សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សកម្មភាព​មនុស្សធម៌​នៃ​ក្រុមយុវជន ស ស យ ក ក៏​ដូចជា​សមាគម​សិស្ស​និស្សិត​អ ម ត នៅតែ​បន្ត​ជួយ​ដល់​អ្នក​ជួប​ទុក្ខលំបាក​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ ពណ៌​សម្បុរ ឬ​ពូជសាសន៍​

សកម្មភាព​មនុស្សធម៌​នៃ​ក្រុមយុវជន ស ស យ ក ក៏​ដូចជា​សមាគម​សិស្ស​និស្សិត​អ ម ត នៅតែ​បន្ត​ជួយ​ដល់​អ្នក​ជួប​ទុក្ខលំបាក​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ ពណ៌​សម្បុរ ឬ​ពូជសាសន៍​

កញ្ញា ហ៊ួ ចន្ទ្រា ជា​យុវជន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ជា​ប្រធាន​ជំនាន់​ទី​៣​នៃ​សមាគម​សិស្ស​និស្សិត​អាហារូបករណ៍​សម្ដេច​អគ្គមហាសេនា​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​សម្ដែង​ការសប្បាយ​រីករាយ និង​ថ្លែងអំណរគុណ​ចំពោះ​យុវជន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ក៏​ដូចជា​សមាគម​សិស្ស​និស្សិត​អាហារូបករណ៍​សម្ដេច​អគ្គមហាសេនា​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ដែល​តែងតែ​យកចិត្ត​ទុក្ខ​ដាក់ គិតគូរ​ពី​សុខទុក្ខ និង​ការ​លបាក់​របស់​ប្រជាពលរដ្ឋ ក៏ដូចជា​ជួយ​ដោះស្រាយ​នូវ​ភាពខ្វះ​ខាត់​ជូន​ប្រជាពលរដ្ឋ មិន​ត្រឹមតែ​ប៉ុណ្ណោះ យុវជន ក៏​ដូចជា​សមាគម បាន​យកចិត្តទុកដាក់ និង​ដោះស្រាយ​ជូន​សមាជិក​របស់​ខ្លួន ដែល​ជួប​បញ្ហា​លំបាក់​ផងដែរ ។ ជាពិសេស​ខ្លួន​កញ្ញា​ផ្ទាល់ ដែល​កន្លងមក​បាន​ជួបប្រទះ​នូវ​បញ្ហាលំបាក ដែល​នៅពេល​ដែល​កញ្ញា​ធ្វើដំណើរ​ទៅ​បំពេញ​ការងារ​របស់​ខ្លួន ក៏​ត្រូវ​ចោរ​វាយ​ប្លន់​យក​ម៉ូតូ​របស់​ខ្លួន ម៉ាក់​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១០ នៅ​ភូមិ​កា​ប៉ូ សង្កាត់​អូរ​ស្សី ក្រុង​ក្រចេះ ។

នេះ​ជា​ការសម្ដែង​នួវ​ភាពសប្បាយ​រីករាយ​របស់​កញ្ញា ហ៊ួ ចន្ទ្រា នៅក្នុង​ពិធី​ប្រគល់​ម៉ូតូ​ថ្មី ម៉ាក់​ហុងដា​ឌ្រី​ម សេរី​ឆ្នាំ ២០១១ ជា​មូលនិធិ​សប្បុរស នៃ​យុវជន ស ស យ ក  និង​សមាគម​សិស្ស​និស្សិត អ ម ត ដែល​ដឹកនាំ​ដោយ លោក សែម ម៉ារ​ឌី សមាជិក​អចិន្រៃ្តយ៍​យុវជន ស ស យ ក តំណាង លោក វ៉ា ថន អភិបាលរង​ខេត្ត និង​ជា​ប្រធាន ស ស យ ក ខេត្ត​ក្រចេះ និង​លោក ខាន់ ប៊ុន​សេង ក្រុមការងារ​គ្រប់គ្រង​សិស្ស​និស្សិត​អាហារូបករណ៍ អ ម ត ខេត្ត​ក្រចេះ​និង ខេត្ត​ស្ទឹងត្រែង ។ ហើយ​ពិធី​ប្រគល់​ម៉ូតូ​នេះ​ដែល​មាន​ការចូលរួម​ពី​សំណាក់ ឯ​.​ឧ ធុន គ្រី ប្រធាន​គណៈ​ប្រចាំការ​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ ។​

​ឯ​.​ឧ ធុន គ្រី ប្រធាន​គណៈ​ប្រចាំការ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​សំដែង​នូវ​ភាពសប្បាយ​រីករាយ​ជួស​ថ្នាក់ដឹកនាំ ក៏​ដូចជា​ក្រុម​យុវជន​ទាំងអស់ ដែល​កន្លងមក​បាន​បំពេញ​នូវ​ក្រម​សីលធម៌​របស់​ខ្លូន​ជាមួយ​រាជរដ្ឋាភិបាល ក្នុងន័យ​ជួយ​កាត់បន្ថយ​ភាព ខ្វះខាត ក៏ដូចជា​សុខទុក្ខ លំបាក​របស់​ប្រជាពលរដ្ឋ ហើយ​មិន​ត្រឹមតែ​សកម្មភាព​មនុស្សធម៌​ជាមួយនឹង​ប្រជាពលរដ្ឋ​នោះទេ ។ យុវជន ស ស យ ក និង សមាគម​សិស្ស​និស្សិត អ ម ត បាន​យកចិត្តទុកដាក់ គិតគូរ​ពី​សុខទុក្ខ សមាជិក​របស់​ខ្លួន​ផងដែរ  ។
​ដោយ​ជាក់ស្ដែង​ថ្ងៃនេះ មាន​ពិធី​ប្រគល់​ម៉ូតូ​ថ្មី​១ គ្រឿង​ជូន​កញ្ញា ហ៊ួ ចន្ទ្រា ដែល​ជា​សមាជិក​នៃ​យុវជន ស ស យ ក និង​ជា​សមាគម​សិស្ស​និស្សិត អ ម ត ដែល​ត្រូវ​ចោរ​វាយ​ប្លន់​យក​ម៉ូតូ​នៅ​បំពេញ​ការងារ​ផ្ទាល់​ខ្លួន ។ ឯ​.​ឧ បាន​ស្នើរ​សុំ​ឲ្យ​យុវជន​ទាំង​ពីរ​ត្រូវតែ​បន្ត​សកម្មភាព​មនុស្សធម៌​របស់​ខ្លួន​ដោយ​មិន​ប្រកាន់​នូវ​និន្នាការ​នយោបាយ ពណ៌​សម្បុរ ឬ​ពូជសាសន៍​អ្វី​ឡើយ ដែល​នេះ​ជា​គោលនយោបាយ ក៏ដូចជា​គោលដៅ​របស់​រាជ​រដ្ឋា​បាល​ភិបាល​សព្វថ្ងៃ ៕

 

IMG-20161201-WA0044 IMG-20161201-WA0043

Filed in: ព័ត៌មានជាតិ