សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ប្រជា​សហគមន៍​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​ជួយ​​មាន​ចំណាត់ការ​ជនជាតិ​ខ្មែរ​ឥស្លាម​ចំណាកស្រុក​ ​មក​សម្រុក​កាប់​រាន​ដីព្រៃ​ការពារ​ជាង​4000​ហិកតា​​ចំណុច​ភ្នំ​សេះ ​

ប្រជា​សហគមន៍​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​ជួយ​​មាន​ចំណាត់ការ​ជនជាតិ​ខ្មែរ​ឥស្លាម​ចំណាកស្រុក​ ​មក​សម្រុក​កាប់​រាន​ដីព្រៃ​ការពារ​ជាង​4000​ហិកតា​​ចំណុច​ភ្នំ​សេះ ​

​ខេត្ត​ក្រចេះ ៖ ប្រធាន​សហគមន៍​លោក សំអឿន បាន​លើកឡើង​ថា ចាប់តាំងពី​ឆ្នាំ 2015 មកទល់ពេលនេះ មាន​ជនជាតិ​ឥស្លាម​ជាង​600​គ្រួសារ ហើយ​គឺ​ជន​ចំណាកស្រុក បាន​នាំគ្នា​មក​កាប់​ព្រៃ​សហគមន៍ និង​អង្គការ​ជា​ដៃគូ អភិរក្ស​តែ​ការទប់ស្កាត់​នោះ​ហាក់ដូចជា​គ្មាន​ប្រសិទ្ធិភាព​ទាល់តែសោះ​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​និង​ សមត្ថកិច្ច​ក្នុង​ខេត្ត ។ ហេតុនេះ​លោក​ក៏​បាន​សំណូមពរ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល​ដែល​ជា​ថ្នាក់ដឹកនាំ និង​សូម​ជូនដំណឹង​នេះ​ទៅ​ដល់​សម្ដេច​អគ្គមហាសេនាតេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឱ្យជួយ​អន្តរា​គម​និង​ចាត់វិធានការ​ក្ដៅ​ទៅលើ​ជនល្មើស​ទាំង​នេះ​ផង​។​
​អ្នកយកព័ត៌មាន​យើង​បាន​ទាក់ទង​ទៅ​លោក​កែវ បុប្ផា​មេឃុំ​អូ​គ្រៀង លោក​បាន​និយាយថា ពិតជា​មាន​ការកាប់​រុករាន​ទន្ទ្រាន​ដី​ព្រៃ​មែន​តែ​អាជ្ញាធរ​និង​សមត្ថកិច្ច​បាន​ទៅ​ចុះបង្ក្រាប​ដែរ តែ​មិន​ឈ្នះ​នោះ​ទេ ពីព្រោះ​ពួកគេ​លួច​កាប់​នៅ​ពេលយប់​។​

​បើ​តាម​ការលើកឡើង​ពី​ស្ត្រី​វ័យ​ចំណាស់​សម្តី​ខែង​ម្នាក់ ឈ្មោះ​លី សា​រ៉ស់ ដែល​ជា​មេខ្លោង​ដើរ​គៀងគរ​ពលរដ្ឋ​មក​ទិញ​ដី​នៅ​ចំណុច​ភ្នំ​សេះ​នោះ​តែងតែ​អូត​ក្អេងក្អាង​ថា​ខ្លួន​បាន​រត់ការ​ដល់​ថ្នាក់​ជាតិ​អស់ហើយ  ដោយ​អស់ ថ្លៃ​រត់ការ​20​ម៉ឺន​ដុល្លារ  ហើយ​ក្រុម​របស់​គេ​បាន​រើ​អស់  3 កន្លែង​ហើយ ទី​មួយ​ស្រុក​ស្នួល  ទី​ពរី​ស្រុក​សំ​ប​រូ និង​ទី​បី​ចំណុច​ភ្នំ​សេះ ។​

​ជុំវិញ​រឿង​នេះ​ដែរ លោក​ថាច់ មេត្រី អ្នកសម្របសម្រួល​ខាង​អង្គការ​រី​គោ​ស​ជា​ដៃគូ​រដ្ឋាភិបាល​ព្រៃឈើ​បាន​ឱ្យដឹងថា រឿង​ដែល​មាន​ច្បាប់​នោះ ពិត​ក៍​ដូចជា​មិន​ពិត​ដែរ ពីព្រោះ​មាន​ចុះ​ហត្ថលេខា​របស់​អាជ្ញាធ​រ​ចាប់ពី​ថ្នាក់​​ឃុំដល់​ថ្នាក់​ខេត្ត​មែន​តែ​គ្រាន់តែ​ជា​ការស្នើ​សុំ​ទេ ហើយ​ថ្នាក់​ជាតិ​មិនទាន់​បាន​សម្រេច​នៅ​ឡើយ​ទេ​។ ការចុះហត្ថលេខា​នេះ​ហាក់បីដូចជា​គ្មាន​ភាពប្រក្រតី​ទេ រវាង​អាជ្ញាធរ​និង​មេខ្លោង​ឈ្មោះ​លី សា​រ៉ស់​នោះ​។​

​លោក​ក៏​បាន​បន្ត​សហការ​ឱ្យ​អ្នកព័ត៌មាន​ជួយ​ផ្សព្វផ្សាយ​និង​អន្តរាគមន៍​ដល់​ថ្នាក់​ជាតិ​ឱ្យបាន​ជ្រាប​ផង​ដើម្បី​ចូលរួម​ការពារ​ព្រៃ​ទាំង​ង​នេះ​ជា​ព្រៃ​សហគម​ន៍​និង​ព្រៃ​ជំនឿ​របស់​ជនជាតិភាគតិច  និង​ព្រៃ​កប់ខ្មោច​ដូនតា​របស់​ពួកគេ​ផង​ដែរ​៕
​ដោយ ឡាយ ធុល​

 

IMG-20161126-WA0040

IMG-20161126-WA0039

Filed in: ព័ត៌មានជាតិ