សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ពលរដ្ឋ​ភាគតិច​ភ័យខ្លាច​ព្រៃ​សហគមន៍​អូរ​គ្រាង​រលាយ​ដោយសារ​សមត្តកិច្ច​បើកដៃ​!

ពលរដ្ឋ​ភាគតិច​ភ័យខ្លាច​ព្រៃ​សហគមន៍​អូរ​គ្រាង​រលាយ​ដោយសារ​សមត្តកិច្ច​បើកដៃ​!

​ក្រចេះ ៖ ព្រៃ​សហគមន៍​ដៃគូ​ជាង​ពីរពាន់​ហិកតា​នៅ​ឃុំ​អូរ ឃុំ​អូរ​គ្រា​ង ស្រុក​សំបូរ ខេត្ត​ក្រចេះ កំពុង​រង​ការ​ឈូសឆាយ​ហ៊ំ​ពទ្ធ័​ទន្ទ្រាន​យក​ធ្វើជា​កម្មសិទ្ធិ​ឯកជន ពី​សំណាក់​អ្នកមានអំណាច ទាំង​ប្រជាពលរដ្ឋ​ចំណាកស្រុក និង​ពលរដ្ឋ​ជនជាតិ​ចាម​ដោយ​ខុសច្បាប់​។

​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ស្រុក​នៅ​ភូមិ​អូរ​ព្រះ​ឃុំ​អូរ​គ្រាង​ស្រុក​សំបូរ​ខេត្ត​ក្រចេះ ក្នុងនោះ​មាន​ប្រជា ពលរដ្ឋ ជនជាតិដើម ព្នង​កំពុង​ព្រូ​យ​បារម្ភ​យ៉ាងខ្លាំង ខណៈ​ដែល​ព្រៃ​សហគមន៍​ជា​អាយុជីវិត​របស់​ពូក​គាត់​ប្រឈមមុខ​និង​ការ​រលាយ​ហិនហោច និង​បាន សូម​អំពាវនាវ​ថ្នាក់លើ​ជូ​យ​ទប់ស្កាត់​។​បើ​តាម​ប្រជាពលរដ្ឋ​បានឲ្យដឹងថា ៖ ព្រៃ​សហគមន៍​នេះ  មាន ព្រៃ​ដៃគូ​ប្រ​ម៉ាណ ៣១៦៣​ហិតា​,​ព្រៃ​ភ្នំ​បាក់​មាន​៧៤១៣​ហិតា ,​ព្រៃ​ព្រៃ​ថ្ម​ទន្លេ​ជាង​២​ពាន់​ហិតា ,​ដែល​ជា​ព្រៃ​ជំរក​សត្វ​ដែល​ដូនតា​បាន​បន្សល់​ទុក​ជា​យូរ​មកហើយ​នោះ​កំពុង​វិនាស​សកម្ម​យ៉ាងធ្ងន់ធ្ង​។​ចំណែក ពលរដ្ឋ​ទាំង​នោះ​រស់នៅ​ភាគច្រើន​ពឹង​អាស្រ័យ​លើ​ផល​អនុផល​ព្រៃឈើ​និង​ពឹងផ្អែក​លើ​ការ​ដង​ជរ័​ជាលក្ខណៈ​ប្រពៃណី ពេលនេះ​កំពុង អស់​សង្ឃឹម​យ៉ាង​ខ្លាំង​ដោយសារ​អាជ្ញាធរ​ព្រងើយកន្តើយ​និង​មាន​ការឃុបឃឹត​។

​ក្នុង​ព្រៃ​សហគមន៍​នោះ​ដែរ​មាន​ទីកន្លែង សំខាន់​ហៅថា ភ្នំ​សេះ​ជា​តំបន់​ព្រៃ​ជុំនឿ​មាន​ថ្ម​, បរិស្ថាន​ល្អ​ស្ងប់ស្ងាត់​មាន​វត្ត និង​មាន​ពលរដ្ឋ​ទៅ​សមាធិ​ទីនោះ ។ បច្ចុប្បន្ន​តំបន់​ព្រៃ​ជុំនឿ​ទាំង​នោះ​កំពុង​ក្រ​បូ​ចមាត់​ពី​ក្រុម​ឈ្មូញ​។ តាម​ការ​អោយ​ដឹង​ពី​លោក​ហ៊ា​សំអឿន​ប្រធាន​ក្រុម​ល្បាត​ទំលាយ​បន្ថែមថា​៖​តំបន់​កណ្តាល​ព្រៃ​ហៅថា​៖ ច​ចប​,​អូរ​ស្ពិះ   ជា​តំបន់​ដី​ខ្លាញ់​ក្លាយ​ជា​ដី​ឡូ​លក់ដូរ​ដូច​ទីផ្សារ​ហើយ​បើ​អស់លោក​មន្ត្រី​គ្រា​ក់ៗ​មិន​ជឿ​ទេ​ក៏​សូម​អញ្ជើយ​ទៅ​មើល​ផ្ទាល់ចុះ ក្នុងនោះ​មាន​ជន​ខិលខូច​ខ្លះ​យក​តូ​នាទី​ផ្សេងៗ ដូច​ជា​ថា ៖ ខ្លូន​ធ្វើជា​ទា​ហ៊ាន​,​ប៉ូលីស​ដើរ​វាស់ឬ​បាញ់ថ្នាំ​ហើយ​ជូ​លព​លរ​ដ្ធ​អោយ​កាប់ឆ្ការ​ឬ​លក់​បន្តរ​អោយ​ពលរដ្ឋ​ចំណាកស្រុក​ឆ្ងាយៗ​។

ក្នុង​នោះ​ចំណោម​ឈ្មួញ​នានា​មាន ឈ្មោះ​អ្នកស្រី  លី​សារោះ ជា​ជនជាតិ​ចាម​បាន​អួត​ខ្លន​ក្តែងៗ​ថា ៖ ខ្លូន​មាន​ឯកសារ​ស្របច្បាប់​ដោះ​ដូរ​មក​ពី​ខាង​ឃុំ​ខ្សឹម ។ ឥឡូវ​គេ​ឃើញ​បុគ្គល​នេះ​កំពុង​អោប​ឯកសារ​ដើរ​ចុះ​វាស់វែង​លក់​ដី​ព្រៃ​យ៉ាង​អណាធិប្បតេយ្យ​ហើយ​អះអាងថា​៖​ខ្លូន​កំពុង​ជូ​ប​ចៅហ្វាយខេត្ត​ចំណែកឯ​លោក​អាជ្ញាធរ​ពាក់ពាន់​ហាក់​គ្មាន​លទ្ធភាព​ទប់ស្កាត់​តំបន់​ព្រៃ​នេះ​អោយ​នៅ​គង់វង្ស​បាន​ឡើយ​។  លោក​សេង​ដា​រុណ​នាយ​សង្កាត់រដ្ធបាល​ព្រៃឈើ​អូរ​គ្រាង​បែជា​និយាយ​ថា​៖​យាយ​រោះ​មិនដែល​ឃើញ​មក​ទេ​?​។  តែ​មើល​អោយចំ​បើ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​គាត់​ទៅ​ចុះ​ចាប់​ដូច​ភ្នែក​បន្ទោរ ធ្វើ​ម៉េច​ចាប់​បាន​បទល្មើស ។ ព្រោះ​បើ​ទៅ​ចាប់​ពស់ គាត់​ចាប់​យក​តែ​សំណ​កពស់ ឬ​កន្ទុយ​ពោះ ទុក​រាយការណ៍​ថ្នាក់លើ​តែប៉ុណ្ណោះ មិនមែន​ចាប់​កពស់​ឯណា ៕

 

ra-foree1-500x281 ra-foree2

Filed in: ព័ត៌មានជាតិ