ក្រចេះ ៖ បុរសម្នាក់ធ្វើការឆក់ត្រីខុសបច្ចេកទេស បណ្ដាលឲ្យឆក់ខ្លួនឯងស្លាប់នៅលើទូកតែម្នាក់ឯង ។
ករណីនេះ កើតឡើងនៅចំនុចបឹងកូនសត្វ ភូមិព្រែកសាម៉ាន់ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ កាលពីល្ងាចថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ នេះ។
សមត្ថកិច្ចស្រុកឆ្លូងបានឲ្យដឹងថា ជនដែលឆក់ត្រីត្រូវឆក់ខ្លួនឯងស្លាប់នោះ ឈ្មោះ ឈន ទី ភេទប្រុសអាយុ៣៥ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិព្រែកសាម៉ាន់ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ ។
សមត្ថកិច្ចដដែលបានបន្ដទៀតថា ក្រោយទទួលព័ត៌មានកម្លាំងនសមត្ថកិច្ចជំនាញបានចុះត្រួតពិនិត្យដល់កន្លែងកើតហេតុ ឃើញថា បុរសដែលស្លាប់នោះ ពិតជាឆ្លងចរន្ដខ្សែភ្លើងឆក់ខ្លួនឯងប្រាកដមែន ហើយបច្ចុប្បន្ន កម្លាំងរបស់កំពុងធ្វើកំណត់ហេតុ ប្រគល់សាកសព ឲ្យក្រុមគ្រួសារនៃសព ដើម្បីធ្វើបុណ្យទៅតាមប្រពៃណី ៕