សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក​អៀ​អៀម​យក ពន្ធនាគារ​ខេត្ត​ពោធិសាត់ ធ្វើ​អាជីវកម្ម មិន​ខ្លាច​ច្បាប់​ប្រឆាំង​អំពើពុករលួយ​

​លោក​អៀ​អៀម​យក ពន្ធនាគារ​ខេត្ត​ពោធិសាត់ ធ្វើ​អាជីវកម្ម មិន​ខ្លាច​ច្បាប់​ប្រឆាំង​អំពើពុករលួយ​

​ពោធិសាត់​៖ លោក​អៀ អៀម ប្រធាន​ថ្មី​នៃ​ពន្ធនាគារ​ខេត្ត​ពោធិសាត់ បាននិងកំពុង​យក​យក​ពន្ធនាគារ​ថ្វើ​អាជីវកម្ម​ដោយ​មិន​ខ្លា​ច្បាប់​ប្រឆាំង​អំ​ពោះ​ពុករលួយ​ឡើយ​។ ប្រភព​ពី​មន្ត្រី​នៅ​ក្រោម ឱវាទ​លោក​អៀ អៀម បាន​បង្ហើប​ឲ្យដឹងថា​៖ មេ​របស់​ពួកគេ​បាន​ប្រព្រឹត្ត​អំពើ​មិន​ប្រក្រតី​ក្នុង​ការងារ​គ្រប់គ្រង​ក្នុង​តួនាទី​ជា​ប្រធាន ដូច​ជា​ការ កិបកេង​ប្រាក់​របប​អាហារ​

​ហូបចុក​របស់​អ្នកទោស យក​ប្រាក់​ពី​ការជួប​គ្រួសារ​របស់​អ្នកទោស យក​ប្រាក់​ពី​ការ​ធ្វើ​សិប្បកម្ម​ធ្វើ​តុ ទូ និង​គ្រឿង​ចម្លាក់ រួម​និង​ការ​ប្រមូលប្រាក់​ពី​ការ​ទូរស័ព្ទ​របស់​អ្នកទោស និង​ការ បង្កើត​តុងទីន ក្នុង​ពន្ធនាគារ​ប្រមូល​ចំណូល​តែម្នាក់ឯង ។​តាម​ប្រភព​បានឲ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​មកនេះ អង្គភាព​ពន្ធនាគារ​ដែល​បាន​កើតមានឡើង នូវ​រឿងអាស្រូវ​ដ៏​ធ្ងន់ធ្ងរ ដែល​បង្កឡើង​ដោយ​លោក​ប្រធាន អៀ អៀម និង​លោក​ប្រធានការិយាល័យ មធ្យោបាយ អ៊ុន សុ​ខេមរៈ និង​មន្ត្រី​មួយចំនួន​តូច​ទៀត ។​

​ក្នុងនោះ​ទី​១ គឺ​កិបកេង​ប្រាក់​ចំណាយ លើ​របប​អាហារ​អ្នកទោស​ជា​ង​៣៦០​នាក់ ដែល​មួយ​ថ្ងៃ​ត្រូវ​ចំណាយ​ប្រាក់​ជាង​មួយ​លាន​រៀល សរុប​មួយខែ​ត្រូវ​ចំណាយ​ប្រាក់​ជាង​៣០​លាន​រៀល​។ ប៉ុន្តែ​ការចំណាយ​ជាក់ស្តែង​ក្នុង​មួយខែ គឺ​ការចំណាយ​ទៅលើ ការទិញ​ម្ហូប​ដែល​ប្រធាន​ពន្ធនាគារ​បាន​ផ្តល់ជូន​លោក​សូ សារី ឲ្យទៅ​ទិញ​ម្ហូប​សំ​រាប់យក​មក​ចំអិន​ធ្វើ អាហារ​ឲ្យ​អ្នកទោស ក្នុង​មួយ​ខែ​មាន​ទឹកប្រាក់​តែ​ជា​៤​លាន​រៀល បូក​រួម​និង​ការចំណាយ​ទិញ​អង្ករ​និង អុស សំរាប់​ដាំ​បាយ​ឲ្យ​អ្នកទោស ក្នុង​មួយ​ខែ ត្រូវ​គេ​បាន​ដឹងថា ចំណាយ​អស់​ទឹកប្រាក់​មិន​លើស​អស់ ៧​លាន​រៀល​នោះទេ​។ ដូច្នេះ​សរុប​ការចំណាយ​លើ​របបហូបចុក​របស់​អ្នកទោស ក្នុង​មួយ​ខែ​ត្រឹមតែ​១២​លាន​រៀល ដោយ​២០​លាន​រៀល​ទៀត ត្រូវបាន​លោក​ប្រធាន​ពន្ធនាគារ​និង​ប្រធានការិយាល័យ​មធ្យោបាយ លេប​ត្របាក់​ទាំងស្រុង​? ។​

​ទី​២ ការជួប​គ្រួសារ​របស់​អ្នកទោស ក្នុង​ការជួប​មួយ​លើក​គឺ​ត្រូវ​បង់​តម្លៃ​ចំនួន ៥០០០​រៀល ដោយ​មាន​ឈ្មោះ ភី ភក្តី ជា​នាយ​ផ្នែក​និង​ឈ្មោះ ហេង ណារិន ជា​នាយរង​ផ្នែក ជា​អ្នកលក់​សំបុត្រ ឲ្យ​ក្រុមគ្រួសារ​អ្នកទោស ហើយ​ក្នុង​ករណី​ជួប​ក្នុង​លក្ខណៈ​ពិសេស​គឺ​ត្រូវ​បង់​ពី​៤​ម៉ឺន​ទៅ​១០​ម៉ឺន​រៀល តាម​សាច់ឈាម​អ្នក​ស្នើ​សុំ​ជួប ។ ចំពោះ​ចំណូល​ដែល​បាន​ពី​ការជួប​គ្រួសារ​របស់​អ្នកទោស ក្នុង​មួយ​ខែៗ មាន​ទឹកប្រាក់​ពី​៦​ទៅ​៧​លាន​រៀល ប៉ុន្តែ​ការ​យក​ប្រាក់​ពី​ការជួប​គ្រួសារ​អ្នកទោស គឺជា​ការរំលោភ​លើ​សេចក្តីណែនាំ​របស់​អគ្គនាយក​ដ្ឋានពន្ធនាគារ ក៏ដូចជា​ក្រសួង​មហាផ្ទៃ ដែល​បាន​ហាម​មិន ឲ្យ​យក​ប្រាក់​ពី​ការជួប​គ្រួសារ​របស់​អ្នកទោស ។ ទី​៣ ប្រធាន​ពន្ធនាគារ​បាន​យក​ប្រាក់​ពី​អ្នកទោស ដែល​បាន​ធ្វើ​សិប្បកម្ម​តុ ទូ និង​គ្រឿង​ចម្លាក់ ដែល​ពួកគេ​ឲ្យ​បងប្អូន​ទិញ​យក​ចូល​ក្នុង​ពន្ធនាគារ សំរាប់​កែច្នៃ​និង​យកទៅលក់​នៅ​ទីផ្សារ​ខាងក្រៅ​វិញ ដោយ​យក​តម្លៃ​ពី​៥​ម៉ឺន​រៀល​ទៅដល់​រាប់សិប​ម៉ឺន​រៀល តាម ប្រភេទ​គ្រឿង​សង្ហា​រឹម​ធំ​ឬ​តូច ដោយ​លោក​ប្រធាន​អះអាងថា យក​ថ្លៃ​ភ្លើង​និង​សេវាកម្ម​ពន្ធនាគារ​របស់ គាត់ ខណៈ​ដែល​ការបង់​ភ្លើង​ទាំងស្រុង ជា​បន្ទុក​របស់​រដ្ឋ ថវិកា​ដែល​គាត់​ប្រមូលបាន​ពី​សិប្បកម្ម​ក្នុង មួយខែៗ ខ្ទង់​១០​លាន​រៀល ដែល​គាត់​មិន​បាន​ចំណាយ​ដើមទុន​មួយ​សេន ។​

​ទី​៤ លោក​ប្រធាន ពន្ធនាគារ បាន​យក​អ្នកទោស​ចំនួន​៥​រូប ប្រុស​៣​ស្រី​២ ដែល​ជា​ប្រភេទ​អ្នកទោស​គ្រឿងញៀន​និង​ប្លន់ ដែល​មាន​ទោស​សុទ្ធតែ​ជា​ង​១០​ឆ្នាំ ឲ្យមក​លក់ដូរ​នៅក្នុង​តុង​ទីន របស់​ពន្ធនាគារ​និង​លក់​ម្ហូបអាហារ កាហ្វេ ដែល​តម្លៃ​ខ្ពស់ជាង​ទីផ្សារ​ខាងក្រៅ​ទ្វេគុណ​និង​ផ្តល់​ទូរស័ព្ទ ឲ្យ​ពួកគេ​កាន់​យ៉ាង​សេរី ។ ទី​៥ គឺប្រធាន​បាន​ផ្តល់ឲ្យ​អនុប្រធាន​ការិយាល័យ​មធ្យោបាយ ជោ វណ្ណា គ្រប់គ្រង​ចំណូល​ពី​ការផ្តល់​ទូរស័ព្ទ ឲ្យ​អ្នកទោស​និយាយ តេ​ទៅ​កាន់​គ្រួសារ​ក្នុង​មួយ​នាទី ១​ពាន់​រៀល បើ​គ្រួសារ​តេ​ទៅ ជួប អ្នកទោស​គឺ តម្លៃ ៥​រយ​រៀល ដែល​សរុប​មួយថ្ងៃ ទទួល​ចំណូល​បាន​ពី​៧​ទៅ​៨​ម៉ឺន​រៀល ។​

​ទី​៦ លោក​ប្រធាន​បាន យក​ប្រាក់​ពី​អ្នកទោស​ដែល​សុំ​ប្តូរ​បន្ទប់​ស្នាក់នៅ ពី​អគារ​ផ្សេងៗ​ទៅ​អគារ C ជាន់​លើ ក្នុង​ម្នាក់​យ៉ាងតិច ១០០​ដុល្លារ​ឡើង ដោយ​ប្រាក់​នេះ​លោក​ប្រធាន​យក​តែ​ម្នាក់ឯង ។ ករណី​មិន​ប្រក្រតី​នៃ​ចមណាត់ការ​របស់​លោក​អឿ​អៀម​នេះ​អនុប្រធាន​ទាំង​៣​រូប ដូច​លោក​ស៊ុន សៅ លោក​កែវ អ៊ឹ​ត លោក អ៊ុន គឹម​ហ៊ាន គឺ​មិន​បាន​ហ៊ាន​ប្រកែក​តវ៉ា​ជាមួយ​និង​លោក​ប្រធាន​ទេ​។​សូម្បីតែ​នៅ​ពេល​ថ្មីៗ​នេះ លោក​ប្រធាន​បាន​ធ្វើ​សំណើ​សុំ​តែងតាំង​លោក អ៊ុន សុ​ខេមរៈ ដែល​ជា​ប្រធាន​ការិយាល័យ​មធ្យោបាយ​ទៅជា​អនុប្រធាន​ពន្ធនាគារ ក៏​អនុប្រធាន​ទាំង​៣​នេះ​មិន​ហ៊ាន​ជំទាស់ ផង ទោះបី​ដឹងថា មន្ត្រី​នៅ​ក្នុង​អង្គភាព​ស្ទើរ​ទាំងមូល​មិន​គាំទ្រ​ការតែងតាំង​នេះ​ក្តី ។​

​ទោះជា​យ៉ាងណា​មាន​សេចក្តីរាយការណ៍​ថា​៖​ចំណូល​ដែល​បានមក​ពី​គ្រប់​វិស័យ​ដូច​បាន​រៀបរាប់​ខាងលើ​នេះ ក្នុង​មួយ​ខែៗ គឺ​លោក​ប្រធាន​បាន​ផ្តល់ឲ្យ អនុប្រធាន​ពន្ធនាគារ​ចំនួន​៣​នាក់ ដោយ​ម្នាក់ៗ ៤០​ម៉ឺន​រៀល ប្រធាន​ការិយាល័យ​ចំនួន​៣​នាក់ ម្នាក់​ចំនួន​១០​ម៉ឺន​រៀល អនុប្រធាន​ការិយាល័យ​ចំនួន​៣​នាក់ ម្នាក់​ចំនួន​៥​ម៉ឺន​រៀល ប្រធាន​ផ្នែក​ចំនួន​៩​នាក់ ម្នាក់ៗ​២​ម៉ឺន​រៀល សរុប​អស់​តែ​១៨៣​ម៉ឺន​រៀល ដោយ​ប្រាក់​ក្រៅពីនោះ គឺ​បាន​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន​របស់​លោក​ប្រធាន​និង​ប្រធានការិយាល័យ​មធ្យោបាយ ។​
​ទាក់ទង​ព័ត៌មាន​នេះ លោក សន កែវ អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​បាន​អះអាង​ថា លោក​មិន​ទាន់​បាន​ទទួលដំណឹង​នេះ​ទេ ប៉ុន្តែ​បើ​មាន​ករណី​នេះ វា​ជា​ការខុសច្បាប់​យ៉ាងធ្ងន់ធ្ងរ ៕

 

pri-posat4-500x375 pri-posat2-500x375 pri-posat-500x248

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់