សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

កម្លាំង​កងរាជអាវុធហត្ថ​ផ្ទៃ​ប្រទេស​ធ្វើការ​ឡោម​ព័ទ្ធ​កងអនុសេនាធំ​លេខ​៣​តំបន់​កា​បី​ស្រុក​ស្នួល​

កម្លាំង​កងរាជអាវុធហត្ថ​ផ្ទៃ​ប្រទេស​ធ្វើការ​ឡោម​ព័ទ្ធ​កងអនុសេនាធំ​លេខ​៣​តំបន់​កា​បី​ស្រុក​ស្នួល​

​ក្រចេះ ៖ កម្លាំង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស សហការ​ជាមួយ​អាវុធហត្ថ​ស្រុក​ស្នួល បាននាំគ្នា​ធ្វើការ​ឡោម​ព័ទ្ធ​បន្ទាយ​ទាហាន​អនុ​សេនា​ធំ​លេខ​៣​នៃ​វ​រះ​ការពារ​​ព្រំដែន​លេខ​២០៤​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​ក្រចេះ​ស្ថិត​ក្នុង​នៅ​តំបន់​កា​បី បន្ទាប់ពី​ក្រុម​ទាហាន​ខាង​លើ​នាំគ្នា ទៅ​រំដោះ​យក​រថយន្ត​ដឹក​ឈើ​មួយ​គ្រឿង ពី​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ក្រោយ​ស្ទាក់​ចាប់បាន​នៅ​លើ​ដងផ្លូវ​៧៦​ស្ថិតក្នុង​ភូមិ​ក្រញូង​សែន​ជ័យ​ឃុំ​២​ធ្នូ​ស្រុក​ស្នួល​ខេត្ត​ក្រចេៈ​កាលពី​ថ្ងៃ​ទី​២៨​ខែវិច្ឆិកា​ឆ្នាំ​២០១៦​។​

​សេចក្ដី​រាយ​ការណ៏​បាន​អោយដឹងថា នៅ​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៦ នេះ កម្លាំង​អ​.​ហ​លើ​ផ្ទៃ​ប្រទេស ដែល​ចុះ​ទៅ​ឈរជើង​នៅ​តាម​ផ្លូវជាតិ​លេខ​៧៦ ចំណុច​កា​បី ក្នុងស្រុក​ស្នួល ខេត្ត​ក្រចេះ ស្ទាក់ចាប់ បាន​រថយន្ត​ប្រភេទ​ឡង់​គ្រីស័រ​មួយគ្រឿង ផ្ទុក​ឈើ​កកោះ​ពេញ បើក​ក្នុង​ទិសដៅ​ពី​ស្រុក​កែវ​សី​ម៉ា ខេត្ត​មណ្ឌលគិរី ឆ្ពោះ​មក​ចំណុច​កា​បី ដើម្បី​នាំចេញ​ទៅ​ប្រទេស​វៀតណាម តាម​ច្រករបៀង​ត្រពាំង​គ្រញូង ។

​បន្ទាប់​មក​កម្លាំង​កង​រាជ​អាវុធហត្ថ​ផ្ទៃ​ប្រទេស​ ​នាំ​យក​ឡាន​ដឹក​ឈើ​ខុសច្បាប់​ទៅកាន់​កន្លែង​របស់​លោក​ក្រោយមក​ក៏​មាន​កម្លាំង​ទាហាន​មួយក្រុម ដែល​គេ​ស្គាល់​ថា​ជា​ទាហាន​នៅ​អង្គភាព​វរៈ​ការពារ​ព្រំដែន ដែល​មាន​ទីបញ្ជាការ​នៅ​ភូមិ​គ្រញូង សែន​ជ័យ​ឃុំ​២​ធ្នូ ស្រុក​ស្នួល​ប្រដាប់​ដោយ​អាវុធ នាំគ្នា​ទៅ​រំដោះ​យក​រថយន្ត​ដឹកឈើ​ពី​មន្ត្រី​អ​.​ហ ហើយ​បើក​យក​ទៅ​ទុក នៅ​ក្នុង​បន្ទាយ​បាត់ទៅ​។​

​ចំណែក​កម្លាំង​អ​.​ហ ក៏​ហៅ​កម្លាំង​មក​ថែម​រួចហើយ​ធ្វើការ​ឡោម​ព័ទ្ធ​បន្ទាយ ទាហាន​ខាង​លើ តាំងពីព្រឹក​រហូត​ដល់​ល្ងាច​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៦ ទើប​មេ​នៅ​ខាងលើ​ហៅ​មក​ធ្វើការ​ចរចា​គ្នា​។​

​លោក ស៊ូ សុង​ប៊ុន ជា​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ប្រាប់​កាល​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៦​ថា រហូតមកដល់​ម៉ោង​នេះ លោក​នៅ​មិនទាន់​ដឹងថា ករណី​ខាងលើ​មាន​ការដោះស្រាយ​គ្នា​យ៉ាង​នៅឡើយ​នោះទេ ព្រោះ​លោក​បាន​ប្រគល់ជូន​លោក​មេបញ្ជាកា​កងរាជអាវុធហត្ថ​ខេត្ត​ក្រចេះ ដើម្បី​ចាត់ការ​បន្ត ។ ចំនែក​លោក ហួត ប៊ុន​គីម មេបញ្ជាការ​កងអនុសេនាធំ​លេខ​៣ នៃ​វរៈ​ការពារ​ព្រំដែន​២០៤​មិនអាច​សុំ​ការបំភ្លឺ​បាន ទេ​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៦ នេះ​៕

 

IMG-20161129-WA0083 IMG-20161129-WA0085 IMG-20161129-WA0086

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់