សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​បង្កើត​ទៀតហើយ​អ្នក​បង្ក្រាប់​បទល្មើស​បទ​ល្មើស​ធនធានធម្មជាតិ​មុខ​អា​ដែល​!

​បង្កើត​ទៀតហើយ​អ្នក​បង្ក្រាប់​បទល្មើស​បទ​ល្មើស​ធនធានធម្មជាតិ​មុខ​អា​ដែល​!

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​០៩ ខែ​ធ្នូ ឆ្នាំ​២០១៦​នេះ រាជរដ្ឋាភិបាល​កម្ពុជា បាន​ចេញ​សេចក្តីសម្រេច​មួយ ស្តីពី​ការបង្កើត​គណៈកម្មការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​មាន​សមាសភាព​មុខ​អា​ដែលៗ​តែ​លើក​នេះ​ពង្រីក​ទូទាំង​ប្រទេស​ខុស​ពី​លើក​មុន​សេចក្តីសម្រេច​ចុះ​ថ្ងៃ​ទី​១៥​មករា​ឆ្នាំ​២០១៦​គឺ​ត្រឹមតែ​ខេត្ត​ភូមិភាគ​ឥ​សាន្ត​។

​គណៈកម្មការ​ថ្មី​រួម មាន​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស​ជា​ប្រធាន និង លោក ហ៊ូ សា​គុណ អគ្គស្នងការ​រង​នគរបាលជាតិ និង​ជា​ប្រធាន​នាយកដ្ឋាន​កណ្តាល​នគរ​បាល​ព្រំដែន ជា​អនុប្រធាន ព្រមទាំង​មាន​សមាជិក​មកពី​ក្រសួង​បរិស្ថាន ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ និង​នេសាទ រួម​ទាំង​អភិបាល​រាជធានី​-​ខេត្ត​ផងដែរ​។

​គណៈកម្មការ​នេះ​មាន​ភារកិច្ច​ដូច​ជា ៖ ទី​១.​ចុះ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ដូចជា ការកាប់​ព្រៃឈើ ការដឹកឈើ និង​ការនាំចេញ ឈើ​ខុសច្បាប់ ការចាប់​សត្វព្រៃ និង​ការនាំចេញ​សត្វព្រៃ​ខុស​ច្បាប់ ការកាប់​រានទន្ទ្រាន​យក​ដី​រដ្ឋ ព្រមទាំង​ការរុករក​រ៉ែ​ដោយ​រ៉ែ​ដោយ​ខុស​ច្បាប់​នៅ​ទូទាំង​ប្រទេស​។ ទី​២. អង្កេត និង​ស្រាវជ្រាវ​រក​អ្នកប្រព្រឹត្ត និង​អ្នកពាក់ព័ន្ធ និង​សកម្មភាព​នៃ​បទល្មើស​ធនធានធម្មជាតិ​។ ទី​៣. ចាប់​ជនល្មើស និង​វត្ថុតាង​នៃ​បទល្មើស​ធនធានធម្មជាតិ ហើយ​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​តាម​នីតិវិធី​។ ទី​៥.​ត្រូវ​សហការ​ជាមួយ​ភាគី​វៀតណាម ថៃ និង​ឡាវ ដើម្បី​បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ឱ្យមាន​ប្រសិទ្ធភាព​ក្នុង​ករណី​ចាំបាច់ ជាដើម​។ គណកម្មការ​នេះ​ត្រូវ​ធ្វើ​របាយការណ៍​ជូន​រាជរដ្ឋាភិបាល អំពី​លទ្ធផល​។

​មាន​ការកត់សម្គាល់ថា​គណៈកម្មការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​មាន​សមាសភាព​មុខ​អា​ដែលៗ ដែល​កាលពី​ការអនុវត្តន៍​ការងារ​បង្ក្រាប​កាលពីដើមឆ្នាំ​២០១៦​រកឃើញ​ឈើ​ប្រណីត​ប្រមាណ​៧​ម៉ឺន​ម៉ែត្រគូប​តែ មនុស្ស​ដែល​ប្រព្រឹត្ត​ឧក្រឹដ្ឋ​កម្ម​ព្រៃឈើ​ជាង​៧​ម៉ឺន​ម៉ែត​គូប​នេះ​ណា​ម្នាក់​ត្រូវបាន​ផ្តន្ទាទោស​បានឡើយ​។​ប្រការ​នេះ​ធ្វើឲ្យ​មាន​ការងឿងឆ្ងល់​ថា​តើ​គណៈកម្មការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ដែល​បង្កើត​កាលពី​ថ្ងៃ​១៥​មករា​ឆ្នាំ​២០១៦​គ្មាន​សម​ត្តភាព​ឬ​ក៏ឃុប​ឃឹត​ជាមួយ​ពួក​ឈ្មួញ​ដែល​ជា​ឧក្រឹដ្ឋជន​បំផ្លា​ញ​ព្រៃឈើ​? ៕​

 

pm-sao (1) pm-sao (3) pm-sao (2)

Filed in: ព័ត៌មានជាតិ