សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

គម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើង​វិញ​ផ្លូវជាតិ​លេខ ៥

គម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើង​វិញ​ផ្លូវជាតិ​លេខ ៥

​របាយការណ៍​វាយតម្លៃ ហេតុ​ប៉ះពាល់​បរិស្ថាន និង​សង្គម​គម្រោង​ធ្វើអោយ​ប្រសើរឡើង​ផ្លូវជាតិ​លេខ ៥ កំណាត់​ផ្លូវជាតិ ពី​ធ្លា​មក​
​ស្រុក គ្រ​កូរ ខេត្ត ពោធិ​សាត ដល់​ខេត្ត​បាត់ដំបង នឹង​ពី សេរី​សោ​ភណ៍ ដល់ ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ ត្រូវ​បាន​ដក់​បង្ហាញ​ជំរាបជូន ដល់ ឯកឧត្តម ចន្ទ័ សុផល អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង នឹង មន្ត្រី​ជំនាញ​ដែល​បាន​ពាក់ព័ន្ធ​នៅក្នុង​ខេត្ត កាលពី​ថ្ងៃ​ទី ៣ ខែ កញ្ញា ឆ្នាំ​២០១៤ នៅ​សាលាខេត្ត​បាត់ដំបង​។​

​លោក ដួង សំ​កៀត បទ​បង្ហាញ​តំណាង​ក្រសួង​បរិស្ថាន នឹង​លោក អ៊ុំ សេរីវុឌ្ឍ ប្រធាន​ក្រុម​ស្សិ​ា​ហេតុ​ប៉ះពាល់​បរិស្ថាន លោក ជិម ផៀ​លារ ប្រធាន​គម្រោង​ផ្លូវ​ជាតិ លេខ ៥ នឹង ឯកឧត្តម តូច កុសល រដ្ឋលេខា​ក្រសួង បរិស្ថាន​គម្រោង​ត្រូវបាន​ចំណាយ​ថវិការ​ប្រាក់​ប្រទេស​ជប៉ុន នឹងត្រូវ បាន​ក្រុមហ៊ុន​ជប៉ុន​ជា​អ្នក អនុវត្ត​បាន​ធ្វើ​ការសិក្សា​នៅ​លើ​ផល​ប៉ះពាល់ បរិស្ថាន​ព្រមទាំង​វិធានការ​ដោះស្រាយ​ប៉ះពាល់​សង្គម មាន​ប៉ះពាល់​លើ ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ មាន ដី ផ្ទះ ត្រូវ​សំណង​ដោយ​គិត​តាម​តម្លៃ​ទីផ្សារ​ចំពោះ​ដី​ដែល​ប៉ះពាល់​ត្រូវ​វាង​ក្រុង​ចាប់ពី​វត្ត​ក​កំណប ឃុំ អន្លង​វិល  ស្រុក​សង្កែ ឆ្លងកាត់ កំពង់ អំពិល ឆ្ពោះ​ទៅ​អូរ​តា​គី សំណង​ត្រូវ​សង​ក្នុង​តម្លៃ ដី​មុន​ធ្វើ​ផ្លូវ​ក្រៅពីនោះ មាន​ដើមឈើ ដំណាំ​ផ្សេងៗ មាន​សំណង​ការជាក់ស្តែង​ក្នុង​សៀវភៅបញ្ជី​ដែល​បាន​ចុះ​ពេល​សិក្សា​។​

​គម្រោង​ស្ពាន​ផ្លូវជាតិ​លេខ ៥ កំណាត់​ផ្លូវ​ធ្លា​ម្អម ខេត្ត​ពោធិ​សាត បាត់ដំបង ចាប់ផ្តើម​ពី បង្គាល់ គ​,​ម លេខ K.P 171 ដល់​ចំណុច​ចាប់ ផ្តើម​ផ្លូវ​វាង​ក្រុង​បាត់ដំបង ត្រង់​ម្តុំ K.P.282+200 មាន​ប្រវែង​សរុប ១១២,៨​ម ។ ផ្លូវ​នៅ​ជនបទ​មាន​ទទឹង​ផ្លូវ​ក្រាល​កៅស៊ូ AE សរុប ១៧ ម ដែលមាន ៤ គន្លង​ផ្លូវ គឺ គន្លង​ចរាចរណ៍​ទៅ ២ មក ២ នឹង​មាន​ដោយ​ផ្លូវ​សម្រាប់​កង់​ម៉ូតូ សងខាង ទទឹង នី​មួយៗ ៣​ម  ផងដែរ ៤ តូច​នេះ​ទទឹង ខ្នង​លើផ្លូវ​សរុប ២៣​ម  ៤ ផ្លូវ​ទៅ​លើ​ប្រជុំ​ខ្នង​លើ​សរុប ២៨​ម  មួយ​គន្លង​មាន​ទទឹង ៣,៤​ម x ២​ម រួម​សម្រាប់​មេ​ឡាន កណ្តាល​ថ្នល់ ៣​ម ហើយ​មាន​កន្លែង​ចត​យានយន្ត សងខាង ២,៥​ម x ២​ម នឹង​ចិញ្ជើម​ផ្លូវ​សម្រាប់ថ្មើរ​ជើង​ទទឹង ៣​ម x ២​ម ផងដែរ ចំពោះ​បញ្ហា​ប៉ះពាល់​ជាតិ នឹង ថ្នាក់ក្រោម​ជាតិ​ជួយ​ដោះស្រាយ​។​

​ឯកឧត្តម ច័ន្ទ សុផល រីករាយ​នឹង​ចូលរួម​គាំទ្រ សូម​ឱ្យ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​មន្ទី​រពាក់​ព័ន្ធ​ត្រូវកែ​អនុវត្ត ៕

 

2014_09_04dpn1 2014_09_04dpn1 (1)​    ​

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី