សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

នៅ​ខេត្ត​កំពង់ស្ពឺ​និង​ខេត្ត​ពោធិ៍សាត់​មេ​ឈ្មួញ​៣​រូប រកស៊ី ដឹកជញ្ជូន ឈើ​រាល់​យប់​~-​ថ្ងៃ មន្ត្រី​ជំនាញ អង្គុយ​ចាំ​យក​លុយ​តុ

នៅ​ខេត្ត​កំពង់ស្ពឺ​និង​ខេត្ត​ពោធិ៍សាត់​មេ​ឈ្មួញ​៣​រូប រកស៊ី ដឹកជញ្ជូន ឈើ​រាល់​យប់​~-​ថ្ងៃ មន្ត្រី​ជំនាញ អង្គុយ​ចាំ​យក​លុយ​តុ

​ខេត្ត​កំពង់ស្ពឺ ៖ បទល្មើស​កាប់​បំផ្លាញ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ និង​តំបន់​អភិរក្ស​ការពារ​ជួរ​ភ្នំ​ក្រវ៉ា​ញ នៅតែ​បន្ត​កើត​ឡើង​ឥតឈប់ឈរ ដោយសារ​មន្ត្រី​បរិស្ថាន​និង​មេព្រៃ​ដែល​ឈរជើង​នៅ​តំបន់​នោះ គឺជា​អ្នក បើកភ្លើង​ខៀវ​ឲ្យ​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹងថា ៖ ឈើ​ដែល​គេ​កាប់​ដឹក​ចេញពី​តំបន់​ជម្រក​សត្វ​ព្រៃភ្នំ​ឱ​រ៉ា​ល់  និង​ពី​តំបន់​ជួរ​ភ្នំ​ក្រវ៉ា​ញ​កំពុង​ត្រូវបាន​ឈ្មួញ​ដឹកជញ្ជូន​តាម​ច្រក់​អូរ​ត្រាវ និង​ឱ​រាល់ ដោយ​ប្រើ​គោយន្ត​កន្ត្រៃ​និង​រថយន្ត​កែឆ្នៃ​ជាច្រើន​គ្រឿង ដឹកឈើ​ចេញពី​ដែន​ជំរក​ជា​រៀងរាល់ថ្ងៃ យកមក​ដាក់​នៅ​ចំណុច​ស្ពានដែក ស្ថិតនៅក្នុង​ឃុំ​ត្រពាំង​ជោ ស្រុក​ឪ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ ដើម្បី​ធ្វើការ​ដឹក​បន្ត​ទៅ​លក់​តាម​ដេប៉ូ​រលក់​ឈើ​អត់​ច្បាប់​មួយចំនួន ក្នុង​ខេត្ត​កំពង់ស្ពឺ និង​ដឹក​បន្ត​ទៅ​ប្រទេស​វៀតណាម កាត់​តាម​ខេត្ត​កំពត ឬ​ដឹក​ចេញ​ទៅ​តាម​ផ្លូវជាតិ​លេខ​៤ ទៅ​កំពង់សោម ចុះ​ទូក​ឬ​កាណូត​រួច​ដឹក​បន្ត​ចេញទៅ​ប្រទេស​វៀតណាម​។

​មេ​ឈ្មួញ​ធំៗ​ទាំងនោះ មាន​ជាអាទិ៍​ឈ្មោះ ឃឹម សុខ​ជា​មេ​ឈ្មួញ​ដុះ​ស្លែរ​ក្នុង​ខេត្ត្ត​កំពង់ស្ពឺ​និង​ឈ្មោះ​ឆេង ឡុង​ជា​មន្ត្រី​PM ឈ្មោះ ជឿ​ង ថេង ជា​មន្ត្រី​យោធា​ភូមិភាគ ៣ និង​ឈ្មោះ យាយ​បុណ្យ ដែល​ជា​មនុស្ស​មាន​ទំនាក់ទំនង​ជិតស្និទ្ធ ជាមួយ​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ខេត្ត​កំពង់ស្ពឺ និង​ខេត្ត​ពោធិសាត់​ផងដែរ ។​

​បញ្ហា​នេះ​មិនដឹងថា តើ​លោក​រដ្ឋមន្ត្រី ២ គឺ​ក្រសួង​បរិស្ថាន និង​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​សាយ សំ​អាល់​និង​វ៉េង សាខុន​ដឹង​ពី​ភាព​អសកម្ម​របស់​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន​ដែរ​ឬ​អត់​នោះទេ ៕

 

k-speu (1) k-speu (2) k-speu (3)

Filed in: ព័ត៌មានជាតិ