សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​តើ​លោក​ម៉ែន​ភិរម្យ​មាន​ទំនាក់ទំនង​អី​ជាមួយ​ខ្លួន​មេបញ្ជាការរង​ប៉េអឹម​ក្រុង​ប៉ោយ​ប៉ែត​ដែល​ស៊ីលុយ​ចោរ​?

​តើ​លោក​ម៉ែន​ភិរម្យ​មាន​ទំនាក់ទំនង​អី​ជាមួយ​ខ្លួន​មេបញ្ជាការរង​ប៉េអឹម​ក្រុង​ប៉ោយ​ប៉ែត​ដែល​ស៊ីលុយ​ចោរ​?

​បន្ទាយមានជ័យ ៖ រយះពេល​២៣​ថ្ងៃ ក្រោយពី​មាន​ការឃុំខ្លួន​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែ​ត​ចំនួន​៤​នាក់ ពាក់ព័ន្ធ​និង​បទ​ល្មើស​ចាប់​បាន​ចោរលួច​លុយ​ចំនួន​៥៤​ម៉ឺន​បាត ប្រាក់​ថៃ​ពី​អាជីវករ​ហើយ​យក​លុយ​ពី​ចោរ​និង​ដោះលែង​ចោរ  ហាក់បីដូច​ជា​ស្ងាត់ឈឹង​មិនដឹងថា​តើ​ជន​បង្ក​ជា​សមត្តកិច្ច​ត្រូវ​មាន​ទោស​បែប​ណា​? ។​

​ប្រជាពលរដ្ឋ​បាន​និង​កំពុងតែ​តាម​សង្កេត​មើលថា់ ៖ តើ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមាន​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ឱម យិន ទៀង ជា​ប្រធាន​អាច​មាន​ចំណាត់ការ ចំពោះ​មន្ត្រី​អនុវត្ត​ច្បាប់​ទាំង​៤​នាក់​នេះ​ទេ​? តើ​ករណី​ខាងលើ​នេះ​មាន​វាំងនន​ខ្មៅ​នៅ​ពីក្រោយ​ធំ​ប៉ុន​ណា​បាន​ជា​ស្ងាត់ឈឹង​ចឹង​?  តើ​ធ្វើ​ជា​សមត្ថកិច្ច​អនុវត្ត​ច្បាប់​ដែល​មាន​មេ​កើយ​ជា​ខ្នងបង្អែក  បាន​ប្រព្រឹត្ត​ខុស​១០០% បែបនេះ ត្រូវ​ទទួលទោស​ត្រឹមតែ​៣០ % រឺក៏​យ៉ាងណា​ចុះ​បើ​ប្រជាពលរដ្ឋ​ធម្មតា​វិញ​ម៉េច​ដែរ​?​។ អ្វី​ទាំងអស់​នេះ​គឺជា​ចំងល់​ដែល​ប្រជាជន​គ្រប់រូប​បាន​ឆ្ងល់​ប៉ុន្តែ​មិន​ហ៊ាន​និយាយ ។

​ពាក់​ពន្ធ័​ករណី​លោក​មេបញ្ជាការរង​ប៉េអឹម​ក្រុង​ប៉ោយប៉ែត​ប្រព្រឹត្ត​ខុស​និង​ទួ​នាទី​របស់​ខ្លួន​ជា​មន្ត្រី​យុត្តិធម៌​កាលពី​កន្លង​ទៅ​នោះ​គេ​សង្គេតឃើញថា​៖​ពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​និង​ខេត្ត​បន្ទាយមានជ័យ​បាន​សាទរ​និង​ចំណាត់​របស់លោក សៅ សុខា ប៉ុន្តែ​យើង​ក៏​មិន​ទាន់​ដឹង​នៅឡើយ​ទេ​ថា តើ​លោក តែម ប៊ូ​ឡា អតីត​មេបញ្ជាការ​ដែល​ត្រូវបាន​ចាប់ខ្លួន​នោះ មាន​ជាប់​ពាក់​ពន្ធ័​អ្វី​ជាមួយ​លោក​វរសេនីយ៍​ឯក មែន ភិរម្យ ដែលជា​មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​នោះដែរ​?

​ព្រោះ​ថ្មីៗ​នេះ លេច​ចេញ​ប្រភព​ព័ត៌មាន​តាម​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​ឲ្យដឹងថា ថា​៖​បន​ល្បែងស៊ីសង​អន​ឡាញ​ដែល​លោក​តែម​ប៊ូ​ឡា​បាន​បើក​និង​គ្រប់គ្រង​កន្លងមក​នោះ ត្រូវបាន​ផ្ទេរ​ឲ្យទៅ លោក​វរសេនីយ៍ឯក មែន ភិរម្យ មេ​បព្ជាការ​រង​ប៉េអឹម​ខេត្ត​ជា​អ្នកគ្រប់គ្រង​ទៅវិញ ? ។ បែបណាក៏ដោយ នៅ​ព្រឹក​ថ្ងៃទី​២៩​វិច្ឆិកា​២០១៦​នេះ លោក​ម៉ែន ភិរម្យ ដែល​រង​ការចោទប្រកាន់​ពី​អ្នកលេង​ហ្វេ​សប៊ុក ថា​បាន​បន្ត​តំណែង​គ្រប់គ្រង​បន​ល្បែង​ជំនួស លោក តែម ប៊ូ​ឡា​នោះ អង្គភាព​សារព័ត៌មាន​យើង​មិន​អាច​ទាក់ទង​បាន​នៅឡើយ​ទេ​មិនដឹង​ថា តើ​ម៉េច​បាន​ជា​លោក​ទៅ​បើក​ល្បែង​ប្រឆាំង​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ដាក់ចេញ​ដោយ​រាជរដ្ឋាភិបាលចឹង​?​ឬ​មួយ​លោក​អាង​ថា​សម្តេច​ក្រឡាហោម​សខេង​មិនមែន​ជា​មេ​កើយ​លោក​? ៕

 

photo161201a

Filed in: គ្រោះថ្នាក់ចរាចរណ៍, ព័ត៌មានជាតិ