សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ទីតាំង​ស្តុក​ឈើប្រណិត​មួយកន្លែង​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​អូរយ៉ាដាវ នឹង​កម្លាំង​PM​ខេត្ត​ធ្វើ​ការបង្ក្រាប​

ទីតាំង​ស្តុក​ឈើប្រណិត​មួយកន្លែង​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​អូរយ៉ាដាវ នឹង​កម្លាំង​PM​ខេត្ត​ធ្វើ​ការបង្ក្រាប​

ខេត្ត​រតនគិរី​៖ ក្រោយ​ទទួល​បទបញ្ជា​ពី​ឯកឧត្តម​នាយ​ឧត្តម សេនីយ៍​សៅ សុខា កម្លាំង​PM​ស្រុក​អូរយ៉ាដា​វសហការ​ជាមួយ​កម្លាំង​PM​ខេត្ត​ចុះ​បង្ក្រាប​បាន​ទីតាំង​ស្តុក​ឈើ​មួយកន្លែង​ត្រង់​ចំណុច​មាត់ទន្លេ​សេ​សាន្ត ស្តិតនៅ​ក្នុង​ភូមិបាផ្ត​ល់​ឃុំ​សេ​សាន្ត​ស្រុក​អូរយ៉ាដាវ​ខេត្ត​រតនគិរី​។

​ការចុះ​បង្ក្រាប​ទីតាំង​ស្តុក​ឈើ​ខាងលើ​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​២​នឹង​២០​នាទី​រសៀល​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៦ រឹបអូស​បាន​ប្រណិត​ឈើ​ធ្នង់​នឹង​ឈើ​សុ​ក្រំ​ចំនួន​៥០០​កំណាត់​(២០​ម្ភៃ​ក្លុំ​ប្រវែង​មួយ​ម៉ែត្រ​ពីរ​តឹក​)​។ តាម​ប្រភព​ពី​សមត្ថកិច្ច​ដែល​ចុះ​បង្ក្រាប​បានឲ្យដឹងថា ឈើ​ទាំង​នេះ​ឈ្មួញ​ដឹក​ជញ្ជូន​ចេញពី​ចំណុច​ភូមិ​ញ៉ាង​ស្រុក​អណ្តូងមាស​ដោយ​ឆ្លងកាត់​ទន្លេ​សេ​សាន្ត​យក​មក​ស្តុក​ទុក​ក្នុង​ភូមិ​បា​ផ្តល់​បំ​ម្រុង​ដឹកជញ្ជូន​បន្ត​ទៅកាន់​ប្រទេស​វៀតណាម​។​

​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ជា​ជនជាតិដើម​ភាគតិច​ខ្សឹប​ប្រាប់​អ្នកសារព័ត៌មាន​ថា ឈើប្រណិត​ទាំងនេះ​ឈ្មួញ​មាន​ចំនួន​៣​នាក់ រួមមាន​ទី​១-​ឈ្មោះ លើ​យ ភេទ​ប្រុស ទី​២-​ឈ្មោះ យ័ន ភេទ​ប្រុស នឹង​ទី​៣-​ឈ្មោះ ង៉ែត ភេទ​ស្រី ។​ម្ចាស់​ឈើ​ទាំង​៣​នាក់​ខាងលើ​នេះ​ជា​ឈ្មួញ​ដុះ​ស្លែ​ជា​យូ​ឆ្នាំ​មកហើយ​មិន​ដែល​មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាប​ឡើយ បច្ចុប្បន្ន​ឈើ​ទាំងនោះ​មិនទាន់​ដឹកជញ្ជូន​ចេញ​នៅឡើយ​ដោយសារ​ពិបាក​ផ្លូវ​កម្លាំង​PM​ស្រុក​យាមកាម​រហូតដល់​ព្រឹក​ថ្ងៃទី​៧ ខែ​ឆ្នាំ​ដដែល​ទើប​ដឹកជញ្ជូន​ទៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ដើម្បី​រក្សា​ទុក​នៅ​ស្រុក​ប​កែវ​។​

 

IMG-20161207-WA0033 IMG-20161207-WA0030

Filed in: ព័ត៌មានជាតិ