សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ចៅហ្វាយខេត្ត​បាត់ដំបង​ដែល​នាយករដ្ឋមន្ត្រី​ស​សើរ​ធ្វើឲ្យ​មន្ត្រី​សាលាខេត្ត​មិន​សប្បាយចិត្ត​រឿង​តែងតាំង​មន្ត្រី​

ចៅហ្វាយខេត្ត​បាត់ដំបង​ដែល​នាយករដ្ឋមន្ត្រី​ស​សើរ​ធ្វើឲ្យ​មន្ត្រី​សាលាខេត្ត​មិន​សប្បាយចិត្ត​រឿង​តែងតាំង​មន្ត្រី​

បាត់ដំបង ៖ កញ្ញា រស់​ពៅ ធីតា​យុវនារី​វ័យក្មេង​មួយរូប​ដែលមាន តួនាទី​ជា​អនុប្រធាន​ការិយាល័យ​ថ្មីៗ​នេះ​ត្រូវបាន​ក្រសួង​មហាផ្ទៃ​ចេញប្រកាស​តែងតាំង ទៅ​ជា​នាយករង​រដ្ឋបាល​ខេត្ត​បាត់ដំបង​ទាំង​ខ្ចី​ញ៉េញ​ធ្វើ​មន្ត្រី​នៅ​សាលាខេត្ត​ពេបមាត់​បត់​ដុំដៃ​ដាក​លោក​ចន្ទ័​សុផលថា​តម្លើង​មនុស្សដោយ​រំលោភបំពា​ននីតិវិធី​នៃ​ឋានានុក្រម​របស់​មន្ត្រីរាជការ ។

​ប្រភព​ពី​មន្ត្រី​រដ្ឋបាល​សាលាខេត្ត​បាត់ដំបង​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​សម្តែង​នូវ​ការមិន​ពេញចិត្ត​ចំពោះ​ការតែងតាំង​មុខតំណែង​របស់​កញ្ញា រស់​ពៅ ធីតា ពី​អនុប្រធាន​ការិយាល័យ ទៅ​ជា​នាយករង​រដ្ឋបាល​ខេត្ត​បាត់ដំបង​ដោយ​ផ្លោះ​រំលង​ថ្នាក់​នោះ (​ផ្លោះ​ពី​ប្រធានការិយាល័យ នាយករង​ទីចាត់ការ និង​នាយក​ទីចាត់ការ​) ហើយ​ការតែងតាំង​របៀប​រំលោភបំពាន​ឋានានុក្រម​បែបនេះ បាន​ធ្វើឲ្យ​មន្ត្រី​មួយចំនួន​បាក់ទឹកចិត្ត​ក្នុង​ការបំពេញ​ភារកិច្ច ។ ព្រោះ​សម័យ​ឥឡូវនេះ ឲ្យតែ​មាន​ខ្សែ​ទុយោ​ក្មេង​ខ្លះ​ដែល​មិន​ទាន់​ជ្រុះ​ពន្លៃ​ពី​ក្បាល​ច្បាស់​ជា​ឡើង​សក្តិ​ឡើង​ឋានៈ​ក្រឺតៗ​រំលង​ក្បាល​មន្ត្រី​ចា​សៗ​ជាមិនខាន​។

​ឯកឧត្តម ច័ន្ទ សុផល អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង មិនទាន់​អាច​សុំ​ការបំភ្លឺ​បញ្ជាក់​អំពី​មូលហេតុ​នៃ​ការតែងតាំង​មុខតំណែង​កញ្ញា រស់​ពៅ ធីតា​ដែលមាន​តួ​នាតី​ជា​អនុប្រធាន​សហភាពស​ហ​ពន្ធ័​យុវជន​កម្ពុជា​ខេត្ត​បាត់ដំបង​ដែល​មាន​លោក​ស​រដ្ឋា​កូន​សម្តេច​ក្រឡាហោម​សខេង​ជា​ប្រធាន​នោះ តាមរបៀប​ផ្លោះ​ថ្នាក់​ពី​អនុប្រធាន​ការិយាល័យ ទៅ​ជា​នាយករង​រដ្ឋបាល​ខេត្ត​បាត់ដំបង បង្ក​ឲ្យមាន​ការរិះគន់​ពី​សំណាក់​ក្រុម​មន្ត្រី​រាជការ​នោះ​បាន​នៅឡើយ គិត​ត្រឹម​ថ្ងៃទី​០៧ ខែ​ធ្នូ ឆ្នាំ​២០១៦​នេះ ។
​គេ​នៅ​ចាំបាន​ថា សម្តេច​ក្រឡាហោម ស ខេង ធ្លាប់បាន​ព្រមាន ឲ្យ​បញ្ ឈប់​តែង​តាំ​តម្លើង​ឋានៈ​មន្ត្រីរាជការ​ក្រសួងមហាផ្ទៃ​ដោយ​ការប្រកាន់​បក្ខពួក ៕

 

photo20161208a (1) photo20161208a (2)

Filed in: ព័ត៌មានជាតិ