សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​បើក​វគ្គ​បណ្ដុះបណ្ដាល​ប​ឋ​ម

​បើក​វគ្គ​បណ្ដុះបណ្ដាល​ប​ឋ​ម

ឯកឧត្តម ច័​ន្ច សុផល អភិបាលខេត្ត នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង បាន​មានប្រសាសន៍​បើក​វគ្គ​បណ្ដុះបណ្ដាល​បឋម នៅ​សាលាខេត្ត​កាលពី​ថ្ងៃ​ទី​06 ខែ​ធ្នូ បានបញ្ជាក់​ថា ខ្ញុំ​មាន​មនោសញ្ចេតនា​រីករាយ​ដែល​បាន​ចូលរួម​បើក​វគ្គ​បណ្ដុះបណ្ដាល​បឋម​លើ​ការងា​រ​រដ្ឌបាល​ដែល​រៀបចំ​ដោយ​នាយកដ្ឋាន​បណ្ដុះបណ្ដាល នៃ​អគ្គនាយកដ្ថាន​ក្រសួង​មហាផ្ទៃ ជូន​មន្ដ្រីរាជការ​ស៊ីវិល ដែល​ទើប​ជាប់​ក្របខណ្ឌ​ថ្មី នឹង​មន្ដ្រី​ផ្ទេរ​ក្របខ័ណ្ឌ ពី​ក្រសួង​ស្ថាប័ណ្ឌ​នានា ចូល​ក្នុង​ក្របខ័ណ្ឌ​ក្រសួងមហាផ្ទៃ មក​បំពេញភាកិច្ច​ក្នុង​រចនាសម្ពន្ធ័​សាលា​ខេត្ត ក្រុង ស្រុក សម្រាប់​ក្រុម​គោលដៅ ជា​មន្ដ្រី​ថ្មី​នៃ​ខេត្ត​ទាំង ១១ មាន​ខេត្ត​បាត់ដំបង កំពង់ចាម ត្បូងឃ្មំ បន្ទាយ​មា​ជ័យ ប៉ៃលិន កំពង់ឆ្នាំង ពោធិ៍សាត់ ក្រចេះ ស្ទឹងត្រែង មណ្ឌល​គី​រី និង​ខេត្ត​រតនគីរី​នាពេលនេះ ។​

​កម្មវិធី​បណ្ដុះបណ្ដាល​នេះ គឺជា​ផ្នែក​មួយ​ដ៍​មាន​សារសំខាន់ នៃ​ការអនុវត្ត​សកម្មភាព​ការងារ​របស់​មន្ដ្រីរាជកា​រ​ម្នាក់ៗ ជា​មន្ដ្រី​សាធារណៈ ដែល​ត្រូវមាន​ការយល់ដឹង​អំពី​អភិបាលកិច្ច​មូលដ្ឋាន​ក្របខ័ណ្ឌ​គោលនយោបាយ​កំណែទម្រង់​វិមជ្ឃកា​រ​វិសហមជ្ឃការ ការយល់ដឹង​អំពី​រចនា​សម្ពន្ធ័ តួនាទី​ភារកិច្ច​រដ្ឌបាល​ថ្នាក់​ក្រោម​ជាតិ ផ្ដោត​សំខាន់​លើក​ផ្នែក​ជំនាញ រដ្ឋបាល​សម្រាប់​បង្កើន​សមត្ថភាព​ជំនាញ​មន្ដ្រី​យើង​ម្នាក់ៗ ក្នុង​ការ​យក​ទៅ​អនុវត្ត​ក្នុង​រចនា​សម្ពន្ធ័​សាលាខេត្ត ក្រុង ស្រុក ដើម្បឺ​លើកកំពស់​ការផ្ដល់សេ​វា​រដ្ឌបាល​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធិភាព ជូន​ប្រជាពលរដ្ឋ ស្របតាម​ច្បាប់ លិខិត បទ​គតិយុត្តិ ។ ការអនុវត្ត​ការងារ​ប្រចាំថ្ងៃ​របស់​រដ្ឌបាល​ថ្នាក់ក្រោ​ម​ជាតិ ពិត​ជា​ការចាំបាច់​នូវ​ទម្រង់​បែបបទ​លិខិត​រងដ្ថាន​គតិយុត្តិ​សម្រាប់​ជាមូល​ដ្ថា​ន​ក្នុង​ការអនុវត្ត​ការងារ​ភារកិច្ច​របស់​ខ្លួន​ដែល​បាន​ដោយ​លិខិត​គតិយុត្តិ​ជា​ធនធាន​សំដៅ​ប្រសិទ្ធិភាព​គណនេយ្យភាព​ក្នុង​ការអនុវត្ត​ការងារ ៕

 

IMG-20161206-WA0027 IMG-20161206-WA0094 IMG-20161206-WA0095

Filed in: ព័ត៌មានជាតិ