សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឆ្មាំ​ទន្លេ​ក្រចេះ ស្ទឹងត្រែង​សហកា​រណ៍​ជាមួយ​សហគមន៍​នេសាទ​ចាប់ អ្នក ឆក់​ត្រី បាន 2​នាក់

ឆ្មាំ​ទន្លេ​ក្រចេះ ស្ទឹងត្រែង​សហកា​រណ៍​ជាមួយ​សហគមន៍​នេសាទ​ចាប់ អ្នក ឆក់​ត្រី បាន 2​នាក់

ក្រុមអធិការកិច្ច​សហកា​រណ៍​ជាមួយ​សហគមន៍​នេសាទ និង​ឆ្មាំ​ទន្លេ​ក្រចេះ ស្ទឹងត្រែង​បាន​ចុះ​ត្រួតពិនិត្យ​បទល្មើស​នេសាទ​តាម​ដង​ទន្លមេគង្គ​ថ្ងៃ​ម្សិលមិញ​នេះ វេលា​ម៉ោង​១០​យប់​បាន​ប្រទះ​ឃើញ​អ្នកនេសាទ​ខុស​ច្បាប់​ទើប​ក្រុម​ប្រតិបត្តិការ​ចាប់បាន​នៅនឹងកន្លែង​រួម​ទាំង​វត្ថុតាង​នៅ​ចំនុច​កោរ​តា​ដក់ ភូមិ​កំពង់​ក្បឿង ឃុំ​បឹង​ចា ស្រុក​សំបូរ ខេត្ត​ក្រចេះ ។​

​មន្ត្រីជលផល​បាន​អោយដឹង​កាលពី​ថ្ងៃ​ទី ០៤​ខែវិច្ឆការ​ឆ្នាំ​២០១៦​នេះ​ថា នៅ​យប់​ថ្ងៃទី​០៣ ខែវិច្ឆិការ​ម្សិលមិញ កម្លាំង​ក្រុមអធិការកិច្ច​សហការណ៍​ជាមួយស​ហគ​មន៍​នេសាទ និង​ឆ្មាំ​ទន្លេ​ក្រចេះ ស្ទឹងត្រែង​
​ប្រតិបត្តិ​ការរុករក​ឧបករណ៍​នេសាទ​ល្មើសច្បាប់ ដែល​បំផ្លាញ​ធនធាន​មច្ឆជាតិ​នេះ កម្លាំង​ល្បាត​បាន​ឃាត់ខ្លួន​ជន​សង្សស​2​នាក់​ទី​1​ឈ្មោះ​តុ​ប សំ​អូន ភេទ​ប្រុស អាយុ​24​ឆ្នាំ​រស់នៅ​ភូមិ​សំ​ភិន ឃុំ​កំពុងចាម ស្រុក​សំបូរ ខេត្ត​ក្រចេះ ទី​2​ឈ្មោះ ស្រី ឯម ភេទ​ប្រុស អាយុ 48​ឆ្នាំ រស់នៅ​ភូមិ​កោះ​ខ្ញែរ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ  ខេត្ត​ក្រចេះ និង​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​រួម​មាន​៖ មាន​ទូក​ប្រភេទ​អេវ​ចំនួន​01​គ្រឿង  អាំង​វែកទ័​រឆក់​ត្រី​ចំនួន​01​គ្រឿង អាគុយ​ចំនួន​01 ដង​ឆក់​01​គូ ថ្នង​ដងត្រី​ចំនួន​01 ។​រួច នាំ យក មក សួរនាំ នៅ ការិយាល័យ​ជលផល នឹង​បាន​ទទួលស្គាល់​កំហុស  និង​សារភាពថា​ខ្លួន​ពិតជា​បាន​ប្រព្រឹត្តិ​បទល្មើស​ខាងលើ​នេះ​ប្រាកដ​មែន ។​

​មន្ត្រីជលផល ក៏​បាន​អះអាង​ផងដែរ កម្លាំង​ជលផល​ទាំងអស់ នឹង​នៅតែ​បន្ត​ចេញ​ប្រតិបត្តិការ បង្ក្រាប​បទល្មើស​នេ សាទ ក៏ដូចជា​អប់រំ​ប្រជាពលរដ្ឋ ឲ្យ​បញ្ឈប់​ការនេសាទ​ល្មើសច្បាប់ ដើម្បី​បង្កើន​ផល​ត្រី នៅក្នុង​ទឹកសាប​របស់ កម្ពុជា​។​កម្លាំង​ជលផល​បាន​ធ្វើ​ការប្រគល់ ទៅ ឱ្យ មន្ត្រី ជលផល ដើម្បី រៀបចំ សំណុំរឿង បញ្ជូន ទៅ សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ តាម ផ្លូវច្បាប់ និង​ផ្ដន្ទាទោស​តាម​ច្បាប់​ស្ដីពី​ជលផល ៕​

 

IMG-20161204-WA0072 IMG-20161204-WA0068 IMG-20161204-WA0069 IMG-20161204-WA0071

Filed in: ព័ត៌មានជាតិ