សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អាង​ប្តី​ប៉េអឹម​រកស៊ី​ជួញ​ឈើ​ប្រណីត​ខុសច្បាប់​ពេល​កាសែត​ចុះ​ខឹង​!

​អាង​ប្តី​ប៉េអឹម​រកស៊ី​ជួញ​ឈើ​ប្រណីត​ខុសច្បាប់​ពេល​កាសែត​ចុះ​ខឹង​!

​រតនៈគីរី ៖ មេ​ឈ្មួញ​ស្ត្រី​ម្នាក់​អាង​មានប្តី​ជា​សមត្តកិច្ច​ប៉េអឹម​បាន​ប្រកប​មុខរបរ​ជួញ​ឈើ​ប្រណិត ដែល​ច្បាប​ហាមឃាត់​ទៅ​ស្រុក​យួន រហូត​ល្បីឈ្មោះ ព្រោះ​គ្មាន​អ្នក​ណា​ចាប់ ។ តែ​គ្រាន់តែ​កាសែត​ចុះ​ច្រឡោត​គម្រាម​ប្រុង​ធើ​ស៊ី ។ នេះ​បើ​តាម​អ្នកកាសែត​នៅ​ខេត្តរតនៈគិរី​បង្ហើប​ប្រាប់ ។​

​សូម​បញ្ជាក់​ដែរ​ថា នៅ​ខេត្ត​រតនៈគីរី​នេះ​អ្នកកាសែត​វរៈជន​ខ្មែរ​ម្នាក់ ត្រូវ​សមត្តកិច្ច​ឃុបឃឹត​គ្នា​ធើ​ស៊ីទាល់​តែហើ​មបាន​ដឹង ហើយ​រក​មិនឃើញ​អ្នកប្រព្រឹត្ត​គ្មាន​អ្នក​ជាប់​ទោស​ទៀត ។ ឈ្មួញ​ស្រី​ល្បីឈ្មោះ ដែល​មាន​ប្តី​ជា​សមត្ថកិច្ច​ប៉េអឹម​នោះ ត្រូវបាន​កាសែត​ឲ្យដឹងថា មាន​ឈ្មោះ​ស្រី​ម៉ី បាន​និង​កំពុង​តែ​សកម្ម​ក្នុង​ការដឹកជញ្ជូន​ឈើប្រណិត​ទៅ​លក់​នៅ​ប្រទេស​វៀតណាម តាម​ច្រករបៀង​និង​ច្រកទ្វារព្រុំដែន​អូរយ៉ាដាវ​យ៉ាង​អនាធិប្បតេយ្យ ។ តាមរយៈ​អ្នរក​ស៊ី​ឈើ​បាន​លួចខ្សឹប​ថា​៖​មេ​ឈ្មួញ​ស្រី​ដ៍​ល្បីល្បាញ ឈ្មោះ​ស្រី​ម៉ី​គាត់​ដឹកជញ្ជូន​ជញ្ជូន​ឈើប្រណិត​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​ដោយ​ឆ្លងកាត់​ក្រុង​បាន​លុង​ហ្ម៉ងហើយ​បន្តទៅ ស្រុក​បរ​កែវ  ស្រុក​អូរយ៉ាដាវ  តាម​ណ្ដោ​យ​ផ្លូវជាតិ​លេខ​78A​យ៉ាង​រលូន បើទោះបីជា​មាន​បទបញ្ជា​រ​យ៉ាង​ដាច់ខាត​ពីរ​ប្រមុខ​រាជរដ្ឋាភិបាល​អោយ​បង្ក្រាប​យ៉ាងណា​ក៍ដោយ​ក៍មេ​ឈ្មួញ​ជើង​ខ្លាំង​រូប​នេះ​គ្មាន​ការ​ខ្លាច​ញញើត​ដែរ​ព្រោះ​ដឹង​ថា​គ្មាន​អ្នកណា​ហ៊ាន​ឡើយ​។
​ឮ​មិន​ត្រឹម​តែ​គ្មាន​មន្ត្រី​ជំនាញ  រឺក៍​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​នោះទេ  តែ​ថែមទាំង​មាន អស់លោក​សមត្ថកិច្ច​ខ្លះ​នាំគ្នា​ជួយ​មើល​ផ្លូវ​អោយ​ថែមទៀត​ផង  ហើយ​សូម្បី​តែ​មន្ត្រី​ប្រចាំ​នៅ​ច្រកទ្វារ​អន្តរៈជាតិ​អូរយ៉ាដា​វក៍​នៅចាំ​បើក​បារ៉ាស​រួចជាស្រេច​ដើម្បី​អោយ​ឈើ​របស់​លោក​ស្រី​មេ​ឈ្មួញ​ដ៍​មហាអស្ចារ្យ​រូប​នេះ​ចូល​ទៅ​យ៉ាង​រលូន​តែម្ដង ។​

​ប្រជាពលរដ្ឋ​ដែល​ដឹង​រឿង​កំពុង​រង់ចាំ​មើល​ថា​តើ​ដល់​ពេល​ណា​ទើប​មន្ត្រី​ជំនាញ​ក៍​ដូចជា​សមត្ថកិច្ច​ធ្វើការ​ទប់ស្កាត់រឺក៍​បង្ក្រាប​មេ​ឈ្មួញ​ម្នាក់​នេះ រឺ​ក៍ទុក​អោយ​ស្រីម៉ី​ក្លាយ​ជា​បងធំ​ក្នុង​ការដឹកជញ្ជូន​ឈើ​ដោយ​គ្មាន​អើពើរ​តទៅ​ទៀត​នៅ​អាណាចក្រ​ខេត្ត​រតនៈគីរី​? ។ សា​រពតិ​មាន​យើង​រង់ចាំ​ការពន្យល់​ឬ​ប្រតិកម្ម​ពី​លោកស្រី​ម៉ី​ថា​តើ​មុខ​ជំនួញ​ឈើប្រណិត​ផស​គាត់​ស្រប​ច្បាប់​ដែរ​ឬ​អត់​? ៕

 

chhem-meiy chhem-meiy1

Filed in: ព័ត៌មានជាតិ