សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​តូយ៉ូតា​កាត់​ទ្រុង​បត់​ចូល​មូលដ្ឋាន​កងទ័ព​តំបន់​ប្រតិបត្តិការ​សឹង​រង​ខ្វះ​ការប្រុងប្រយ័ត្ន​ប៉ះ​ម៉ូតូ​មួយ​គ្រឿង​បណ្តាល​អោយ​យុវជន​ម្នាក់​រងរបួស​

​តូយ៉ូតា​កាត់​ទ្រុង​បត់​ចូល​មូលដ្ឋាន​កងទ័ព​តំបន់​ប្រតិបត្តិការ​សឹង​រង​ខ្វះ​ការប្រុងប្រយ័ត្ន​ប៉ះ​ម៉ូតូ​មួយ​គ្រឿង​បណ្តាល​អោយ​យុវជន​ម្នាក់​រងរបួស​

ខេត្ត​រតនគិរី​៖ គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្ក​ឡើង​រវាង​រថ​យន្ត​ម៉ាក​តូយ៉ូតា​កាត់​ទ្រុង​ពណ៌​ស ពាក់​ស្លាក​លេខ​រដ្ឋ​17-2-0422 ប៉ះ​ជាមួយ​ម៉ូតូ​ម៉ាក​ឌ្រី​ម​សង់​ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ រតនគិរី 1B-4233 បណ្តាល​អោយ​យុវ​សិស្ស​ម្នាក់​រងរបួស​ធ្ងន់ធ្ងរ ត្រូវ​បាន​រថយន្ត​សង្គ្រោះបន្ទាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យបង្អែក​ខេត្ត​ភ្លាមៗ​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៦ នៅត្រង់​ចំណុច​ទល់មុខ​ក្លោងទ្វារ​មូលដ្ឋាន​កងទ័ព​(​វិរៈ​៧៩)​ស្ថិតនៅ​ភូមិ​អភិវឌ្ឍន៍ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្ត​រតនគិរី ឫ​(​ផ្លូវភ្លោះ​លេខ​៧៨)​។

​តាម​ប្រភព​ពី​កន្លែងកើតហេតុ​បានអោយដឹង​ថា​មុនពេល​កើតហេតុ​ឃើញ​រថយន្ត​បង្ក​ខាងលើ​មិន​ស្គាល់​អត្តសញ្ញាណ​បើកបរ​ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត ខណៈ​មក​ដល់​ចំណុច​កើតហេតុ​បាន​បត់​ធ្វេង​បម្រុង​ចូល​ទៅក្នុង​មូលដ្ឋាន​កងទ័ព​ខ្វះ​បច្ចេកទេស​បើកបរ​(​មិន​ស៊ីញ៉ូ​ធ្វេង​)​ត្រូវ​បាន​ម៉ូតូ​មួយ​គ្រឿង​បើកបរ​ក្នុង​ទិសដៅ​ពី​កើត​មក​លិច​ក៏​វ៉ាក់​អើ​និង​រថយន្ត​បុក​ចំ​កង​ក្រោយ​យ៉ាង​ពេញទំហឹង​តែ​ម្តង បណ្តាល​អោយ​យុវជន​ម្នាក់​រងរបួស​ធ្ងន់ធ្ងរ​។  ម្ចាស់​រថយន្ត​បាន​កាច់​សោរ​ពន្លត់​រត់គេចខ្លួន​បាត់ស្រមោល​។​

​ប្រភព​បាន​បន្តទៀតថា ជនរងគ្រោះ​ត្រូវបាន​គេ​ស្គាល់​ឈ្មោះ​ថា​ន់ រស្មី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិខ្មែរ​មាន​ទីលំនៅ​ភូមិ​សិល្ប៍ៈ សង្កាត់​យក្ខ​ឡោម ជា​សិស្ស​ថ្នាក់​ទី​៩D នៅ​វិទ្យាល័យ​សម្តេចឪ​សម្តេចម៉ែ​រងរបួស​បែក​អង្គុញ​ជើង​ខាងស្តាំ បាក់ដៃ​ខាងធ្វេង និង​បែក​មុខ សំណាង​ល្អ​មាន​ពាក់មួក​សុវត្ថិភាព ចំណែក​ម៉ូតូ​ខ្ទេច​កង់​មុខ​ទាំងស្រុង​។

​ក្រោយពេល​កើតហេតុ​នគរបាល​ចរាចរណ៍​ជើងគោក​បាន​ចុះ​មក​វាស់វែង​នាំ​យក​រថយន្ត​បង្ក និង​ម៉ូតូ​ជនរងគ្រោះ​ទៅ​រក្សាទុក​នៅ​ស្នងការ​រងចាំ​ការដោះស្រាយ​ជា​ក្រោយ ៕

 

IMG-20161210-WA0082 IMG-20161210-WA0084 IMG-20161210-WA0081

Filed in: គ្រោះថ្នាក់ចរាចរណ៍