សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សមត្ថកិច្ច​អាវុធហត្ថ​ផ្ទៃ​ប្រទេស​បង្ក្រាប​រថយន្ត​ដឹក​ឈើ​ខុសច្បាប់​ចំនួន​ពីរ​គ្រឿង​នៅ​ស្រុក​ចិត្រ​បុរី​

​សមត្ថកិច្ច​អាវុធហត្ថ​ផ្ទៃ​ប្រទេស​បង្ក្រាប​រថយន្ត​ដឹក​ឈើ​ខុសច្បាប់​ចំនួន​ពីរ​គ្រឿង​នៅ​ស្រុក​ចិត្រ​បុរី​

​ក្រចេះ ៖ កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស សហការ​ជាមួយ​អាវុធហត្ថ​ស្រុក​ចិត្រ​បុរី និង​កម្លាំង​អាវុធហត្ថ​ស្នាក់ការ​សន្តិសុខ​៧០៨ ឃាត់​រថយន្ដ​ដឹកឈើ​គ្មាន​ច្បាប់​ចំនួន​២​គ្រឿង ប្រគល់ជូន​ជំនាញ​រដ្ឋបាល​ព្រៃឈើ សង្កាត់​ថ្ម​គ្រែ កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែវិច្ឆកា ឆ្នាំ​២០១៦ នៅ​ចំនុច​ហាង​បាយ​យីហោ​អូន​នាង នៅ​បណ្ដោយ​ផ្លូវជាតិ​លេខ​៧ ស្ថិតនៅ​ភូមិ​បន្ទាយ ឃុំ​គោ​លាប ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ ។​

​លោក អ៊ឹម ចិ​ត្រា មេបញ្ជាការ​អាវុធហត្ថ​ស្រុក​ចិត្រ​បុរី បានឲ្យដឹងថា រថយន្ដ​សាំង​យ៉ុង​ដឹកឈើ​ទាំង​ពីរ​គ្រឿង​នោះ គឺ​ដឹកឈើ​ចេញពី​ខេត្ត​ស្ទឹងត្រែង ហើយ​កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បើករថយន្ដ​ប្រដេញ​តាំងពី​ព្រំប្រទល់​ក្រចេះ ស្ទឹងត្រែង តែ​ឃាត់​មិនបាន រហូតមក​ដល់​ចំនុច​ខាងលើ រថយន្ដ​ទាំង​ពីរ​នោះ​រត់​ចូល​ហាង​បាយ​យីហោ​អូន​នាង ទើប​ឃាត់​បាន​។​

​ពលរដ្ឋ​លើកឡើងថា​ហាង​បាយ​មួយ​នេះ​ជាទី​តាំង​សំរាប់​រថយន្ដ​ដឹកឈើ​រត់​ចូល​លាក់ នៅពេល​សមត្ថកិច្ច​តាម​បង្គ្រាប់ ហើយ​ម្ចាស់​តែងតែ​រារាំង​សមត្ថកិច្ច​ពេលដែល​ពួក​ចូល​តាម​បង្គ្រាប ហើយ​ម្ចាស់​ហាង​រូប​នោះ​ក៏​ធ្លាប់​ជេរ​បញ្ចោ​សមត្ថកិច្ច​នា​ពេល​កន្លង​មក​ដែរ នៅ​ពួកគាត់​តាម​ចាប់រ​ថយ​ន្ដី​ដឹក​រត់​ចូល​ព្រៃ​គ្រោយ​ហាង​បាយ​របស់គាត់ ។​

​ប្រភព​មួយទៀត​បានឲ្យដឹងថា នៅ​ខេត្ត​ក្រចេះ​មាន​រថយន្ដ​សាំ​យ៉ុង​ដឹកឈើ​ជាច្រើន​គ្រឿង​តែងតែ​បើក​បិត​គ្នា បង្ក​ភាព​ភយ័ខ្លា​ចដល់​ពលរដ្ឋ​ធ្វើដំណើរ​តាម​ដងផ្លូវ មានពេលខ្លះ​ចេញ​ម្ដង​១០​គ្រឿង​ក៏​មាន​ដែរ ហើយ​ពួក​អ្នកបើកបង្ក​ភាពភ័យខ្លា​ចដ​ល់​ពលរដ្ឋ​ភាគច្រើន​មកពី​ខេត្ត​ត្បូងឃ្មុំ និង​ខេត្ត​ព្រែ​វែង ហើយ​ត្រូវ​គេ​ស្គាល​ថា់​ឈ្មោះ វៀច ឈ្មោះ អូន អ្នក​ទាំង​ពីរ​ឪពុក​និង​កូន​តែង​បើករថយន្ដ​បិទ​រ៉េ​ពេញ​ផ្លូវ​នៅពេល​សមត្ថកិច្ច​តាម​បង្គ្រាប ។​

​លោក ម៉ី វុទ្ធី នាយ​សង្កាត់​ថ្ម​គ្រែ​បានឲ្យដឹងថា រថយន្ដ​សាំង​យ៉ុង​ទាំង​២​គ្រឿង​នោះ​ដឹកឈើ​ប្រភេទ​លេខ ២ ហើយ​ក្រោយ​អាវុធហត្ថ​ស្រុក​ចិត្រ​បុរី ប្រគល់ជូន​លោក​ត្រូវ​កម្លាំង​របស់លោក​នាំយក​ទៅ​រក្សាទុក​ស្ថានីយ៍​បណ្ដុះ​កូនឈើ​ខ្សា ហើយ​ក្រោយ​ធ្វើការ​វាស់វែង​ឈើ​ទាំងនោះ​មាន​ចំនួន​២. ១៤២​មែត្រ​គូប ស្មើរ​នឹង​ជាង​២​មែត្រ​គូប​ដើម្បី​ចាត់ការ​តាម​ច្បាប់​រដ្ឋបាល​ព្រៃឈើ​បន្ត​៕

 

 

IMG-20161124-WA0089 IMG-20161124-WA0090

Filed in: ព័ត៌មានជាតិ