សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អូរយ៉ាដាវ​ធ្វើការ​ឃាត់ខ្លួន​ជន​ជា​តិ​វៀតណាម​ម្នាក់​លួច​ចូល​ទឹកដី​កម្ពុជា​ដោយ​ខុសច្បាប់​

នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អូរយ៉ាដាវ​ធ្វើការ​ឃាត់ខ្លួន​ជន​ជា​តិ​វៀតណាម​ម្នាក់​លួច​ចូល​ទឹកដី​កម្ពុជា​ដោយ​ខុសច្បាប់​

ខេត្ត​រតនគិរី​៖ កម្លាំង​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អូរយ៉ាដាវ​ប្រចាំ​គោលដៅ​ផ្លូវចូល​ភូមិ​ភិះ ឃុំ​ប៉ក​ញ៉ៃ ស្រុក​អូរយ៉ាដាវ បាន​ឃាត់ខ្លួន​បុរស​ជនជាតិ​វៀតណាម ម្នាក់​ពី​បទ​លួច​ចូល​ក្នុង​ទឹកដី​កម្ពុជា​ខុស​ច្បាប់​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៦  លោក​វរសេនីយ៍ឯក​សុខ សំអាន នាយ​ប៉ុស្តិ៍​ភូមិ​ភិ​ស្តីទី​បានឲ្យដឹងថា បុរស​ជនជាតិ​វៀតណាម​ដែល​បាន​ឃាត់ខ្លួន​ខាងលើ​មានឈ្មោះ Pham Van Oanh  អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​យាទម ស្រុក​ដាក​គឺ ខេត្ត​យ៉ាដា​ឡា ប្រទេស​វៀតណាម ។​

​សមត្ថកិច្ច​បាន​បញ្ជាក់​បន្ថែមទៀត ថា នៅវេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៦ កម្លាំង​នគ​បាល អន្តោប្រវេសន៍ ប្រចាំ​នៅ​ប៉ុស្តិ៍​ភូមិ​ភិះ​បាន​ត្រួតពិនិត្យ​ឃើញ​ជន​បរទេស​ចំនួន​១​នាក់ ដោយ​មាន​ការសង្ស័យ​កម្លាំង​ប្រចាំការ​បាន​ធ្វើ​ឃាត់ខ្លួ​ន​ជន​នោះ​បណ្តោះអាសន្ន ដើម្បី​សាកសួរ​និង​ឆែកឆេរ​ឃើញថា ជនបរទេស​ខាងលើ​ពុំ​មាន​ឯកសារ​ធ្វើដំណើរ​អ្វី​ទាំងអស់ ឃើញ​តែ​អាវុធខ្លី​ប្រភេទ​K59 មួ​យ​ដើម​នៅក្នុង​ខ្លប់​ម៉ូតូ ម៉ាក់​Wave ពណ៌​កាប់​ស្តាំង ពាក់​ស្លាក​លេខ​81PI04532 ដែល​ជា​មធ្យោបាយ​ធ្វើដំណើរ ក្រោយ​ពី​ត្រួតពិនិត្យ​ឃើញ​កម្លាំង​ជំនាញ​បាន​ធ្វើ​ការឃាត់ខ្លួន​រួម​និង​មធ្យោបាយ និង​អាវុធ​យក​មក​ទីបញ្ជាការ​ប៉ុស្តិ៍​ចាត់ការ​តាម​នីតិវិធី​។

​នៅ​ថ្ងៃ​ដដែល​ជន​ខាងលើ​រួម និង​វត្ថុតាង​បាន​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​អូរយ៉ាដាវ ដើម្បី​អនុវត្ត​នីតិវិធី​៕

 

IMG-20161126-WA0081 IMG-20161126-WA0083 IMG-20161126-WA0084

Filed in: ព័ត៌មានជាតិ