សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បែកធ្លាយ​សមត្តកិច្ច​ពុករលួយ​ដោះលែង​ថៅកែ​ក្រុមហ៊ុន​ទូរ​សព្ទ​ហ៊ូ​វ៉េ​ស្រវឹង​បង្ក​គ្រោះថ្នាក់​ចរាចរ​ណ៍

បែកធ្លាយ​សមត្តកិច្ច​ពុករលួយ​ដោះលែង​ថៅកែ​ក្រុមហ៊ុន​ទូរ​សព្ទ​ហ៊ូ​វ៉េ​ស្រវឹង​បង្ក​គ្រោះថ្នាក់​ចរាចរ​ណ៍

ភ្នំពេញ ​៖​ សមត្តកិច្ច​នគរបាល​ជាតិ​បាន​ឃុបឃឹត​គ្នា​ដោះលែង​នាយក​ក្រុមហ៊ុនទូ​រ​សព្ទ​ហ​រ័វ៉ែ​(Huawei)​ដែល​ស្រវឹង​បើកបរ​បង្ក​គ្រោះថ្នាក់​ចរាចរ​។​ប្រភព​ពី​អ្នក​ដែល​ឃើញ​ហេតុការណ៍​និង​សមត្តកិច្ច​បានឲ្យដឹងថា​៖​ថៅកែ​ក្រុមហ៊ុន​ក្រុមហ៊ុនហ័​រវ័យ (Huawei) ដែលជា​ក្រុមហ៊ុនតេ​ឡេ​ខុម​យក្ស​របស់​ចិន​ប្រចាំ​នៅ​កម្ពុជា​និង​ប្រទេស​ឡាវ​ដែល​ស្រវឹង​បើកបរ​បង្ក​គ្រោះថ្នាក់​ចរចរ
​នោះ​មានឈ្មោះ​លោក​ខេ​វិន​វ៉េង (KevinWeng) ។ ជនជាតិ​ចិន​ម្នាក់​នេះ បាន​បាន​បើកបរ​រថយន្ត​ស៊េរី​ទំនើប​ម៉ាក​ប៊ី​អឹម​ដាប​ប៊ឹល​យូ (BMW) ពណ៌​ស ពាក់​ស្លាក​ក​លេខ​2AY3333 ក្នុង​អាការៈ​ស្រវឹង​បង្ក​គ្រោះថ្នាក់ច​ចរាច​រណ៍ កាលពី​ព្រលឹម​ស្រា​ងៗ​ថ្ងៃទី​២៣ វិច្ឆិកា ឆ្នាំ​២០១៦ កន្លងមកនេះ ធ្វើឲ្យ​ខូច​រ៉ឺម៉ក​ម៉ូតូ​ចំនួន​បី​គ្រឿង និង​ម៉ូតូ​មួយគ្រឿង នៅតាម​ផ្លូវ​សុធារ​ស​សង្កាត់​ទន្លេរបាសាក់ ហើយ​ព្យាយាម​បើក​រត់គេច​ទៅ​កោះ​ពេជ្រ តែ​ត្រូវបាន​ប្រជាពលរដ្ឋ​ដេញ​តាម​ចាប់បាន ។

​រថយន្តប៊ី​អឹម​ដាប​ប៊ឹល​យូ​(BMW) ថៅកែ​ក្រុមហ៊ុន​ក្រុមហ៊ុនហ័​រវ័យ (Huawei) លោក​ខេ​វិន​វ៉េង (KevinWeng)​ផ្នែក​ខាង​មុខ​ខាងស្ដាំ​នៃ​រថយន្តស្ព័​រ BMW i8 របស់​គាត់​បាន​ខូច​ខ្ទេច ហើយ​រ៉ឺម៉ក​កង់​បី​ក៏​ខ្ទេច​ដែរ ។ ករណី​នេះ​លោក ជឹម ឌី​ណា មន្ត្រី​នគរបាល​ចរាច​រ​ខណ្ឌចំការមន​បាន​បញ្ជាក់​ពី​ព័ត៌មាន​លម្អិត​ស្ដីពី​ការបុក​គ្នា​នេះ​ដល់​កាសែត ដែល​ក្នុងនោះ​លោក​ខេ​វិន​វ៉េង​ត្រូវបាន​សាកសួរ​តាម​រយៈ​អ្នកបកប្រែ​ភាសា​ចិន​។

​មន្ត្រី​នគរបាល​ចរាច​រ​រូបនេះ​បាន​បន្តថា លោក ខេ​វិន​វ៉េង (KevinWeng) បាន​បង្ក​ឱ្យ​បុរស​បី​នាក់​រងរបួស នៅ​ពេល​រថយន្ត​របស់​គាត់​បុក​ចំ​រ៉ឺម៉ក​ម៉ូតូ​កង់​បី​បី​គ្រឿង និង​ម៉ូតូ​មួយគ្រឿង ។ នៅ​ម៉ោង​៣​និង​៣០​នាទី​ឈានចូល​ព្រឹក​ថ្ងៃ​ពុធ​ទី​២៣​វិច្ឆិកា ។ លោក​បាន​លើកឡើង​បន្ត​ថា “​គាត់​បើកបរ​ក្រោម​ឥទ្ធិពល​ស្រវឹង​ហើយ​គាត់​មិន​បាន​ឈប់​នៅ​កន្លែងកើតហេតុ​ទេ​” ហើយ​ថា អ្នកបើកបរ​រ៉ឺម៉ក​ម៉ូតូ​កង់​បី ម៉ូតូ និង​អ្នកបើករថយន្ត​បាន​បើក​ដេញ​តាម​លោក ខេ​វិន វ៉េង ខណៈ​ពេល​គាត់​ព្យាយាម​បើក​រត់​ពី​កន្លែងកើតហេតុ​។

​លោក​បាន​បញ្ជាក់ថា ការដេញ​តាម​បាន​ឈប់​នៅ​ត្រង់​ចំណុច​ច្រកចូល​អគារ​អា​ផាត​មិន ដែល​គាត់​រស់នៅ នៅគើ​ពេជ្រ​ហើយ​នគរបាល​បានចា​ប់​ខ្លួន​គាត់​នៅនឹងកន្លែង ។ ប៉ុន្តែ​អ្វី​ដែល​ជា​ការហួសចិត្ត បើទោះជា​ជនបង្ករ​គ្រោះថ្នាក់​ចរាចរណ៍​បើកបរ​ដោយ​ស្រវឹង ដែល​យ៉ាងហោច​ត្រូវ​ចាប់​ដាក់គុក បើ​តាម​ប្ប​ញ្ញតិ​ច្បាប់​ចរាចរ​ថ្មី​នោះ បែរជា​មិន​ត្រូវបាន​នគរបាល​ផ្តន្ទាទោស​ឡើយ ។ ហើយ​ខាង​តុលាការ​ក៏​ស្ងាត់ឈឹង​ផងដែរ ។

​ករណី​នេះ​លោក ឡេង រតនា ប្រធានការិយាល័យ​នគរបាល​ចរាចរណ៍​ខណ្ឌ​បាន​ប្រាប់​កាសែត​ថា​៖ ករណី​នេះ​ត្រូវបាន​ដោះស្រាយ​តាមរយៈ​កិច្ចសន្យា​ដែល​រួម​មាន​ការផ្តល់​សំណង​ជំងឺ​ចិត្ត និង​អ្នករងរបួស សន្យា​មិន​ដាក់​ពាក្យបណ្តឹង​តាម​ផ្លូវច្បាប់ ប៉ុន្តែ​លោក​បដិសេធ​មិន​បញ្ជាក់​ថា​ប្រាក់​សំណង​មាន​ចំនួន​ប៉ុន្មាន​ទេ ។ ប្រធានការិយាល័យ​នគរបាល​ចរាចរណ៍​ខណ្ឌ​រូបនេះ​ថ្លែងថា​៖ អ្នក​ដែល​រងរបួស​ទាំង​នោះ ត្រូវបាន​ផ្តល់​សំណង​ជំងឺ​ចិត្ត​អស់​ហើយ​សម្រាប់​ការរង​របួស​របស់​ពួកគេ ចំណែកឯ​លោក ខេ​វិន វ៉េង ត្រូវបាន​ដោះលែង​ដោយ​គ្មាន​ការចោទប្រកាន់​។

​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​ត្រូវបាន​នគរបាល​ធឺ​ស៊ី ក្នុងករណី​ជួប​បញ្ហា​ល្មើស​ច្បាប់​ច​រារ​ចរណ៍​តិចតួច បាន​និយាយថា ពួក​នេះ​បើ​មិន​ពុករលួយ​ទេ ដាច់ខាត​វា​មិន​លែង​ឡើយ រឿង​ប៉ុនណាណី​ចឹង​នោះ ។ ករណី​នេះ​ដែរ​កាសែត​ឌឺ​ខេ​ម​បូ​ឌាំ​ដេលី​និយាយ​ថា​៖​ដូច​ការ​ព្យាករ​ទុក​អ៊ីចឹង គឺ​ព័ត៌មាន​នេះ​ត្រូវបាន​ចុះផ្សាយ​ព្រោងព្រាត​ដោយ​បណ្តា​សារព័ត៌មាន​ជា​ភាសា​ខ្មែរ ហើយ​ភាគច្រើន​សេចក្តីរាយការណ៍​ព័ត៌មាន​ទាំងនោះ​ដកស្រង់​សម្ដី​មន្ត្រី​អានា​មិកដែល​រៀបរាប់​ពី​គ្រោះថ្នាក់​ចរាច​រណ៍​មួយ ហើយ​អ្នកបើកបរ​ព្យាយាម​បើក​រត់​ពី​កន្លែងកើតហេតុ ។ ប៉ុន្តែ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មក ដំណឹង​នេះ​ក៏​បាន​បាត់​ពី​គេហទំព័រ​ជាច្រើន​ក្នុង​ចំណោម​គេហទំព័រ​នានា​។​មិនដឹងថា​តើ​អគ្គស្នងការ​នគរបាល​ជាតិ​ដឹង​ដែរ​ឬ​អត់​នោះ​ទេ​ករណី​មន្ត្រី​នគរបាល​ចរាចរ​ខណ្ឌចំការមន​ខុបឃឹត​គ្នា​ដោះលែង​ថៅកែ​ក្រុមហ៊ុន​ទូរ​សព្ទ​ហ៊ូ​វ៉ែ​ដែល​ស្រវឹង​បើកឡាន​ស៊េរិ​ទំនើប​បង្ក​គ្រោះថ្នាក់​ចរាចរ​នៅ​កណ្តាល​ក្រុងភ្នំពេញ​នោះ​៕

 

 

herunroatveasna_huawei

huawei (1) huawei (2) huawei (3) huawei (4)

Filed in: គ្រោះថ្នាក់ចរាចរណ៍