សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ចាត់វិធានការ​ឲ្យ​ប្រធាន​មន្ទីរ​បរិស្ថាន​ថ្មី​ខេត្តមណ្ឌលគិរី ពិនិត្យមើល​លើ​បញ្ហា​សំរាម និង​ការកាប់​បំផ្លាញ​ព្រៃឈើ​

​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ចាត់វិធានការ​ឲ្យ​ប្រធាន​មន្ទីរ​បរិស្ថាន​ថ្មី​ខេត្តមណ្ឌលគិរី ពិនិត្យមើល​លើ​បញ្ហា​សំរាម និង​ការកាប់​បំផ្លាញ​ព្រៃឈើ​

​មណ្ឌលគិរី​៖ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ឯកឧត្ដម សាយ សំ​អាល់ បាន​បញ្ជា​ឱ្យ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី ដែល​ទើប ឡើងកាន់តំណែង​ថ្មី ត្រូវ​អនុវត្ត​ឱ្យបាន​លើ​ការងារ​ការពារ​បរិស្ថាន ធនធានធម្មជាតិ   និង​ទប់ស្កាត់​បទល្មើស​ឲ្យខាងតែបាន ព្រោះនេះ​ជា​តម្រូវការ​ចាំបាច់​របស់​ពលរដ្ឋ​ចង់បា​ន ។​ឯកឧត្ដម​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​លើកឡើង​យ៉ាង​ដូច្នេះ​ក្នុង​ពី​ធី​ប្រកាស ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង​ថ្មី ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី ដោយ​លោក កែវ សុ​ភក៌   អតីត​ជា​មន្ត្រី​បម្រើ ការងារ​នៅ​នាយកដ្ឋាន​អភិរក្ស​ធម្មជាតិ​ដីគោក​ខាងកើត​ទន្លេមេគង្គ       នៃ​នាយកដ្ឋាន​រដ្ឋបាល​ការពារ​និង​អភិរក្ស​ធម្មជាតិ ត្រូវ​កាន់តំណែង​ថ្មី​ជា​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី  ជំនួស​លោក ឈិត សុផល ត្រូវ​ផ្ទេរ​ភារកិច្ច​ទៅ​បម្រើ​ការងារ​នៅ ក្រសួង​បរិស្ថាន កាលពី​ថ្ងៃ​ទី​០៦ ធ្នូ ២០១៦ នៅ​សាលា​ខេត្តមណ្ឌលគិរី ។​

​ឯកឧត្ដម សាយ សំ​អាល់ បាន​ថ្លែង​ទៀតថា ពាក់ព័ន្ធ​និង​ការងារ​សម្អាត​សម្រាម​នៅក្នុង​ទីក្រុង  ឯកឧត្ដម​ពិនិត្យឃើ ញ​ថា គ្រប់​ក្រុង​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា គឺ​គេ​សុទ្ធ​តែ​អាច​អនុវត្ត​លើ​ការងារ​នេះ​បាន​ល្អប្រសើរ​ក្រោម​កញ្ចប់​ថវិកា​ជាតិ បាន​ផ្តល់ឱ្យ ដោយឡែក​ហេតុអ្វី​សម្រាប់​ក្រុង​សែន​មនោ​រម្យ​-​ខេត្ត​មណ្ឌលគិរី   មិន​អាច​សម្អាត​ក្រុង​ឱ្យ​មាន​សោភ័ណ្ឌភាព​ល្អ បាន ដូច្នេះ​ឯក​សូម​ស្នើ​ទៅ​លោក​ប្រធាន​មន្ទីរ​បរិស្ថាន​ថ្មី ត្រូវ​អនុវត្ត​លើ​ការងារ​នេះ​ឲ្យខាងតែបាន ។​

​ឯកឧត្ដម​រដ្ឋមន្ត្រីក្រសួង បរិស្ថាន​បន្តថា ជុំវិញ​បញ្ហា​កាប់បំផ្លាញ​ព្រៃឈើ​ឯកឧត្ដម​ក៏​សូម​ឱ្យ​ប្រធាន​មន្ទីរ​ថ្មី​ត្រូវ​អភិរក្ស​ឱ្យ​បាន​ដូចគ្នា​ដែរ ដោយ​តម្រូវឱ្យ មន្ត្រី​ជំនាញ ត្រូវ​ចុះ​ទៅ​ពន្យល់​ពលរដ្ឋ​នៅ​តាម​សហគមន៍​ឱ្យ​ចេះ​កែច្នៃ​គំនិត ទៅ​ប្រកប​របរ​ផ្សេង​ក្រៅពី​ការកាប់​ឈើ   និង​ច្នៃ គំនិត​ពួកគាត់​ឱ្យ​ចេះ​អាស្រ័យ​ផល​ពី​ធនធានធម្មជាតិ   មិនមែន​ការកាប់បំផ្លាញ​ព្រៃឈើ​យក​ទៅ​លក់​ឱ្យ​ឈ្មួញ​ដូច​មុន​ទៀត នោះទេ ។​

​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ឯកឧត្ដម សាយ សំ​អាល់ បាន​សង្កត់ធ្ងន់ថា   ជាមួយ​ការកាប់បំផ្លាញ​ព្រៃឈើ​នៅ​ខេត្ត​ម​ណ្ឌ ល​គិរី​កាលពីពេល​កន្លង​មក គឺ​ឯកឧត្ដម​ដឹង​ច្បាស់​ថា មាន​មន្ត្រី​មួយ​ក្ដាប់​តូច​បាន​ជាប់​ពាក់ព័ន្ធ   និង​ទទួល​ផលប្រយោជន៍​ពី បទល្មើស​ព្រៃឈើ ដូច្នេះ​អ្នក​ដែល​ដឹង​ខ្លួន​សូម​បញ្ឍប់ ហើយ​ប្រសិនបើ​នៅតែ​បន្ត​សកម្មភាព​នេះ ទោះបី​ស័ក្កិ​ប៉ុន្មានក៏​រាជ​រដ្ឋា ភិបាល​និងចាត់​វិធានការទាំ​ង​អស់  ។​

​ឯកឧត្ដម​បញ្ជាក់ថា    សម្រាប់​ប្រទេស​កម្ពុជា​ក៏​នឹង​លែង​មាន​ការកាប់បំផ្លាញ​ព្រៃឈើ ដូច​មុន​ទៀត​នោះដែរ ហើយ​រាជរដ្ឋាភិបាល​ក៏​មិន​បាន​ផ្ដល់​ដី​សម្បទាន​ទៅ​ឱ​ក្រុមហ៊ុន​ឯកជន​វិនិយោគ​ទៀត​នោះ​ទេ ។​

​មានប្រសាសន៍​ក្នុងឱកាស​នោះដែរ លោក កែវ សុ​ភក៌ ប្រធាន​មន្ទីរ​បរិស្ថាន​ដែល​ឡើងកាន់តំណែង​ថ្មី បាន​ប្ដេជ្ញា​ថា និង​ខិតខំ​អនុវត្ត​ការងារ​ឱ្យបាន​ល្អ​ប្រសើរ ពង្រឹង​ការងារ​ផ្ទៃក្នុង​អង្គភាព​ឱ្យ​ដំណើរការ​ទៅ​រលូន ការពារ​បរិស្ថាន  ធនធាន​ធម្ម និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​មិន​ឱ្យ​កើតមាន​ដាច់ខាត ៕

 

IMG-20161206-WA0040 IMG-20161206-WA0063 IMG-20161206-WA0061 IMG-20161206-WA0062

Filed in: ព័ត៌មានជាតិ