សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បន​ល្បែង​ក្រោយ​កាស៊ីណូ​ដៃ​មិន​ស៊ី​ធី​ផ្គើន​បទ​បញ្ជារ​លោក​ឧត្តមសេនីយ៍ជួន​ណារិ​ន ?

បន​ល្បែង​ក្រោយ​កាស៊ីណូ​ដៃ​មិន​ស៊ី​ធី​ផ្គើន​បទ​បញ្ជារ​លោក​ឧត្តមសេនីយ៍ជួន​ណារិ​ន ?

​ខេត្ត​ព្រះសីហនុ ៖ លោក ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ចេញ​លិខិត​មួយ​ច្បាប់​ចុះ​ថ្ងៃទី​១៣ ខែវិច្ឆិកា រំឭក​ដល់​លោក​អធិការ​នៅតាម​ក្រុង ស្រុក និង​នាយ​ប៉ុស្តិ៍​រដ្ឋបាល​តាម​ឃុំ​-​សង្កាត់​នានា​ទូទាំង​ខេត្ត​ព្រះសីហនុ ឲ្យ​បន្ត​សកម្មភាព​ចុះ​បង្ក្រាប​បទល្មើស​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​នៅ​តាម​មូលដ្ឋាន​រៀងៗ​ខ្លួន​ឲ្យបាន​ជាប្រចាំ​។​

​ជាងនេះទៀត ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ ក៏​ត្រូវ​រួម​គ្នា​បង្ក្រាប​ឲ្យមាន​ប្រសិទ្ធភាព​។​
​លោក ជួន ណា​រិន្ទ សង្កត់ធ្ងន់​ថា បើសិន​ជា​កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បាន​រកឃើញថា នៅតាម​មូលដ្ឋាន​ណាមួយ​ដែល​អធិការ​ក្រុង ស្រុក និង​នាយ​ប៉ុស្តិ៍​រដ្ឋបាល​តាម​ឃុំ​-​សង្កាត់​នានា ទុក​បណ្តោយឲ្យ​មាន​បទល្មើស​គ្រឿងញៀន និង​ល្បែងស៊ីសង​បន្ត​កើតមាន​ដោយ​គ្មាន​ការបង្ក្រាប ថ្នាក់ដឹកនាំ​នៅតាម​មូលដ្ឋាន​នី​មួយៗ​ត្រូវ​ទទួលខុសត្រូវ​ទៅលើ​វិន័យ​របស់​កម្លាំង​នគរបាលជាតិ​៖ «​ទិសដៅ​របស់​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ក៏ដូចជា​អគ្គស្នងការ​នគរបាល​ជាតិ ជា​ពិសេស​គ្រឿងញៀន គឺជា​បទល្មើស​ពិភពលោក ហើយ​

​ប្រទេស​កម្ពុជា គឺជា​ប្រទេស​មួយ​មាន​ការឆ្លងកាត់​ការធ្វើ​ចរាចរ​គ្រឿងញៀន​នេះ​។ ដូច្នេះ​បញ្ហា​គ្រឿងញៀន​នេះ យើង​នឹង​អនុវត្ត​ការងារ​ជំនាញ​ដូច​ភ្លៀងរលឹម ដោយ​មិន​ធ្វេសប្រហែស​នោះ​ទេ​។ ហើយ​បញ្ហា​នេះ យើង​នឹង​ស្រាវជ្រាវ​បង្ក្រាប​ឲ្យបាន​ដល់​គោលដៅ​ដែល​ធ្វើ​សកម្មភាព​គ្រឿងញៀន​នេះ ព្រោះ​តាម​ការសង្កេត​រាល់ថ្ងៃនេះ បញ្ហា​គ្រឿងញៀន​បាន​សាយភាយ​ទៅ​ដល់​មូលដ្ឋាន ឬ​ភូមិ ឃុំ សង្កាត់​រួចហើយ​។ ការងារ​បង្ក្រាប​គ្រឿងញៀន​នេះ យើង​នឹង​បញ្ជូន​កម្លាំង​ជំនាញ​ឲ្យ​ចុះ​នៅ​តាម​មូលដ្ឋាន ឬ​គោលដៅ​នានា​ដោយ​មិន​រាថយ ឬ​ដក​ដៃ​នោះ​ទេ ដើម្បី​ឈាន​ដល់​បង្ក្រាប ឬ​ទប់ស្កាត់​បទល្មើស​នេះ​ឲ្យមាន​ប្រសិទ្ធភាព​នា​ថ្ងៃ​ខាង​មុខ​»​។​ប៉ុន្តែ​មិនដឹងថា​តើ​បទបញ្ជា​លោកស្នងការ​ខ្សោយ​ឬ​ក៏​ពួក​មេបន​ល្បែង​ខ្លាំង​នោះទេ​។​

​ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​២៩​វិច្ឆិកា​ឆ្នាំ​២០១៦​គេ​នៅតែ​បានឃើញ​មាន​បន​ល្បែងស៊ីសង​មួយ​កន្លែង​ស្ថិត​នៅ​ក្រោយ​ទីតាំង​កាស៊ីណូ​ដៃ​មិន​ស៊ី​ធី​ស្ថិតនៅក្នុង​ភូមិ​១​សង្កាត់​៣​ក្រុងព្រះសីហនុ​នៅ​បន្ត​សកម្មភាព​រស់​រវើក​ដូចជា​អត់​ខ្លាច​លោក​ឧត្តមសេនីយ៍ជួន​ណារិ​ន​អី​តិច​។​បន​ល្បែង​នោះ​រួម​មាន​សង្វៀន​ជល់​មាន់​មាន​បៀរ​អាប៉ោង​យូ​គឺ​។​ល​។​រឿង​ដែល​គួ​ឲ្យ​ងឿងឆ្ងល់​គឺថា​បន​ល្បែង​នេះ​ពេល​ភ្នាក់ងារ​មាតុភូមិ​ប្រចាំខេត្ត​ព្រះសីហនុ​បាន​រាយ​កាណ៍​ជូនទៅ​លោក​ជួន​ណារិន​ស្នងការ​ខេត្ត​ព្រះ​សី​ហុន​ឲ្យបាន​ជ្រាប​ជា​ព័ត៌មាន​លោក​បាន​ប្រាប់ថា​៖​លោក​កំពុង​នៅ​ប្រជុំ​ឯ​ក្រៅប្រទេស​ចាំ​លោក​ត្រឡប់មកវិញ​។​ទោះជា​យ៉ាងណា​មកដល់ពេលនេះ​បន​ល្បែង​មួយ​នេះ​នៅតែ​មាន​សកម្មភាព​។​

​មាន​សេចក្តីរាយការណ៍​ថា​ថៅកែ​បន​ល្បែង​ស្ថិត​នៅក្រោយ​ទីតាំង​កាស៊ីណូ​ដៃ​មិន​ស៊ី​ធី​ស្ថិតនៅក្នុង​ភូមិ​១​សង្កាត់​៣​ក្រុង​ព្រះសីហនុ​នេះ​គឺ​មាន​ថៅកែ​ជា​ទា​ហ៊ាន​ពាក់​ផ្កាយ​៣​ណុះ​។​ប្រហែលចឹង​ហើយ​បាន​ជា​នគរបាល​លោក​ជួន​ណារិន​អត់​ហ៊ាន​ក្អក​ជាមួយ​។​ម្យ៉ាង​ទៀត​ក៏​មាន​ការសង្ស័យ​ដែរ​ថា​ថៅកែ​បន​ល្បែង​មួយ​នេះ​គាត់​ចេះ​ចែក​លាភសក្ការៈ​ដល់​អាជ្ញាធរ​ខេត្ត​ព្រះ​សី​ហុន​ផង​ក៏​មិន​ដឹង​ព្រោះ​គេ​សំអាងថា​នៅ​ខេត្ត​ព្រះសីហនុ​មាន​ល្បែង​កាស៊ីណូ​គ​គោគ​ហ្នឹង​។​

​បើ​តាម​សេក្តីរាយការណ៍រ​ពី​ប្រជាពលរដ្ឋ​ក្រៅ​ពី​បន​ល្បែង​ខាងលើ នៅក្នុង​ក្រុងព្រះសីហនុ​ក៏​មាន​ល្បែង​កន្ទុយលេខ​ដូចជា​នៅ មាន​ផ្សារ​ទំនប់រលក​ចូលទៅ​នៅ​ពី​ខាងស្ដាំ​ដៃ​។​ខាង​មុខ​ផ្សារ ផ្សារ​ឃ្លាំង​លើ​មាន​ចំនួន​ពីរ​កន្លែង​។​នៅ​ខាងលិច​ផ្សារ ផ្សារ​លើ​ផ្សារ​ថ្មី​មាន​ជុំវិញ​និង​ក្នុង​ផ្សារ ផ្សារ​មុខ​រោងចក្រ ញ៉ូ​ស្តារ ផ្លូវ​ចូល​ខាងស្តាំ​ដៃ​។​ល​។ ក្រុម​កូន​កញ្ចែ​ង​អ្នកដើរ​កត់​វិញ គឺ​មាន​គ្រប់​ភូមិ ដោយ​ពុំ​មាន​ការហាមឃាត់​ពី​សមត្តកិច្ច​ឡើយ ចំណែក​មេ​ប្រមូល​មានដូចជា ផ្លូវ​អូរ​១​ជួរ​ក្រុមហ៊ុន​ហុងដា​ចាស់ ផ្លូវ​៧​មករា​ខាង​លិចមុខ​ផ្សារលើ និង​កែង​បត់​ចូល​ឆ្វេង​ដៃ ផ្លូវ​២០៩​ទល់មុខ​កន្លែង​លាង​ឡាន​ផ្លូវ​២១០​ហួស​កែង​បន្តិច​ទៅ​ផ្លូវ​លេខ​២១២​ផ្លូវ​ឯករាជ​ខាងជើង​កា​រ៉ាស់​សាំង​តូ​តាល់​។​ល​។​នេះ​មិន​ទាន់​និយាយ​ទៅ​តាម​ស្រុក​ទេ នេះ​គ្រាន់តែ​សេចក្តីរាយការណ៍​តែប៉ុណ្ណោះ ពិសេស​សូម​អស់លោក​ទៅ​មើល​ជាក់ស្តែង​ចុះ​។​

​សូម​បញ្ជាក់​ដែរ​ថា​៖​បន្ទាប់ពី​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និង​ជា​រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ បាន​ចេញ​បទបញ្ជា និង​ឲ្យ​អនុវត្ត​វិធានការ បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់ តាម​មូលដ្ឋាន​នោះ គេ​ក៏​បាន​ឃើញ​កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ល្បែង​ស៊ី​បាន ២៤​កន្លែង ឃាត់ខ្លួន​បាន​មនុស្ស​៦១​នាក់​ផង​ដែរ​កាលពី​ចុង​ខែ​តុលា​កន្លងមក​នេះ​។​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ នេះ បានឲ្យដឹងថា ល្បែងស៊ីសង​២៤​កន្លែង​ដែល​បង្ក្រាប​បាន​នេះ រួមមាន​៖ បៀ​១៧​កន្លែង​, កត់​ន្ទុ​យ​លេខ​២​កន្លែង​, អាប៉ោង​១​វង់​, ខ្លា​ឃ្លោក​៣​វង់​, ឡូតូ​១​វង់ និង​ស្ទូច​គម្រប​ប្រេងកូឡា​១​វង់​ដែរ​។​តែ​អា​ឡូ​វ​ល្បែង​អស់ហ្នឹង​ងើប​ឡើងវិញ​?៕

 

game-sihanu-500x319 game-sihanu3-500x375 game-sihanu1-500x245

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់, សន្តិសុខសង្គម