សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

របាយការណ៍​សង្ខេប​ការ​ការប្រមូល​ពន្ធ អចលនទ្រព្យ​ពន្ធដារ​ខេត្ត​

របាយការណ៍​សង្ខេប​ការ​ការប្រមូល​ពន្ធ អចលនទ្រព្យ​ពន្ធដារ​ខេត្ត​

​របាយការណ៍​សង្ខេប​ស្តីពី​ការប្រមូល​ពន្ធ លើ​អចលនទ្រព្យ​បណ្តា​ឆ្នាំ​កន្លងមក និង​បូក​សរុប​លទ្ធផល​ចំណូល​រយៈពេល ៨ ខែ ឆ្នាំ​២០១៤ របស់​សាខា​ពន្ធដារ​ខេត្ត​បាត់ដំបង ត្រូវបាន​ធ្វើ​ការប្រជុំ​ផ្សព្វផ្សាយ ជូន​ឯកឧត្តម ច័ន្ទ សុផល អភិបាល​នៃ​គណ​អភិបាលខេត្ត​បាត់ដំបង និង​មន្ត្រី ពាក់ព័ន្ធ ពី​ថ្ងៃ​ទី ៤ ខែ​កញ្ញា ឆ្នាំ​២០១៤ កន្លងទៅនេះ​។​

​លោក ជា ពិសិដ្ឋ ប្រធាន​សាខា​ពន្ធដារ​ខេត្ត​បាន​បញ្ជាក់ថា ឆ្នាំ​២០១១ គឺជា​ឆ្នាំ​ដំបូង​នៃ​ការដាក់​ឱ្យ​អនុវត្ត​ការប្រមូល​ពន្ធ លើ​អចលនទ្រព្យ នៅ​ប្រទេស​កម្ពុជា ដោយ​មាន​ការសម្រេច​ពី សម្តេច​តេជោ នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ក្នុង​ដំណាក់កាល​ដំបូង ពន្ធ​នេះ​អនុវត្ត ប្រមូល​តែ​ក្នុង​ភូមិសាស្ត្រ រដ្ឋបាល​ក្រុន​នៃ​ខេត្ត និង​ភូមិសាស្ត្រ រដ្ឋបាលខ័​ណ្ឌ នៃ​រាជធានី​តែប៉ុណ្ណោះ​។​

​ដោយឡែក ខេត្ត​បាត់ដំបង យើង​ប្រមូល​តែ​អចលនទ្រព្យ​ណា ដែល​ស្ថិត​នៅក្នុង​ភូមិសាស្ត្រ​រដ្ឋ​បាល​ក្រុង​តែប៉ុណ្ណោះ​។ ជា​លទ្ធផល ក្រោយ ពី​បាន​ចាត់តាំង​សកម្មភាព និង​មាន​ការឧបត្ថម្ភ​គាំទ្រ​ពី​ឯកឧត្តម​អភិបាលខេត្ត និង​កិច្ច​សហការ​ជួយ​ពី​សមាជិក អនុគណកម្មការ និង​ក្រុមការងារ ទាំងអស់​យើង​ទទួលបាន​លទ្ធផល​, ឆ្នាំ​២០១១ ប្រមូល​បាន​ជាក់ស្តែង​ចំនួន ៣,៨៨២ ប័ណ្ណកម្មសិទ្ធិ ប្រាក់​ពន្ធ​ចំនួន​ជាង ៧២៧ លាន​រៀល​។ ឆ្នាំ​២០១២ ប្រមូល​បាន​ចំនួន ៤,២៨១ ប័ណ្ណ​កម្ម​សិទ្ធី ប្រាក់​ពន្ធ​ចំនួន​ជាង ១,១០៩ លាន​រៀល បើ​ប្រៀបធៀប​ទៅ និង​ផែនការ ៤០០ លាន​រៀល អនុវត្តបាន 277% នៃ​ផែនការ ក្នុងនោះ​មាន​ចំណូល​បន្សល់​នៅ​ឆ្នាំ​២០១១ ដែល​ប្រមូល​បន្ត​មក​ឆ្នាំ​២០១២ ចំនួន ៦៩៤ ប័ណ្ណកម្មសិទ្ធិ​ប្រាក់​ពន្ធ​ចំនួន ជាង ១៧០ លាន​រៀល បើ​គិត​ចំណូល​តែ​ឆ្នាំ​២០១២​សុទ្ធ ប្រមូល​បាន​ចំនួន ៣,៥៨៧ ប័ណ្ណ​កម្ម​សិទ្ធី និង​ប្រាក់​ពន្ធ​ចំនួន​ជាង ៩៣៨ លាន​រៀល​។ ក្នុង ឆ្នាំ​២០១៣ ប្រមូល​បាន​ចំនួន ៦០៣ ប័ណ្ណ​កម្ម​សិទ្ធី ប្រាក់​ពន្ធ​ចំនួន​ជាង ៦៥៣ លាន​រៀល បើ​ប្រៀបធៀប​ទៅ និង​ផែនការ ៥៧៥ លាន​រៀល អនុវត្ត បាន 113% នៃ​ផែនការ​។ ឆ្នាំ​២០១៤ គិត​ត្រឹម​ខែ​សីហា ប្រមូល​បាន​ចំនួន ២,៧៩៥ ប័ណ្ណ​កម្ម​សិទ្ធី ប្រាក់​ពន្ធ​ចំនួន​ជាង ៤៧២ លាន​រៀល បើ​ប្រៀប ធៀប ទៅ​និង​ផែនការ ១,១២៥ លាន​រៀល អនុវត្តបាន 42% នៃ​ផែនការ បើ​ប្រៀបធៀប​ទៅ និង​រយៈពេល​ដូចគ្នា នៃ​ឆ្នាំ​២០១២ ឃើញ​មាន​ការ កើនឡើង​ទឹកប្រាក់​ជាង ២៨៧​លាន​រៀល​។ ថ្វី​បើ​យើង​មាន​លិខិត​បទដ្ឋាន និង​និតិ​វិធី​នានា ដែល​ទទួលបាន​លទ្ធផល ចំណូល​ទាំងនេះ​ក៏ដោយ​ក៏​យើង នៅ​មាន​បញ្ហា ប្រឈម​ជាច្រើន​ផងដែរ​។​

​ឯកឧត្តម ច័ន្ទ សុផល បាន​សំដែង​ការគាំទ្រ និង​បាន​ផ្តល់​អនុសាសន៍ បទពិសោធន៍​ល្អៗ​ជាច្រើន ក្នុង​គោលដៅ​ជំរុញ​ការប្រមូល​ពន្ធ​ក្នុង​ខេត្ត ឱ្យ​ប្រព្រឹត្ត ទៅ​ប្រកបដោយ​ជោគជ័យ​។ ឯកឧត្តម​បាន​ឯកភាព​ទៅ​និង​ដៅ បន្ត​ក្នុង​ការ ប្រមូល​ពន្ធ​បន្ត​ការផ្សព្វផ្សាយ​តាម ឧគ្ឃោសនស័ព្ទ តាម​លិខិត​ជូនដំណឹង របស់​សាលាខេត្ត ដល់​ម្ចាស់​គ្រប់គ្រង អ​ច​នល​ន​ទ្រព្យ និង​ត្រូវ​រេ​បៀ​ចំ​ការប្រមូល​ពន្ធ ឱ្យមាន​លក្ខណៈ​កាន់តែ​ល្អប្រសើរ តែ សំរួល​ការផ្តល់សេវា​សាធារណៈ ប្រែក្លាយ​ទៅ​ជា​អ្នក​ផ្តល់​សេវា ដ៏​ត្រឹមត្រូវ​ប្រកបដោយ​សមធម៌​ជា​ដើម ។​!!!!

 

2014_09_09a (1) 2014_09_09a

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី