សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អ្នក​ណា​ហ៊ាន​ថា​មេ​អគ្គនាយកដ្ឋាន​ចំការកៅស៊ូ រក​លុយ​ចាយ​មិនបាន​!

​អ្នក​ណា​ហ៊ាន​ថា​មេ​អគ្គនាយកដ្ឋាន​ចំការកៅស៊ូ រក​លុយ​ចាយ​មិនបាន​!

ភ្នំពេញ ៖ នៅក្នុង​អគ្គនាយកដ្ឋាន​ចំការកៅស៊ូ នៃ​ក្រសួង​កសិកម្ម​ចាប់ ផ្តើម​បែកធ្លាយ​ជា​បណ្តើរៗ​ហើយ​នៅ​រឿង​អាស្រូវ​ដែល បង្កឡើង​ដោយសារ​តែ​លោក​អគ្គនាយក​ថ្មី​។​បើ​តាម​មន្ត្រី​ដែល​មិន​សប្បាយចិត្ត​បង្ហើប​ប្រាប់​គឺ​ថា​លោក​ប៉ុល សុ​ផា​អគ្គនាយក​ថ្មី​បាន​បង្កើត​បក្សពួក​និង​រៀប​ចំ​មនុស្ស ជំរិត​របស់ខ្លួន ឲ្យ​កាន់​តំណែង​សំខាន់ៗ​ខុស​ពី​គោល​ការ​កំណែ​ទម្រង់​របស់ រដ្ឋាភិបាល​ដើម្បី​ងាយស្រួល​ក្នុង​ការប្រព្រឹត្ត អំពើ​រលួយ ។​

​តាម​ប្រភព​បានឲ្យដឹងថា តាំង​ពី​រូប​គាត់​នៅ​ជា​ប្រធាន នាយកដ្ឋាន​ផែនការ​ហិរញ្ញវត្ថុ​និង​ស្ថិតិ រហូតដល់ គាត់​ឡើង​ជា​អគ្គនាយករង​និង​ក្រោយមក​បាន​ឡើងកាន់​តំណែង​ជា​ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ចំការកៅស៊ូ បន្ត​ពី​លោក​លី ផល្លា ដែល​ទៅ​កាន់​តំណែង​ជា​រដ្ឋលេខាធិការ ក្រសួង​កសិកម្ម លោក​ប៉ុល សុ​ផា បាន​បាន​ចាយ ថវិកាជាតិ ដែល​សំរាប់​ចំណាយ​ក្នុង​អគ្គនាយកដ្ឋាន​ចំការកៅស៊ូ ក្នុង​មួយ​ឆ្នាំៗ មាន​ទឹកប្រាក់​មិនតិចជាង​១០០​លាន​រៀល​មិន​មាន​តម្លាភាព​នោះឡើយ ។​

​កាល នៅ​ជា​អគ្គនាយករង ទទួលបន្ទុក​ការងារ​ហិរញ្ញ​វត្ថុ​នោះ ការចំណាយ​ជា​ច្រើន បាន​ប្រព្រឹត្តឡើង ដោយ​ភាពមិនប្រក្រតី ដោយ​សហការ​យ៉ាង​ស្និត​ជាមួយ​លោក​អនុប្រធាន​ក្តាប់​រួម នាយកដ្ឋាន​ផែនការ​ហិរញ្ញវត្ថុ​និង​ស្ថិតិ អៀង ស៊ីថា និង​លោក​ប្រធាន​ការិយាល័យ​គណនេយ្យ​និង​ហិរញ្ញវត្ថុ ទឹម ស៊ីថុន យ៉ាង​រលូន ។ ក្រោយពី​លោក ប៉ុល សុ​ផា បាន​ឡើង​ជា​អគ្គនាយក​មាន​អំនាច​ពេញដៃ​លោក​ប៉ុល សុ​ផា បាន ធ្វើ​ការផ្លាស់ប្តូរ​មន្ត្រី​សំខាន់ៗ តាម​អំពើ​ចិត្ត​និង​ចាត់ទុក​អគ្គនាយករង​មួយចំនួន រួម​និង​មន្ត្រី​មាន​សមត្ថភាព​ជា​ច្រើន​នាក់ ថា​ជា​មនុស្ស​គ្មាន​ប្រយោជន៍ ។

​សូម​រំលឹក​ថា អគ្គនាយកដ្ឋាន​ចំការកៅស៊ូ​ចាប់តាំងពី​ឆ្នាំ​២០០៨ ក្រោយពេល​រាជរដ្ឋាភិបាល​បានសំរេច ប្រគល់​ចំការកៅស៊ូ​របស់​រដ្ឋ​ឲ្យ​ឯ​កជនគ្រប់គ្រង​នោះ ធ្វើ​ឲ្យ​អង្គភាព​មួយ​នេះ​លែង​មាន​ប្រាក់​កាន់​នៅក្នុង​ដៃ ប៉ុន្តែ​សំរាប់​អគ្គនាយក​និង​មន្ត្រី​ជំនិត​អគ្គនាយក​មួយចំនួន នៅតែ​មាន​ឱកាស​រក​ប្រាក់​បាន​យ៉ាងច្រើន អាច​ទិញ​វីឡា​និង​ប្តូរ​ឡាន​បាន​តាមចិត្ត ខុស​ពី​មន្ត្រី​តូចៗ ដែល​ទង្ទឹង​ចាំតែ​ប្រាក់ខែ ហើយ​អ្វី​ដែល​ពួកគាត់ ជួប​ការលំបាក គឺ​បាន​ធ្វើដំណើរ​ទៅ​បំពេញ​ការងារ​មាន​ចម្ងាយ​ឆ្ងាយ ខុស​ពី​មុន​នៅ​កន្លែង​វត្តភ្នំ​ចំ​កណ្តាល​ក្រុង​ជិត​ផ្ទះ ។​

​សំរាប់​លោក​អគ្គនាយក ប៉ុល សុ​ផា ទោះបី​បច្ចុប្បន្ន​គេ​មើល​ពី​ចម្ងាយ​ឃើញថា ពុំ​មាន​ឱកាស​រក​លាភ សក្ការៈ​បាន​ដោយសារ​ការនាំចេញ​កៅស៊ូ​ពុំបាន​ឆ្លង​ការ​អគ្គនាយកដ្ឋាន​ចំការកៅស៊ូ ប៉ុន្តែ​ក្រុមហ៊ុន​ចំការកៅស៊ូ ដែល​រដ្ឋ​ប្រគល់​ឲ្យ​ឯកជន​និង​ក្រុមហ៊ុន​ដែល​ទទួលបាន​ដី​ពី​រដ្ឋ សំរាប់​ដាំ​កៅស៊ូ​គឺ​នៅ​ស្ថិតក្រោម​ក្តោប​ដៃ លោក​អគ្គនាយក​នៅឡើយ ហើយ​ផលប្រយោជន៍​ជាច្រើន​ក៏​បាន​ធ្លាក់​ទៅលើ​លោក​អគ្គនាយក​ដែរ​។

​បើ​និយាយ​ពី​រឿងអាស្រូវ លោក​អគ្គនាយក ប៉ុល សុ​ផា ចាប់តាំងពី​មុន​ឡើង​អគ្គនាយក​រហូតមកដល់​ពេល នេះ​គឺ​មាន​យ៉ាងច្រើន ប៉ុន្តែ​ដោយ​លោក​មាន​មន្ត្រី​មាន​អំណាច​និង​មាន​ការជួយ​គាំទ្រ​ពី​ថ្នាក់ដឹកនាំ​ក្រសួង កសិកម្ម ទើប​ធ្វើឲ្យ​លោក​មានឱកា​សរហូត ។​

​ទាក់ទង​ព័ត៌មាន​ខាងលើ​នេះ អ្នក​យក​ព័ត៌​បាន​សុំ​ការបំភ្លឺ ពី​លោក​អគ្គនាយក​ប៉ុល សុ​ផា តែ​លោក​បាន​បដិសេធ ៕

 

pol-sotha-rubber-chief-500x333

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់