សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​កម្មករ​មើលថែ​ឈើ​ក្រញូង​របស់​ព្រះមហាក្សត្រ​តវ៉ា​រឿង​ប្រាក់ខែ​

​កម្មករ​មើលថែ​ឈើ​ក្រញូង​របស់​ព្រះមហាក្សត្រ​តវ៉ា​រឿង​ប្រាក់ខែ​

ខេត្ត​កំពង់ធំ ៖ បុរស​វយ័​ចំណាស់​ម្នាក់​អះអាង​ថា ខ្លួន​ជា​កម្មករ​មើលថែ​ចំការ​ឈើ​គ្រញូង​ជាង​១០០​ហិកតា​របស់​ព្រះមហាក្សត្រ​ខ្មែរ ដែល​ស្ថិត​នៅក្នុង​ឃុំ​ក្រយា ស្រុក​សន្ទុក ខេត្ត​កំពង់ធំ ដែល​ព្រះមហាក្សត្រ​ខ្មែរ កម្ពុជា យាង​មក​ដាំ​កាល​ឆ្នាំ​២០១៥​នោះ​បាន​ត្អូញត្អែរថា ពួកគាត់​ប្រមាណ​១០​នាក់​ដែល​មើលថែ​ចំការ គ្រញូង​នោះ​មិន​ទទួលបាន​ប្រាក់ខែ​ច្រើន​ខែ​មក​ហើយ​, ហើយ​បាន​បង្ខំចិត្ត​លក់​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន ដើម្បី​ទិញ​ម្ហូបអាហារ​សម្រាប់​ទ្រទ្រង់​ជីវភាព​ប្រចាថ្ងៃ​។​

​បុរស​រូប​នោះ​បញ្ជាក់​បន្ថែមថា អស់​រយៈ​ជាច្រើន​ខែ​មក​ហើយ គឺ​ខាង​មេព្រៃ​មិនបាន​បើ​ប្រាក់ខែ​ឱ្យ​ធ្វើ​ឱ្យ​ពួកគាត់​ជា​កម្មករ​ជាង​១០​នាក់ ដែល​មើលថែ​ដើម​ក្រញូង​ទាំងអស់​នោះ​ទេ ។ ដូច្នេះ​ពួកគាត់​បង្ខំចិត្ត​យក​ម៉ូតូ និង​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន ទៅ​លក់​ឬ​ប្រចាំ​យកលុយ សម្រាប់​ទិញ​អង្ករ និង​ម្ហូបអាហារ​សម្រាប់​ធ្វើការ​នៅ​ក្នុង​ចំការ​ឈើ​គ្រញូង​នោះ​។​

​ប្រសិនបើ​ពិត​ដូច​បុរស​ខាងលើ​បញ្ជាក់​មែន​នោះ យើង​អំពាវនាវ​ដល់​លោក​មេព្រៃ​ខេត្ត ដែល​ទទួលបន្ទុក​កិច្ចការ​នេះ មេត្តា​បើកភ្នែក​មើល​ការលំបាក​របស់​ពួកគាត់​ផង ព្រោះ​គាត់​ចំណាយ​កម្លាំង ដើម្បី​មើល​ថែ​ចំការ​ឈើ​ក្រញូង​របស់​ព្រះមហាក្សត្រ រក្សាទុក ដើម្បី​មនុស្ស​ស្រក​ក្រោយៗ ទៀត ក្នុងពេល​ដែល​ឈើ​ក្រញូង​នៅ​កម្ពុជា​វិនាស​ហិនហោច​អស់​ទៅហើយនោះ ៕​

 

IMG-20161204-WA0004-500x282 IMG-20161204-WA0003-500x282

Filed in: ព័ត៌មានជាតិ