សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សមត្តកិច្ច​ច្រក​៧០៧​និង​៧០៥​សហការ​ជាមួយ​ឈ្មួញ​នាំ​ឈើ​ទៅ​យួន​

​សមត្តកិច្ច​ច្រក​៧០៧​និង​៧០៥​សហការ​ជាមួយ​ឈ្មួញ​នាំ​ឈើ​ទៅ​យួន​

​ខេត្ត​រតនគិរី ៖ មន្ត្រី​មេ​ប៉ុស្តិ​៧០៧ ពាម​អូរ​សា​ថី ឈ្មោះ និន ណា ហៅ​ប៊ិច និង​ទា​ហ៊ាន​ឈ្មោះ វ៉ែន ព្រមទាំង​មេ​ប៉ុស្តិ​៧០៥ អូ​សា​ថី ឈ្មោះ​ទូច​ហីង និង​ទា​ហ៊ាន​ឈ្មោះ​ធឿន ត្រូវបាន​គេ​រាយការណ៍​ថា បាន​បើកដៃ​និង​សហកា​រការ​ជាមួយ​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើ​ឆ្លងដែន​លក់​ទៅ​ប្រទេស​វៀតណាម ។

​សូមបញ្ជាក់​ថា ក្រុម​ឈ្មួញ​ឈើ​ធ្វើ​សកម្មភាព​ចរាចរណ៍​ដឹកជញ្ជូន​ឈើ​តាម រថយន្ត​សេរី​ទំនើបៗ ដែល​ក្នុងនោះ មាន​មេ​ឈ្មួញ​ខ្លះ​ដែល​ដឹក​ជញ្ជូន​ឈើ​ក្នុង​ទ្រង់ទ្រាយ​ធំៗ ឆ្លងដែន​យកទៅលក់​នៅ​ប្រទេស​វៀតណាម នា​ពេល​កន្លង​ទៅ​បាន​ស្ងាត់​មួយរយៈ ដោយសារ​ត្រូវ​កម្លាំង​សមត្តកិច្ច​ជំនាញ បាន​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ធ្វើការ​បង្ក្រាប ។ ប៉ុន្តែ​សព្វថ្ងៃនេះ ក្រុម​ឈ្មួញ​ខ្លះ​បាន​ផ្លាស់ប្តូរ​រូបភាព​ពី​ការដឹកជញ្ជូន​ឈើ​ពី​តាម​រថយន្ត​មក​ដឹកជញ្ជូន​តាម​ម៉ូតូ​វិញ ដោយ​ពួកគេ​ធ្វើ​សកម្មភាព​នៅ​ឃុំ​ញ៉ាង​ស្រុក​អណ្តូងមាស ដែល​ជា​តំបន់​មួយ​នៅ​ឆ្ងាយ​ដាច់ស្រយាល​ពី​ទី​រួម​ខេត្ត ។

​ករណីនេះ ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ញ៉ាង​បានឲ្យដឹងថា មាន​មេ​ឈ្មួញ​ទាង​នោះ​មានឈ្មោះ​ស្នាក់​ឈ្មោះ ក្អ ជាដើម​ដែល​ក្រុម​របស់​ពួកគេ​បាន​ជួល​ម៉ូតូ​ឲ្យ​ដឹក​ក្នុង​តម្លៃ​១​ជើង ពី​៦​ម៉ឺន​រៀល​ទៅ​១០​ម៉ឺន​រៀល ហើយ​មួយក្រុម​មាន​ម៉ូតូ​ចាប់ពី​១០​គ្រឿង​ឡើងទៅ ។ ទោះជា​យ៉ាងណា អ្នកស៊ីឈ្នួល​ដឹកឈើ​តាម​ម៉ូតូ​ទាំងនោះ មិន​អាចថ្វើ​ទៅ​បាន​ឡើយ​បើ​គ្មាន​កិច្ចសហការ​ពិ​សមត្តកិច្ច ។ ជាក់ស្តែង​សកម្មភាព​ដឹកជញ្ជូន​យកទៅលក់​ឲ្យ​មេ​ឈ្មួញ​វៀតណាម​ដែល​គេ​ស្គាល់​ថា មាន​ឈ្មោះ​យាយ គឺ​នឹង​ឈ្មោះ​គី នៅ​ច្រករបៀង​ប៉ុស្តិ៍ អូរ​សា​ថី​លេខ​៧០៥ ហៅប៉ុ​ស្ថ៍ផាតា​ម នឹង​ប៉ុស្ថ៍​ពាម​អូសា​ថី​លេខ​៧០៧ ហៅ​ប៉ុស្តិ៍​ផា​សាវ​គឺ​បានថ្វើ​ឡើង​ដោយ​រលូន​ដូច​តំបន់​នោះ​អត់​មាន​សមត្តកិច្ច​ចឹង​។​

​ប្រភព​ខាងលើ​បន្ត​ឲ្យដឹងថា ជា​រៀងរាល់ថ្ងៃ​មាន​ម៉ូតូ​ដឹក​ឈើប្រណិត ដូច​ជា​ឈើ​ធ្នង់​និង​កកោះ​មិនតិច​ជា​១០០ ទៅ​១៥០ ម៉ូតូ​នោះ​ទេ ដែល​ឆ្លងកាត់​តំបន់​ខាងលើ​នេះ​។
​ប្រភព​ពី​អ្នកស៊ីឈ្នួល​ដឹកឈើ​បានឲ្យដឹងថា ៖ ក្រុម​ឈ្មួញ​នឹង​សមត្ថកិច្ច​នៅ​តំបន់​នោះ ជាពិសេស​សមត្ថកិច្ច​ច្រករបៀង​ខាងលើនេះ គេ​បាន​សហការ​គ្នា​យ៉ាង​ល្អ​ជាមួយ​ឈ្មួញ ព្រោះថា បើ​មាន​មនុស្ស​ចម្លែក ឬ​គួរឲ្យ​សង្ស័យ សមត្ថកិច្ច​នោះ គឺ​បាន​ទូរស័ព្ទ​ប្រាប់​ឲ្យ​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​យកទៅ​លាក់​ទុក​តាម​ព្រៃ​ចំការ​ស្វាយចន្ទី និង​ចំការកៅស៊ូ​សិន ដើម្បី​បិទបាំង​សកម្មភាព​របស់​ពួកគេ ។ ដោយសារ​ច្រករបៀង​ទាំងនេះ​ក្លាយជា​កន្លែង​នាំចេញ​ឈើ​ខុស​ច្បាប់​បច្ចុប្បន្ន​មេ​ប៉ុស្តិ៍​ទាំង​៣​នោះ កំពុង​សប្បាយ​កើប​លុយ​ធ្វើ​មាន​ធ្វើ​បាន​និង​ចែក​មេ​កើយ​គេ​រៀងៗ​ខ្លួន​។

​មេ​ប៉ុស្តិ៍​ទាំង ៣ នាក់​នោះ​មិន​ខ្លាច​កាសែត​ចុះផ្សាយ​នោះទេ ព្រោះ​កន្លែង​ប៉ុស្តិ៍​នោះ​គឺ​នៅ​ឆ្ងាយ​ចុងកា​ត់មាត់​ញ៉​ក​ឡើង​ភ្នំ ចុះ​ភ្នំ ផ្លូវ​តូច​ចង្អៀត​ឆ្លង​ទឹក ឆ្លង​ទូក បើ​អ្នកកាសែត​ទៅ​ពី​ខេត្ត​ជិះឡាន​ពី​ក្រុង​បាន​លុង​ទៅ​ស្រុក​អណ្តូង​មាស ហើយ​ត្រូវ​ជួល​ម៉ូតូ​គេ​ជិះ​បន្តទៅ​ទៀត​ទើប​បាន​ដល់​ប៉ុស្តិ៍​ទាំងនោះ ។ ពេល​ទៅ​ដល់​ប៉ុស្តិ៍​នោះ ម្តង​ឃើញ​សុទ្ធតែ​ជនជាតិ​វៀតណាម​ស្រី ប្រុស ដែល​ជា​ថៅកែ​ឈើ​ធំ​តូច​ចាំ​ទិញ​ឈើ​ពី​មេ​ប៉ុស្តិ៍​ទាំង​៣​ទាំងនោះ​ដូច​ផ្សារ​ត្រី​។ មេ​ប៉ុស្តិ៍​ទា​ហ៊ាន​ម្នាក់​បាន​លានមាត់​អោយ​អ្នកកាសែត​ដឹង​ថា​ចុមមក​រក​ប៉ុស្តិ៍​ខ្ញុំ​ឃើញ​ដែរ ព្រោះ​ផ្លូវ​ពិបា​កម្លឹងៗ​ហើយ​ហ្នឹង​! ៕

 

chhemy1 chhemy

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់