សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សមត្ថកិច្ច​បង្ក្រាប​បាន​រថយន្ត​ដឹក​ឈើប្រណិត​ខុសច្បាប់​មួយ​គ្រឿង​នៅ​ស្រុ​កឆ្លូង

សមត្ថកិច្ច​បង្ក្រាប​បាន​រថយន្ត​ដឹក​ឈើប្រណិត​ខុសច្បាប់​មួយ​គ្រឿង​នៅ​ស្រុ​កឆ្លូង

ក្រចេះ​ ៖ ​កម្លាំង​រដ្ឋបាល​ព្រៃឈើ​ឆ្លូង​សហការ​ជាមួយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ឆ្លូង​នឹង​កម្លាំង​ប៉ូលីស​សេដ្ឋកិច្ច​ស្រុក​ឆ្លូង​ បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​បានរ​ថយ​ន្ត​សាំ​យ៉ុង ​ដឹក​ឈើប្រណីត​ខុសច្បាប់​មួយ​គ្រឿង​នៅ​ដងផ្លូវ ​ជាតិ​៧៣ ​ត្រង់ចំនុច​វិទ្យាល័យ​គាត ឈ​ន់ ឃុំ​ហាន់ជ័យ​ស្រុក​ឆ្លូង​ខេត្តក្រចេះ​កាលពី​រសៀល​ថ្ងៃទី​០៣​ខែ​ធ្នូ​ឆ្នាំ​២០១៦​នេះ​ ។

មន្ត្រី​រដ្ឋបាល​សង្កាត់រដ្ខបាល​ព្រៃឈើ​ឆ្លូង​បានឲ​ដឹងថា​កម្លាំងរ​បស់​លោកបាន​សហកា​ជាមួយ​កម្លាំង​ចម្រុះ​ទើប​ឃាត់​បាន​រថយន្ត​ដឹក​ឈើប្រនិត​ខុសច្បាប់​នេះ​បំរុង​លោតឆ័ត្រ​ទៅ​លក់​នៅ​ខេត្ត​ត្បូងឃ្មុំ​។​ក្រោយ​ពី​ពី​សមត្ថកិច្ច​ឃាត់​បាន​រថយន្ត​អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​ម្ចាស់​ដឹកឈើ​នោះទេ​។​

មន្ត្រី​ដដែល​បាន​បន្ត​ទៀត​ថា ​ឈើ​ទាំងនេះ​ជា​ប្រភេទ​ឈើ​លេខ ​១ ​ហើយ​ធ្វើកា​វាស់វែង​ស្មើនឹង​០.៩៦០​មែត្រ​គូប​ ។ ​បច្ចុប្បន្ន​ ត្រូវបាន​កម្លាំង​សង្កាត់រដ្ឋបាល​ព្រៃឈើ​ឆ្លូង​យក​មក​រក្សាទុក​ដើម្បី​ចាត់ការ​បន្ត​ ។ លោកនាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ឆ្លូង​បាន​ប្រាប់​កាលពី​ថ្ងៃ​ទី​០៥ ​​ខែ​ធ្នូ ​ឆ្នាំ ​២០១៦ ​ថា ​កម្លាំង​របស់លោក​កំពុង​កសាង​សំនុំរឿង​នឹង​បញ្ជូន​រថយន្ត​ដឹក​ឈើប្រនិត​ខុសច្បាប់​ទៅកាន់​តុលាការ​ខេត្ត​ក្រចេះ​នៅ​ព្រឹកស្អែក​ថ្ងៃទី​០៦​ខែ​ធ្នូ​ឆ្នាំ​២០១៦​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

 

IMG-20161205-WA0046 IMG-20161205-WA0044

Filed in: ព័ត៌មានជាតិ