សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ខេត្ត​បាត់ដំបង​បើក​ល្បែងស៊ីសង​ចំហរ​រកលុយ​បន្ថែម​?

​ខេត្ត​បាត់ដំបង​បើក​ល្បែងស៊ីសង​ចំហរ​រកលុយ​បន្ថែម​?

បាត់ដំបង ៖ ថ្មីៗ​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​និង​អគ្គស្នងការ​នគ​បាល​ជាតិ​បាន​ចេញ​សេចក្តីប្រកាស​ឲ្យ​ចាត់វិធានការ​ទូទាំងប្រទេស លុបបំបាត់​ល្បែងស៊ីសង​គ្រប់​ប្រភេទ​អោយអស់ ជាពិសេស គឺ​ការលេង​កន្ទុយ​លេខឆ្នោត​យួន ។ តែ​សេចក្តីប្រកាស​មិនទាន់​បាន​មួយ​ខែ​ស្រួលបួល​ផង ស្រាប់តែ​នៅ​កណ្តាល​ក្រុង​បាត់ដំបង មាន​ការប្រកាស​សម្ភោ​ធ អោយ​បើក​លក់​ឆ្នោត​កន្ទុយលេខ​ជា​ល្បែងស៊ីសង​របស់​ក្រុមហ៊ុន​ចិន​មាន​ឈ្មោះ​ថា ក្រុមហ៊ុន​ឆ្នោត​កីឡា​ជាតិ​ក្នុង​ខេត្ត​បាត់ដំបង ដែល​អញ្ជើញ​មក​ចូលរួម​កម្មវិធី​មាន​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​ជា​ប្រធាន​ក្រុមកីឡា​ជាតិ ព្រមទាំង​លោក​ចាន់​សុផល​ម្ចាស់​អាណាចក​ក្រ​ខេត្ត​បាត់ដំបង​តែ​ម្តង មក​ជា​គណៈ​ធិបតី ។​

​ករណី​បើក​ឲ្យ​លេង​ចំហរ​ឆ្នោត​ចិន​នេះ (​ក្រោមរូបភាព​ឆ្នោត​កីឡា​ជាតិ​) ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​និង​ក្រុង​បាត់ដំបង​មាន​ចម្ងល់​ថា តើ​ឆ្នោត​ក្រុមហ៊ុន​នេះ​វា​ខុស​អី​ពី​ឆ្នោត​យួន​យ៉ាងណា​ទៅ គឺជា​ល្បែងស៊ីសង​ដូច​តែ​គ្នា​គ្រាន់​តែ​មួយ​មក​ជា​លក្ខៈណៈ​ស្របច្បាប់ និង​មួយទៀត​មិន​ស្រប់ច្បាប់​តែប៉ុណ្ណោះ ។

​ពួកគាត់​សំដែង​នូវ​ការខកចិត្ត​យ៉ាង​ខ្លាំង​នូវ​ចំណាត់ការ​មិន​ល្អ​របស់​រាជការ​បែប​នេះ​ឡើយ ព្រោះនេះ​ជា​ការវិនិយោគ​លើ​ល្បែងស៊ីសង​ពិតប្រាកដ​មិន​មែន​វិនិយោគ​កសាង​អភិ​វឌ្ឈន៍​អ្វី​ឡើយ​។​ពួក​គាត់​បន្ត​ទៀត​ថា​ឆ្នោត​យួន​១​ថ្ងៃ​ចេញ​២​ដង​ស្មើ​និង​១១​ប៉ុស្តិ​ចំណែក​ឆ្នោត​ក្រុមហ៊ុន​នេះ​វិញ​ចេញ​បួន​ប៉ុស្តិ៍​ហើយ​ចេញ​ជា​រៀងរាល់ថ្ងៃ​វា​មិន​ខុស​គា្ន​នោះទេ​។​បើ​ប្រៀប​និង​ប្រទេស​គេ​ជិតខាង​ថា​ដូច​ប្រទេស​ថៃ​ក្នុង​១​ខែ​ចេញ​ឆ្នោត​តែ​ពីរដង​ប៉ុណ្ណុះ​។​នេះ​សំរាប់​ឆ្នោតជាតិ​គេ​ហើយ​ពេល​ចេញ​ឆ្នាត​មាន​សុក្រឹត​និង​យុត្តិធម៌​ទៀតផង​។

​យើង​វិញ​មិនដឹងថា ចេញ​ពី​ណា​មក​ណា​នាក់​ណា​បាន​ដឹង​នោះ​ទេ ។ បើ​តែ​យ៉ាង​នេះ​សកម្មភាព​បង្ក្រាប​របស់​សមត្ថកិច្ច​មិន​ខុស​អី​ពី​ដក​ដើម​ស្លែង​តូចៗ​(​បង្ក្រាប​ល្បែង​តូចៗ​) ដល់​ពេល​ដាំៗ​អា​ដើម​ធំ​នោះ​ទេ​បំពុល​ប្រជាជន​ខ្មែរ​ដ៏​ដែល​ហ្នឹង​។
​សូមបញ្ជាក់​ថា ៖ នៅក្នុង​អាណាចក្រ​ខេត្ត​បាត់ដំបង ល្បែងស៊ីសង​កើតមាន​គ្រប់​ស្រុក​ពិសេស​ល្បែងភ្នាល់​ទឹកផ្លៀង​ដែល​ក្នុងនោះ​មាន​បង្កប់​ល្បែង​គ្រប់​ប្រភេទ​កើត​នៅ​កណ្តាល​ក្រុង​បាត់ដំបង​ដែល​ជា​ខេត្ត​ដែល​សម្តេច​ក្រឡាហោម​សខេង​ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ជា​ប្រធាន​ក្រុមការងារ​ប្រចាំ​ខេត្ត​តែ​ម្តង​។

​ឯ​មេ​នគរបាល​ក៏​ជា​សាច់ញាតិ​សម្តេច​ទៀត តែ​មិនឃើញ​មាន​ការបង្ក្រាប​អ្ធំ​ដុំវី​ឡើយ ។ រឿង​ដែល​គួ​ឲ្យ​ឆ្ងល់​ទៀត គឺ​នៅ​ត្រង់​ថា លោក ចាន់ សុផល ដែល​បាន​ចេញមុខ​ប្រឆាំង​ច្បាប់​ប្រឆាំង​អំពើពុករលួយ​ដើម្បី​ការពារ​ចៅហ្វាយស្រុក​ថ្មគោល បែរ​ជា​ទទួល​បាន​ការ​ស​សើរ​ជា​ចៅហ្វាយខេត្ត​តែ​ម្នាក់​គត់​ដែល​ល្អ​ជា​គំរូ​គេ​ពី​នាយករដ្ឋមន្ត្រី​ទៀត​? ។ តើ​មកពី​ហេតុអ្វី​? អា​លូវ​បើក​ឲ្យ​លេងល្បែង​ចាក់​កន្ទុយ​លេខឆ្នោត​ចិន​ទៀត​? ប្រជាពលរដ្ឋ​ថា គាត់​មិន​យល់​ហ្ម៉ង​រឿង​ហ្នឹង​?៕

 

game-bbkhon-500x281 game-bb-khon1-281x500 game-bb1-500x281

Filed in: ព័ត៌មានជាតិ