សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សមត្តកិច្ច ច្រក​ដាក់​ដាំ​សប្បាយ​និង​ចំណូល​នាំចូល​ប្រេង​របស់​ឧកញ៉ា​លក្ខ័​ថៅកែ​ក្រុមហ៊ុនឌីធីស៊ី​

​សមត្តកិច្ច ច្រក​ដាក់​ដាំ​សប្បាយ​និង​ចំណូល​នាំចូល​ប្រេង​របស់​ឧកញ៉ា​លក្ខ័​ថៅកែ​ក្រុមហ៊ុនឌីធីស៊ី​

​ខេត្ត​មណ្ឌល​គី​រី​៖ មាន​សេចក្តី​រាយ​ការណ៏មួយ​ឲ្យដឹងថា​៖​សមត្តកិច្ច​ជាច្រើន​ស្ថាបន័​ប្រចាំការ​នៅ​ច្រកដាក់​ដាំ​ព្រុំដែន​ខេត្ត​មណ្ឌល​គី​រី​បាននិងកំពុង​សប្បាយ​និង​ចំណូល​ក្រោម​តុ​ពី​ការនាំ​ចេញ​ឈើប្រណិត​ទំនិញ​ពី​ស្រុក​យួន​ជាពិសេស​ប្រេង​ឥន្ទនៈ​ដែល​នាំ​ចូល​ដោយ​ក្រុមហ៊ុនឌី​ធី​ស៊ី​របស់​ឧកញ៉ា​លក្ខ័​រាប់សិ​បពាន់​តោន​ក្នុង​មួយ​ខែៗ​ក្រោមលេស​យកមកចែក​ចាយ

​នៅ​ខេត្ត​មណ្ឌល​គី​រី​ដោយ​អនុគ្រោះ​ពន្ធ​(​ស៊ិក​)​។​រថយន្ត​ស៊ីទែន​ប្រេង ប្រមាណ​ជិត​១០​គ្រឿង ត្រូវ​បាន​ឆ្លងកាត់​ច្រក​ដាក់​ដាំ​ចូល​ទឹកដី កម្ពុជា​កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៦ ដោយ​គ្មាន​ការត្រួតពិនិត្យ​ឯក សារ​ពាក់ព័ន្ធ ។ រថយន្ត​ចំនួន​៦​គ្រឿង​បាន​ឆ្លងកាត់​ចូល​ផុត​ពី​ទឹកដី​វៀតណាម​នៅ​វេលា​ម៉ោង ១០​និង​១០​នាទី​ព្រឹក ថ្ងៃ​ខែ​ឆ្នាំ​ដដែល ហើយ​រថយន្ត​ច្រើន​គ្រឿង​ទៀត​កំពុង​បន្ត​ឆ្លងកាត់​ដែល​គេ រាយការណ៍​មក​ថា ក្នុង​ថ្ងៃ​ដដែល​នេះ​អាច​នឹង​មាន​រថយន្ត​ស៊ីទែន​ប្រេង​ឧកញ៉ាល័​ក្ខ​មិន​តិច ជាង​១០​ឡាន​នឹងត្រូវ​ឆ្លងកាត់ ។

​សមត្ថកិច្ច​មាត់ច្រក​បាន​បើក​បា​រ៉ាស់​ស្វាគមន៍​ទាំង​នគរបាល​អន្តោប្រវេស​ន៍ ប្រធាន ស្នាក់​ការ​របស់​សាលាខេត្ត កាំកុងត្រូល ពិសេស​ខាង​គយ​រដ្ឋាករ​តែម្តង​បាន​ធ្វើ​កិច្ចការ​នេះ​ក្នុង ការសម្រួល​ឲ្យ​ឆ្លងកាត់ និង​គ្មាន​ការត្រួតពិនិត្យ​ឯកសារ​ប្រតិវេទន៍​គយ​ច្បាស់លាស់ ។​

​ពាក់ព័ន្ធ​ករណី​នេះ លោក​ឡុញ ស៊ីថេន ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ច្រក​ដាក់ ដាំ​បាន​ប្រាប់​កាសែត​ឲ្យដឹងថា​៖ “​រថយន្ត ស៊ីទែន​ដឹក​ប្រេង​របស់​ឧកញ៉ាល័​ក្ស​មាន​ច្បាប់ត្រឹ​ម​ត្រូវ ហើយ​អ្វី​ដែល​សមត្ថកិច្ច​របស់​លោក​មិន ពិនិត្យ ឬ​ឡើង​មើល​ដោយ​សារ​គេ​មាន​ឯកសារ​បង់ពន្ធ​នៅ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា រួចហើយ ។ ប្រេង​ទាំងនេះ​ដឹក​មក​សម្រាប់​បម្រើការ ចែកចាយ ក្នុង​ខេត្ត​មណ្ឌលគិរី​ប៉ុណ្ណោះ “​។

​លោក ឡុញ ស៊ីថេន​អះអាងថា បើ​ប្រេង​ទាំងនេះ​ដឹក​បន្ត​ចេញពី​ខេត្ត​មណ្ឌលគិរី រឿង​ចាប់​ឬ​គុក ច្រ​វ៉ាក់ ខ្ញុំ​អត់​ទទួលខុសត្រូវ ព្រោះ​ប្រេង​ទាំងអស់​សម្រាប់តែ​ចែកចាយ​ក្នុង​ខេត្ត​ប៉ុណ្ណោះ ។ ចំណែក​លោក សំ សុវណ​រិទ្ធ​ប្រធានសាខា គយ​ប្រចាំខេត្ត​មណ្ឌល​គី​រី ដែល​មាន​លេខ​ទូរ​សព្ទ័​០៩៧៤៦៤….៦៦ នៅពេល​យើង​ខ​ល​សុំ​ការបំភ្លឺ​ពី​ទូរ​សព្ទ័​ចូល បី​ដង​ទើប ទទូ​លហើយ​ឆ្លើយ​បន្លំ​ថា​លោក​ច្រឡំ​លេខ​ហើយ ខ​ល​រក​អ្នកណា ។​ក្រោមលេស​បង់​ម៉ៅការ​ព្រោះ​គ្មាន​ការត្រួតពិនិត្យ​ពី​សមត្តកិច្ច​ជំនាញ​ឡើយ​។​
​លោក សៀក មុន្នី​មេ​ច្រក​ដាក់​ដាំ​បាន​ប្រាប់ ភ្នាក់ងារ​សា​ពត៌មាន ថា រថយន្ដ​ដឹក​ប្រេងសាំង​ទាំងនេះ ជា​របស់​ក្រុមហ៊ុន ( ឌី​ធី​ស៊ី )​របស់ លោកឧ​ញ្ញា អឹង ស៊ី​តាន​វិរះ ហៅ​ឧ​ញ្ញា​លក្ខ័ ដែល​មាន​អាជ្ញាប័ណ្ណ​បង់ពន្ធ នាំចូល​ត្រឹមត្រូវ ដោយ​គេ​បង់ពន្ធ​នៅ អគ្គនាយក​គយ​ភ្នំពេញ​ឯណោះ​។ ឯការ​នាំចូល​និង កា​បង់ពន្ធ​របៀប​ម៉េច ទាល់តែ​គយ​ទើប​បាន​ដឹង លោក​សួរ​ខាង​ទៅ​គយ​ចុះ​។

​សូម​បញ្ជាក់​ដែរ​ថា​៖ កន្លងមក​លោក តាន់ ប៊ុន​ហឿន រដ្ឋបាល​ក្រុមហ៊ុន​D.T.C.​បាន​ប្រាប់​កាសែត​ថា​ក្រុមហ៊ុន​របស់​លោក​មាន​អាជ្ញា​បណ្ណ័​ពី​អគ្គនាកដ្ឋានគយ​និង​រដ្ឋាករ​ចំនួន​២៤០​តោន​ក្នុង​១​ខែ​សម្រាប់​យក​មក​ចែកចាយ​ក្នុងប្រទេស​។​បើ​យោង​តាម​ព​តិ​របស់គយ​និង​ក្រុមហ៊ុន​បង្ហាញ​ថា​ខុស​គ្នា​ព្រោះ​គយ​ថា​នា​ចូល​សម្រាប​ខេត្ត​មណ្ឌល​តែ​ក្រុមហ៊ុន​ថា​យកមក​លក់​ទូទាំងប្រទេស​។​ម៉េច​វិញ​ចុះ​?​។​ព្រោះ​តាម​ទំហំ​នៃ​ការ​នា​ចូល​មិនមែន​មក​ប្រើ​ត្រឹម​ខេត្តមណ្ឌលគិរី​ទេ​។​បើ​ចឹង​បើមិន​មាន​ការខុបឃឹត​គ្នា​ចែក​ប្រយោជន៍​ខ្លះ​ម៉េច​ក៏​ការនាំ​ចូល​ស្រួល​ម៉េស​?​។​សូមបញ្ជាក់​ថា​៖​ការនាំ​ប្រេងសាំង​ចូល​គគ្រឹកគគ្រេង​គឺ​ឡាន​យួន​យក​មក​ស្តុក​នៅ​ផែស្ងួត​ក្រុមហ៊ុន​D.T.C ដែល​នៅ​ក្បែរ​ច្រក​អន្តជាតិ​ដាក់​ដាំ​សម្រាប់​យក​ទៅ​ចែកចាយ​តាម ស្ថានីយ៍​ប្រេង​បណ្តា​ខេត្ត​ផ្សេងៗ​ទូទាំង​ប្រទេស ។

​សម្រាប់​លោក លោកឧ​ញ្ញា អឹង ស៊ី​តាន​វិរះ ហៅ​ឧ​ញ្ញា​លក្ខ័នារយៈ​ពេលកន្លងម​ក​នេះ ត្រូវបាន​ប្រជាពលរដ្ឋ​ខេត្ត​រតនៈគីរី​ស្គាល់​ថា​ជា​ឈ្មួញ​រកស៊ី​ជួញ​ឈើប្រណិត​ខុសច្បាប់​ចេញ​ទៅ​ប្រទេស​វៀតណាម​យ៉ាង​ធំ​និង​សកម្ម​ម្នាក់​នៅក្នុង​អាណាចក្រ​ខេត្ត​មណ្ឌល​គី​រី​។​ចឹង​ហើយ​បានជា​មាន​ការនិ​យាយ​ដោយ​ដាក់​ការសង្ស័យ​ថា​ជំនួញ​នាំចូល​ប្រេង​ឥន្ទនៈ​ពី​ស្រុក​យួន​របស់លោក​ឧ​ក​ញ៉​ម្នាក់​ជួនកាល​ទាំងយប់​ផង​នោះ​ក៏​មិន​ប្រាកដ​ថា​បង់ពន្ធ​ពេញ​ថ្លៃ​នោះឡើយ​។​ទន្ទឹម​នឹង​បទល្មើស​ប្រេង​គេច​ពន្ធ​ហូរ​ចូល​តាម​ច្រក​ដាក់​ដាំ ក៏​មាន​មន្ត្រី​មួយចំនួន បាន​អះអាង ដោយ​មិន​សំចៃមាត់​ថា “​ខេត្ត​មួយ​នេះ បើ​គ្មាន​ទំនិញគេចពន្ធ​ហូរ​ចូល តើ​ឲ្យ​មន្ត្រី ក៏ដូចជា​សមត្ថកិច្ច​ត្រូវ​ពឹង​លើ​អ្វី សម្រាប់​ជា​សេដ្ឋកិច្ច​ដោះស្រាយ​ឆ្នាំងបាយ​?” ។ គួររំឭកថា ឧកញ៉ាល័​ក្ស​គឺជា​ឈ្មួញដ៏​មាន​ឥទ្ធិពល​ក្នុង​ការដឹកជញ្ជូន​ប្រេង​ពី​ប្រទេស​វៀត ណា​ម​ចូលមក​កម្ពុជា តាម​ច្រក​ដាក់​ដាំ ខេត្ត​មណ្ឌលគិរី ៕

 

custom-dak-dam d-oil-dtc1-500x281 d-oil-dtc2-500x375 d-oil-dtc-500x313

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់