សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

វរៈសេនីយ៍ទោ សេង ពន្លក បាន​ដឹកនាំ​កម្លាំង​ក្រោម​ឱវាទ ចុះ​ផ្សព្វផ្សាយ​អប់រំ ដល់​ប្រជាពលរដ្ឋ ហាម​មិនអោយ លេង​ល្បែងស៊ីសង​ខុសច្បាប់ ពិសេស​ហាម​មិន​អោយ​កត់ កន្ទុយលេខ​វៀតណាម និង​ឆ្នោត​ខ្មែរ​ប្រភេទ​ជា​កន្ទុយលេខ​

វរៈសេនីយ៍ទោ សេង ពន្លក បាន​ដឹកនាំ​កម្លាំង​ក្រោម​ឱវាទ ចុះ​ផ្សព្វផ្សាយ​អប់រំ ដល់​ប្រជាពលរដ្ឋ ហាម​មិនអោយ លេង​ល្បែងស៊ីសង​ខុសច្បាប់ ពិសេស​ហាម​មិន​អោយ​កត់ កន្ទុយលេខ​វៀតណាម និង​ឆ្នោត​ខ្មែរ​ប្រភេទ​ជា​កន្ទុយលេខ​

​ខេត្ត​ព្រៃវែង ៖ នៅ​រសៀល​ថ្ងៃ​ទី​០9 ខែ​ធ្នូ ឆ្នាំ​២០១៦​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក ពាម​រក៍ រួម​និង​លោកនាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល បាន​ចុះ​ផ្សព្វផ្សាយ​អប់រំ ដល់​ប្រជាពលរដ្ឋ​ដែល​លេង​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ  និង​ធ្វើ​កិច្ចសន្យា ដើម្បី​កុំអោយ​កត់​ឆ្នោត​កន្ទុយលេខ​វៀតណាម  និង ឆ្នោត ខ្មែរ ប្រភេទ​ជា​កន្ទុយលេខ  ព្រមទាំង​បាន​បិទ​នូវ​បំរាម នៅ​តាម​ជញ្ជាំង​ផ្ទះ ទីប្រជុំជន ក្នុង​ផ្សារ ក្នុង​ឃុំ ព្រែក​ខ្សាយ​(​ក​) និង   ឃុំ ព្រែក​ខ្សាយ​(​ខ​) ។​

​លោក​វរៈសេនីយ៍ទោ សេង ពន្លក បាន​មានប្រសាសន៍ ប្រាប់ ឲ្យដឹងថា កាលណា​នៅ​មាន​បងប្អូន​ប្រជាពលរដ្ឋ​នៅតែ​ប្រព្រឹត្ត​លេង​ល្បែងស៊ីសង​ខុសច្បាប់​នៅក្នុង​មូល​រដ្ឋា​ន ជន​នោះ​ត្រូវ​ទទួលខុសត្រូវ​នៅ​មុខ​ច្បាប់ ដោយ​ខ្លួនឯង ។​

​លោក​អធិការ សេង ពន្លក ក៏​បាន​សំណូមពរ​អោយ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សុំអោយ​មាន​ជំនឿ សមត្ថកិច្ច​ក្នុង​ការបង្ក្រាប និង​ទប់ស្កាត់ រាល់​បទល្មើស​ដែល​កើតមាន​នៅក្នុង​មូលដ្ឋាន​របស់​បងប្អូន ហើយ​និង​សុំ​អោយ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ជួយ​ផ្ដល់​ដំណឹង រាល់​ការ​មាន​បទល្មើស​ផ្សេងៗ​ក្នុង​មូលដ្ឋាន​ផងដែរ ដើម្បី​អនុវត្ត​តាម​យុទ្ធសាស្ត្រ​ចតុកោណ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ឲ្យមាន​ប្រសិទ្ធភាព គឺ​ភូមិ​ឃុំ​មាន​សុ​វត្តិភាព ៕

 

IMG-20161210-WA0022 IMG-20161210-WA0020 IMG-20161210-WA0019

Filed in: ព័ត៌មានជាតិ