សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បើកបរ​ក្នុង​ពេល​ស្រវឹង​បណ្ដាលឱ្យ​រថយន្ត​រេ​ចង្កូត​ទៅ​បុក​របាំង​ថ្ម​ចែក​ទ្រូង​វៀច​១​កង់​

បើកបរ​ក្នុង​ពេល​ស្រវឹង​បណ្ដាលឱ្យ​រថយន្ត​រេ​ចង្កូត​ទៅ​បុក​របាំង​ថ្ម​ចែក​ទ្រូង​វៀច​១​កង់​

​រាជធានី​ភ្នំពេញ ៖ បុរស​វ័យ​ចំណាស់​ម្នាក់​បើករថយន្ត LEXUSRX300 ស្រវឹងស្រា​ជោគ បាន​ជ្រុល​ទៅ​បុក​របាំង​ថ្ម​ចែក​ផ្លូវវៀច​១​កង់​រថយន្ត​ខ្ទេច​ខាងមុខ ទៅ​លែង​រួច ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​នៅ​វេលា​ម៉ោង​១២.៣០​នាទី រំលង​អធ្រាត​ឈានចូល​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៦ ស្ថិត​នៅ​ចំណុច​មុខ​បណ្ណាគារ​សន្តិភាព​ក្នុង​សង្កាត់​បឹង​ព្រលឹត​ខណ្ឌ​៧​មករា​។​

​យោង​តាម​ព័ត៌មាន​ពី​កន្លែង​កើត​បាន​អោយដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​បុរស​វ័យ​ចំណាស់​ម្នាក់​បើករថយន្ត​LEXUS.RX300 ពណ៌​ស្ក​ពាក់​ស្លាក​លេខ​ភ្នំពេញ​.2.W.1422 បើក​តាម​បណ្ដោយ​ផ្លូវ​មុនី​វង្ស ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ដោយ​ល្បឿន​លឿន និង​ក្នុង​ស្ថានភាព​ស្រវឹងស្រា​ជោគជាំ ខណៈ​មក​ដល់​ចំណុចកើតហេតុ​ខាងលើ បាន​រេ​ចង្កូត​ទៅ​បុក​របាំង​ថ្ម​ចែក​ផ្លូវវៀច​១​កង់​រថយន្ត​បែក​ពោង ទាំង​ខ្ទេច​រថយន្ត​មួយ​កំណាត់​មុខ កល់​ជាប់​នឹងរ​បាំង​ថ្ម ទៅ​លែង រួច​តែ​សំណាងល្អ​មិន​បង្ក​អោយ​អ្នកណាម្នាក់​រងរបួស​នោះទេ​។​

​ម្ចាស់​រថយន្ត​បាន​បើកទ្វា​រថយន្ត​ចុះ​មក​ទាំង​ទ្រេតទ្រោត​និយាយ​ខុស​ត្រូវៗ ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​កន្លែងកើតហេតុ​ភ្លាមៗ បាន​ទាក់ទង​ហៅ​មន្ត្រី​ជំនាញ​មក​ធ្វើការ​វាស់វែង​យក​រថយន្ត​បង្ក​ព្រម​ទាំង​ម្ចាស់​រថយន្ត​ទៅកាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការ​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​ការដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​៕​

 

IMG-20161130-WA0014 IMG-20161130-WA0016 IMG-20161130-WA0017

Filed in: គ្រោះថ្នាក់ចរាចរណ៍, ព័ត៌មានជាតិ