សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​គោ​ញី​មួយ​ក្បាល​ដើរ​ឆ្លងផ្លូវ​ត្រូវ​រថយន្ត​RX330​បុក​ងាប់​ភ្លាមៗ​

​គោ​ញី​មួយ​ក្បាល​ដើរ​ឆ្លងផ្លូវ​ត្រូវ​រថយន្ត​RX330​បុក​ងាប់​ភ្លាមៗ​

រាជធានី​ភ្នំពេញ​÷ មេគោ​ញី​មួយ​ក្បាល​បាន​ដើរ​ឆ្លងផ្លូវ​ត្រូវ​រថយន្ត​លុច​ស៊ី​ស​RX330 បុក​បណ្ដាល​អោយ​ងាប់​ភ្លាមៗ រីឯ​រថយន្ត​មិន​ដឹង​ជា​ខូចខាត​ប៉ុណ្ណា​នោះទេ ព្រោះ​ក្រោយ​កើតហេតុ​រថយន្ត​មិន​បាន​ឈប់​មើល​ឡើយ ហេតុការណ៍​នេះ​កើតឡើង​កាល​វេលា​ម៉ោង​២.១០ នាទី​យប់ ត្រូវ​និង​ថ្ងៃទី​២៨​ខែវិច្ឆិកា ឆ្នាំ​២០១៦​ស្ថិត​នៅ​ចំណុច​មុខ​មន្ទីរពេទ្យ​ឯករាជ្យ ក្នុង​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​យោង​តាម​អ្នកឃើញ​ហេតុការណ៍​បានអោយដឹង​ថា​មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​បើករថយន្ត​លុច​ស៊ី​ស​RX330​ពណ៌​ខ្មៅ​មិន​ចាំ​ស្លាក​លេខ​បើក​តាម​បណ្ដោយ​ផ្លូវវេង​ស្រេង​ទិសដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​លឿន​ខណៈ​មកដល់​ចំណុច​កើតហេតុ​ខាងលើ​បាន​ជ្រុល​ទៅ​បុក​មេគោ​មួយ​ក្បាល​សំបុរ​ចំប៉ា​កំពុង​ដើរ​ឆ្លងផ្លូវ​ពេញទំហឹង​បណ្ដា​បោក​និង​ថ្នល់​ងាប់​ភ្លាមៗ ចំណែក​រថយន្ត​បាន​ខូចខាត​ជា​ដំណំ​​សំនាង​ធំ​ហើយ​ដែល​ម្ចាស់​រថយន្ត​មិន​វែកញែក​រក​មុខ​ម្ចាស់​គោ​ឱ្យ​មក​ទទួលខុសត្រូវ​លើ​សំណង​ការខូចខាត​។​

​ហេតុដូច្នេះ​ហើយ​សូម​ម្ចាស់​គោ ឬ​ម្ចាស់​សត្វ​ចិញ្ចឹម​ទាំងឡាយ​មេត្តា​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ជៀសវាង​មាន​ករណី​កើត​ឡើង​បែបៗ​នេះ​  ​ព្រោះ​វា​បានធ្វើឱ្យ​ខាតបង់​របស់ទ្រព្យ​ដែល​ជា​សត្វ​ចិញ្ចឹម​របស់ខ្លួន​ហើយ ត្រូវ​សង​ការខូចខាត​ដល់​ជន​រងគ្រោះ​ថែម​ទៀត​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ​ភ្លាមៗ ដើម្បី​ស្វែងរក​ម្ចាស់​គោ​តែ​មិន​មាន​ឃើញ​ម្ចាស់​គោ​មក​ទេ​ទើប​សមត្ថកិច្ច​សំរេច​យក​គោ​ញី​មួយ​ក្បាល​នេះ​ទៅ​ទុក​នៅ​ប៉ុស្តិ៍​ចោមចៅ ៕

 

IMG-20161129-WA0059 IMG-20161129-WA0058

Filed in: ព័ត៌មានជាតិ