សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ជនជាតិ​ចិន​បើករថយន្ដ រេ​ចង្កូត​បុក​ម៉ូតូ​ស្ត្រី​ម្នាក់​ស្លាប់​

​ជនជាតិ​ចិន​បើករថយន្ដ រេ​ចង្កូត​បុក​ម៉ូតូ​ស្ត្រី​ម្នាក់​ស្លាប់​

ហេតុការណ៍ គ្រោះថ្នាក់ ចរាច​រណ៍ មួយ បាន កើត ឡើង នៅ​ចំនុច​ដី​សម្បទាន ភូមិ​កសាង​ឃុំ​ចង្ក្រង់​ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​លើ​ផ្លូវជាតិ​លេខ​៧ ចន្លោះ​គីឡូ​ម៉ែត​៣៤៩/៣៥០  (​ក្រចេះ​/​ស្ទឹងត្រែង​)    នៅវេលា​ម៉ោង​១៣:៣០​នាទី  ថ្ងៃទី​០៨/១២/២០១៦ រវាង​រថយន្ត មួយ​គ្រឿង​បើកបរ​ដោយ ជនជាតិ​ចិន បាន​រេ​ចង្កូត ទៅ បុក ម៉ូតូ​បណ្ដាល ឲ្យ ស្ដ្រី ម្នាក់ ស្លាប់  នៅនឹងកន្លែង  ។​

​បើតាម ប្រភពពី ប្រជាពលរដ្ឋ បាន ឲ្យ ដឹងថា រថយន្ត មួយ​គ្រឿង​បើកបរ​តាម​ផ្លូវជាតិ​លេខ​៧ ចន្លោះ​គីឡូ​ម៉ែត​៣៤៩/៣៥០  (​ក្រចេះ​/​ស្ទឹងត្រែង​) ទិសដៅ​ពី​ត្បូង​ទៅ​ជើង   ក្នុង​លឿន​លឿន​បាន​រេ​ចង្កូត​ចូល​ទៅ​បុក​ម៉ូតូ​ចំ​ពី មុខ ពេញ ទំហឹង បណ្តាល ឱ្យ អ្នក ជិះ ម៉ូតូ វីវ៉ា ពណ៍​ខ្មៅ គ្មាន​ស្លាក​លេខ​ដែល ធ្វើដំណើរ​ពី​ជើង​ទៅ​ត្បូង    មានឈ្មោះ វ៉ាន ច​ន្នី ភេទ​ស្រី​អាយុ​៤២ ឆ្នាំ​ទីលំនៅ​ភូមិ​កសាង ឃុំ​ចង្ក្រង់   ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ បាន​ស្លាប់​ភ្លាមៗ​នៅ​ហ្នឹង​កន្លែងកើតហេតុ  ។​

​រីឯ​រថយន្ត​បង្ក​ម៉ាក LAND CRUISER ពណ៌ ស  ស្លា​លេខ ភ្នំពេញ  2Y-7761 ដែល​បើកបរ​ដោយ​ជនជាតិ​ចិន​ឈ្មោះ ហ្យាំ ហ្វ​រធ័​រ ភេទ​ប្រុស អាយុ​៤០ ទីលំនៅ ខណ័​សែន​សុខ​ ​រាជធានី​ភ្នំពេញ ដោយ​រថយន្ត​បង្ក និង​ម៉ូតូ​បើកបរ​ក្នង​ទិសដៅ​បញ្ច្រាស​គ្នា   ។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​យក​រថយន្ត​បង្ក​ខាងលើ​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ចិត្រ​បុរី រីឯ​សព​ជនរងគ្រោះ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី   ចំណែក​ជន​បង្ក​ត្រូវបាន​សមត្ថកិច្ច​នាំយក​ទៅ​សាកសួរ​អធិការដ្ឋាន​នគរបាល​ស្រុក ៕​

 

IMG-20161209-WA0007 IMG-20161209-WA0008

Filed in: គ្រោះថ្នាក់ចរាចរណ៍