សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

កាន់បិណ្ឌ​វេន​ទី ៦ នៅ​វត្ត​ទួល​តា​ឯក ហៅ​វត្ត​ឯក​រស្មី ស្តិតនៅ​ភូមិ ទួល​តា​ឯក សង្កាត់ ទួល​តា​ឯក ក្នុង​ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង​

កាន់បិណ្ឌ​វេន​ទី ៦ នៅ​វត្ត​ទួល​តា​ឯក ហៅ​វត្ត​ឯក​រស្មី ស្តិតនៅ​ភូមិ ទួល​តា​ឯក សង្កាត់ ទួល​តា​ឯក ក្នុង​ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង​

លោកជំទាវ ញ៉ឹក សា​គន្ធ សមាជិក​ក្រុមបឹក្សា​ខេត្តា​បាត់ដំបង , លោក ផាន់ ហៃ ព្រមទាំង​បុត្រ , លោក ឧកញ៉ា វង្ស ដួង លោកជំទាវ ញ៉ែម ស៊ី​ណេត ព្រមទាំង​បុត្រ លោក ដួង ចាន់ អ្នកស្រី ឈឹម សារ៉េត ព្រមទាំង​បុត្រ អ្នកស្រី ខា ទៀង លោកគ្រូ ញ៉ែម ហាន អ្នកស្រី យិន ដា​នី ព្រមទាំង​បុត្រ លោក ហាក់ ស្រ៊ី អ្នកស្រី សួ ឃីម ព្រមទាំង​បុត្រ លោក អ៊ឹង គួ​យ អ្នកស្រី សូ ងី ព្រមទាំង​បុត្រ លោក វ៉ន វិរិន អ្នកស្រី ឈុន អុន ព្រមទាំង​បុត្រ ឧបាសិកា ស៊ុំ ឡេ ព្រមទាំង​បុត្រ​។ មាតាបិតា​មាន​សទ្ធា​ជ្រះថ្លា​ចូលរួម​កាន់បិណ្ឌ​វេន​ទី ៦ វត្ត​ទួល​តា​ឯក ហៅ​វត្ត​ឯក​រស្មី កាលពី​ថ្ងៃ ទី​១៤ ខែ កញ្ញា ឆ្នាំ​២០១៤ ហើយក៏​មាន​វត្តមាន​ឯកឧត្តម លោកជំទាវ លោកស្រី អស់លោក នៅក្នុង​សង្កាត់​ទួល​តា​ឯក នឹង​ព្រះ​បរិស័ទ ចូលរួម យ៉ាង​ច្រើន​ផង​ដែរ​។​

​បុណ្យកាន់បិណ្ឌ​ជា​បុណ្យ​ប្រពៃណី​ដ៏​ធំ​មួយ ក្នុងចំណោម​បុណ្យ​ប្រពៃណី​ជាតិ​ជាច្រើន របស់​ជាតិ​ផ្នែក​ខាង​ព្រះពុទ្ធសាសនា ដែល ព្រះ​ពុទ្ធបរិស័ទ នៅ​ទូទាំង​ប្រទេស​តែងតែ​ប្រារព្វ​ធ្វើឡើង​ជា​រៀងរាល់ឆ្នាំ ចាប់ពី​ថ្ងៃ​ទី​១ រោជ ដល់ ថ្ងៃទី​១៥ រោជ ខែ ភទ្របទ ក្នុង​គោលបំណង ចូលរួម​ថែរក្សា​ប្រពៃណី ទំនៀម​ទំលាប់​តាំងពី​ដូនតា ក៏​ដូច​ជា​លើកស្ទ​យ្ទួ​វិស័យ​ព្រះពុទ្ធសាសនា ឱ្យបាន​ថ្កុំថ្កើន​រុងរឿង ពិសេស​ទ្រទ្រង់ ឧបត្ថម្ភ ដល់ ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា អស់​ត្រីមាស​ទៅតាម​ពុទ្ធ​ប្បញត្តិ​នៃ​យើង​។​
​    ​
​ក្នុង​ប្រសាសន៍​សំណេះសំណាល លោកជំទាវ ញ៉ឹក សា​គន្ធ សមាជិក​ក្រុមប្រឹក្សា​ខេត្ត បាន​សំដែង​ការអបអរសាទរ ចំពោះ សទ្ធា​ជ្រះថ្លា ក្រោម​ការរួបរួម​គ្នា ព្រះពុទ្ធសាសនា​ត្រូវបាន​ច្បាប់កំពូល របស់​ជាតិ​ទទួលស្គាល់ថា ព្រះពុទ្ធ​សាសនា​របស់​ជាតិ​។ លោកជំទាវ​បាន​បន្តទៀតថា​ ៖ សូម​ឱ្យ​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត ទាំងអស់​ជួប​តែ​សេចក្តីសុខ សេចក្តីចំរើន​រក​ស៊ីទ​ទួល​ទាន​មានបាន គ្រប់ៗ​គ្នា ក្រោយមក​លោក​ជំទាវ លោកស្រី បាន​ប្រគេន បច្ច័យ​ដល់​ព្រះសង្ឃ​នៅ​វត្ត​មាន​ចំនួន ៤ លាន​រៀល សម្រាប់​កសាង​ជួសជុល​ព្រះវិហារ​ថែមទៀត​ផង ហើយ​លាក​ជុំទាវ​ក៏បាន​ប្រគេន បច្ច័យ​ដល់​លោកសង្ឃ​អាពៀត នៅ​វត្ត​ពោធិ៍​វាល​ចំនួន ១០០ ដុល្លា ដែល​កំពុង​ព្យាបាល នៅ​ប្រទេស​ថៃ ផងដែរ ៕

 

2014_09_15dn1 (1) 2014_09_15dn1 (2) 2014_09_15dn1 (3) 2014_09_15dn1

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី