សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សមត្តកិច្ច​នគរបាល​និង​ជំនាញ​សហកា​ស្រវ៉ាវេច​ពី​សិប្បកម្ម​ច្នៃ​ឈើ​ប្រណីត​ខុស​ច្បាប់​ក្នុង​ក្រុង​បាត់ដំបង​

សមត្តកិច្ច​នគរបាល​និង​ជំនាញ​សហកា​ស្រវ៉ាវេច​ពី​សិប្បកម្ម​ច្នៃ​ឈើ​ប្រណីត​ខុស​ច្បាប់​ក្នុង​ក្រុង​បាត់ដំបង​

បាត់ដំបង ៖ ទីតាំង​សិប្បកម្ម​ឈើ​បី​កន្លែង​ធំៗ​ខុស​គ្នា​នៅ​កណ្តាល​ក្រុង​បាត់ដំបង មាន​សេចក្តីរាយការណ៍​ថា បាននិងកំពុង​រកស៊ី​ជួញ​ឈើប្រណិត​យ៉ាង​រលូន​រាល់ថ្ងៃ​។​ម្ចាស់​សិប្បកម្ម​ខុសច្បាប់​ទី​មួយ​គេ​ស្គាល់​ថា​ជា​ឪ​និង​កូន​ឈ្មោះ​អូន​និង​ឪពុក​ឈ្មោះ​សៀ​។​ឪ​កូន​ពីរ​នាក់​នេះ​គាត់​មាន​រោង​ម៉ាស៊ីន​រណា​រ៉ៃ​សំរាប់​អារ​និង​ច្រៀក​ឈើ​និង​ដឹក​ទិញ​ឈើ​ខុស​ច្បាប់​មក​ស្តុក​ទុក
​អារ​ចែកចាយ​ក្នុង​ខេត្ត​យ៉ាង​គគ្រឹកគគ្រេង​លាន់​រពង​រកតែ​អ្នកភូមិ​សំរាក់​មិនបាន​។​តែ​មិន​បាន​ទើស​ត្រចៀក​សមត្ត​កច្ចជំនាញ​។​ទីតាំង​សិប្បកម្ម​អារ​ឈើ​ខុសច្បាប់​នោះ​ទី​ស្ថិតនៅ​ភូមិ​ពោធិ៍​ម៉ស្រីសង្កាត់​ចំការ​សំរោងក្រុង​បាត់ដំ​បង​រកស៊ិ​ជិត​ដប់ឆ្នាំ​។

​ទី​២​កន្លែង​កែឆ្នៃ​តុ​.​ទូ​រ​.​ក្រែ​.​សា​ឡុង​ដោយ​ឈើប្រណិត​ខ្នាត​ធំៗ​ដែល​មាន​ទីតាំង​យ៉ាង​អាថ៌កំបាំង​លើដី​ឡូតិ៍​ដ៏​ធំ​ហ៊ុំ​ពាត់រ​បងជិត​គ្រប់គ្រង​ដោយ​ជនជាតិ​យួន​ស្ថិតក្នុង​ភូមិ​បាយក្តាំង​.​សង្កាត់​ព្រែក​ព្រះស្តេច​ផ្លូវ​លេខ​៣០០​ហើយ​ម្ចាស់​ដី​នោះ​អ្នកស្រុក​ដឹង​ថា​ជឿថា​ម្ចាស់​ដី​ឡូតិ៍​និង​យួន​នោះ​ប្រហែល​ជា​ម្ចាស់​កន្លែង​ហ៊ុន​ជាមួយគ្នា​ផង​។​ទី​៣.​មាន​ម្ចាស់​ក៏​ជា​យួនដែ​រកស៊ី​ជួញដូរ​និង​កែឆ្នៃ​ឈើ​ប្រណិត​ធ្វើ​ជា​តុ​.​ទូ​រ​.​គ្រែ​.​សា​ឡុង​និង​គ្រឿង​សង្ហា​រឹម​ខ្នាត​ធំៗ​ហើយ​ស្ថិត​នៅ​ភូមិ​នំក្រៀប​.​សង្កាត់​ព្រះស្តេច​ផ្លូវ​លេខ​៣០៣​ក្រុង​បាត់ដំបង​ក្នុង​ដី​ឡូតិ៍​ដ៏​ធំ​ពី​កន្លែងម្ចាស់​តែម្នាក់ជន​ជាតិ​យួន​បាន​ជួល​ដី​ពីនាក់​ធំ​ក្នុង​រាជកា​រដែរ​តែ​នាក់​ភូមិ​មិន​ស្គាល់​ឈ្មោះ​។

​ក្រុម​យួន​ទាំងនេះ​បាន​មក​រស់នៅ​រកស៊ី​ឈើ​រយះពេល​ប្រាំបី​ឆ្នាំ​មកហើយ​មិនដឹង​ថា​យួន​ទាំងនេះ​មក​រសនៅ​ស្រប់ច្បាប់​ឬ​អត់​នោះ​ទេ​?​។​បងប្អូន​ពលរដ្ឋ​នៅក្បែរ​បាន​និយាយថា​៖​គ្រែ​តុ​.​ទូ​រ​.​សា​ឡុង​ដែល​ជាំ​ង​យួន​បាន​ធ្វើ​មួយៗ​មនុស្ស​មិន​អាច​លើក​រួច​ឡើយ​គឺ​ប្រើ​សុទ្ធតែ​គ្រឿង​ចាក់​មក​ស្ទូច​ដាក់​លើ​ឡាន​នាំចេញ​ទៅ​មិនដឹង​ថា​មួយ​ថ្លៃ​ប៉ុន្មាន​នោះទេ​?​។​មាន​សេក្តីរាយការណ៍​ថា​ជន​ជាតិ​យួន​ទាំ​អស់នោះ​វិញ​កាលពី​ដើម​ខែ​វិច្ឆិកា​ឆ្នាំ​២០១៦​នេះ​ឃើញ​មាន​ប៉ូលិស​មក​ចាប់​ដាក់​ឡាន​ចោទថា​៖​ជា​អន្តោប្រវេសន៍​ខុសច្បាប់​ម្តង​ដែរ​តែ​យក​ទៅ​មិន​ទាន់​បាន​មួយ​ម៉ោង​ផង​ស្រាបតែ​យួន​ទាំងនោះ​ត្រឡប់​មក​វិញ​ហើយ​ថែមទាំង​មាន​យួន​មក​ប្លែកៗ​ថ្មីៗ​មក​ថែម​ទៀត​។​

​ពូក​គាត់​បន្ត​ថា​រកស៊ី​ឈើ​ខុស​និង​ច្បាប់​ហើយ​មក​រស់នៅ​មិន​ស្រប់ច្បាប់​ទៀត​តែ​មន្ត្រី​ប៉ូលិស​អន្តោប្រវេសន៍​ខេត្ត​ក៏​រួម​គ្នា​បិទបាំង​មនុស្ស​ខុសច្បាប់​រីឯ​មន្ត្រី​ខាង​កសិកម្ម​ក៏​បាន​រួមគំនិត​បិទបាំង​នូវ​ការរកស៊ី​ជួញដូរ​ឈើ​ខុសច្បាប់​ដោយ​ពួកគេ​ត្រូវ​គ្នា​សហការ​ស្រ​វ៉ា​វេច​មិន​ខ្វល់​ពី​ការងារ​របស់​រដ្ឋ​ទាល់តែសោះ​។​ប្រជាពលរដ្ឋ​ដែល​បានឃើញ​បទល្មើស​ស្តែងៗ​ចឹង​បាននិ​យាយឌឺ​ថា​៖ ប្រសា​សន៌​របស់​សម្តេច​ក្រឡាហោមស​.​ខេង​វា​ប្រៀប​ដូច​ត្រ​ដោ​កកោកៗ​សឹក​តែ​មាត់​មក​ឆ្អែត​ពោះ​ក្របី​ចឹង​!​។​មិនអាច​សុំ​ការបំភ្លឺ​ពី​លោក​ជូ​លី​បៀ​ង​មេ​កសិកម្ម​ខេត្ត​បាត់ដំបង​បាន​ទេ​ដោយ​ទូរ​សព្ទ​ចូល​មិន​លើក​៕

 

joulibeang (1) joulibeang (2)

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់