក គង់ វិបុល និង​លោក ច័ន្ទ សុផល ចៅហ្វាយខេត្ត​បាត​ដំបង​យល់ថា អនុប្រធាន​ទាំង​៤​សុទ្ធតែ​ជា​មនុស្ស​ដែល​អាច​ធ្វើ​ការងា​ប្រមូល​ពន្ធ​បាន​នោះ មានន័យ​ថា លោក គង់ វិបុល និង​លោក ហេង ជុំនិត មេ​និង​កូន​មានអីៗ​ជាមួយគ្នា​ជា​មិន​ខាន ហើយ​បើ​ចង់ដឹងឲ្យ​អង្គភាព​ប្រឆាំង​អំពើរពុករលួយ​ស្រាវជ្រាវ​លមើល​! ។

​លោក ហេង ជុំនិត បាន​ប្រកាស​ចំពោះ​មុខ​មេ និង​អាជិ​វករ​ដែល​ចូលរួម​ថា ៖ ខ្លួន​នឹង​ខិតខំ​ធ្វើ​ការប្រមូល​ពន្ធដា​រ​អោយបាន​លើស​ពី​ផែនការ​ដែល​ក្រសួង​និង​រដ្ឋាភិបាល​ដាក់អោយ ។ ដោយសារតែ​មាន​ការអះអាង​ហួសហេតុ​បែបនេះ បាន​ធ្វើ​អោយ​អាជីវករ​និង​ពលរដ្ឋ​បាន​ចូលរួម​ក្នុង​កម្មវិធី​ពេលនោះ​ពេប​មាត់ ដោយនិយាយ​ដូចៗ​គ្នា​ថា ដើម្បី​បំពេញ​ចិត្ត​មេៗ និង​ក្រសួង​នាំគ្នា​មក​ប្រមូល​ច្របាច់​ក​រាស្ត្រ និង​អាជីវករ​ពួកគាត់​មិន​ខាន ។ ទោះជា​យ៉ាងណា ប្រជាពលរដ្ឋ​ជា​អាជីវករ​និយាយថា គេ​មិន​ខ្លាច​នឹង​បង់ពន្ធ​ជូន​រដ្ឋ​ទេ ឲ្យតែ​ការបង់ពន្ធ​ស្មោះ គ្មាន​ពុក​រលួយ ពិសេស​ទប់ស្កាត់​ទំនិញ​គេច​ពន្ធ​ដែល​មក​ប្រកួតប្រជែង​ជាមួយ ។ ជាងនេះទៅទៀត មន្ត្រី​ពន្ធដា​ត្រូវតែ​បង្កលក្ខណៈ​ងាយស្រួល​ដល់​អ្នក​បង់ពន្ធ កុំឲ្យ​អ្នក​ទៅ​បង់ពន្ធ​ដូច​ទៅ​ខ្ចីឬ​សុំ​លុយ​មន្ត្រី​ពន្ធដា​រចឹង​នោះ ៕

 

IMG-20161211-WA0001 IMG-20161211-WA0004 IMG-20161211-WA0005 IMG-20161211-WA0003

 

Filed in: ព័ត៌មានជាតិ