សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សមត្ថកិច្ច បកស្បែក​ឡាន​ក្លែង​លេខ “​រដ្ឋបាល​ក្រុង​ប៉ោយ​ប៉ែត​”​ក្តៅ​ដល់​លោក​ចៅហ្វាយក្រុង​ង៉ោ​ម៉េង​ជ្រួន​!

​សមត្ថកិច្ច បកស្បែក​ឡាន​ក្លែង​លេខ “​រដ្ឋបាល​ក្រុង​ប៉ោយ​ប៉ែត​”​ក្តៅ​ដល់​លោក​ចៅហ្វាយក្រុង​ង៉ោ​ម៉េង​ជ្រួន​!

​បន្ទាយ​មាន​ជ័យ ​៖ ​លោក​ចៅហ្វាយ ក្រុង​ប៉ោយប៉ែត​ង៉ោ​ម៉េង​ជ្រួន បាន​ចេញ​យក្ស​ប្រតិកម្ម​យ៉ាងខ្លាំង ចំពោះ​នគរបាល និង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្ត​បន្ទាយមានជ័យ​ដែល​ហ៊ាន​មក បង្ក្រាប​រថយន្ត​ចង្កូត​ស្តាំ អត់​ពន្ធ ហើយ​ក្លែង​ស្លាក​លេខ (​រដ្ឋបាល​ក្រុង​ប៉ោយ​ប៉ែត​), បំពាក់​សឺ​រ៉ែ​ន និង​បំពាក់​សម្ភារ​:​សម្រាប់​បំរើ​ឲ្យ ប្រជា​ការពារ​របស់ លោក​ចៅសង្កាត់ ប៉ោយប៉ែ​ត​ប្រៀបបាន​និង​កា​លូក​ថ្លើម​លោក​ចឹងដែរ ។

​លោក ង៉ោ ម៉េង​ជ្រួន ចៅហ្វាយក្រុង​ប៉ោយប៉ែត ដែល​គេ​ស្គាល់​ថា ជា​អាណាព្យាបាល លើ​លោក អាំង គី​ហេង ចៅសង្កាត់​ប៉ោយប៉ែត បាន​បញ្ចេញ​កំហឹង (comment) លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក របស់​ខ្លួន​ថា​: “….​ឡាន​ច្រើនណាស់ នៅលើ​ផ្លូវ កំពុង​ចរាចរណ៍ មាន​ឡាន​ខ្លះ កំពុង​ដឹកទំនិញ ហើយ​បង្ករ​អោយមាន គ្រោះថ្នាក់​ទៀត មិនទាន់​អនុវត្តន៍​បាន​ផង បែរជា​មក​មើល​ឃើញ តែ​ឡាន​ប្រជា​ការពារ កំពុងតែ​ជួយ​ហែសព​បងប្អូន ដែល​ប្រជា​ការពារ និង​អាជ្ញាធរ​រាប់រយ​នាក់ ចូលរួម បែរជា​មក​ចាប់​ពេល​កំពុង​ហែ​។ តើ​គ្មាន​ពេល​ឬ ? “​។​

​លោក​ង៉ោ​បន្តថា​: “​ខ្ញុំ​បាន​ទទួលស្គាល់ថា វា​មាន​កំហុស​ហើយ តែ​វា​ជា​កំហុស​រួមគ្នា​។ បើ​យល់ថា​ខុស មិន​អាច​លើកលែង​បាន​នោះ គួរតែ​ចាប់​គណ​:​អភិបាល ក្រុមប្រឹក្សា​ក្រុង ចៅសង្កាត់ ក្រុមប្រឹក្សា​សង្កាត់ ប្រជា​ការពារ មាន​ជាង ៧០០ នាក់​ទៅ​”​។

​មិន​អស់​ក្តៅ​រឿង​គេ​ហ៊ាន​លូក​ថ្លើម​លោក ង៉ោ ម៉េង​ជ្រួន បន្តថា​: “​តាម​ខ្ញុំ​ដឹង សូម្បី​តែ​តុលាការ ស្ថាប័ន​ឯករាជ្យ មុន​នឹង​កាត់ក្តី ចុងក្រោយ ក៏​ធ្វើ​ការសម្របសម្រួល យ៉ាងតិច ៣ ដង​។ ចុះ​រឿងនេះ តើ​បាន​ប្រាប់ ឬ​ចេញ​លិខិត​ណែនាំ ហើយ​ឬ​នៅ ? ហើយ​អធិការ​ក្រុង ធ្វើ​បាន​តើ មិន​ចាំបាច់​ពី​ខេត្ត មក​ធ្វើ​អី ព្រោះ​ឡាន​នេះ កំលាំង​អធិការដ្ឋាន​ក្រុង សហការគ្នា យាម​ជាមួយ ប្រជា​ការពារ​រាល់​យប់​”​។

​សូម​រំលឹក​ថា ដោយ​មាន​ការរិះគន់ ពី​សាធារណ​:​ជន តាមរយៈ​បណ្តាញ​សង្ក​ម ហ្វេ​សប៊ុក និង​ពី​សារព័ត៌មាន​នោះ លោក​ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការ​នគរបាល ខេត្ត​បន្ទាយមានជ័យ បាន​បញ្ជា​អោយ លោក​វរសេនីយ៍ អ៊ុំ សុផល ស្នងការរង​ទទួល​ផែន​សណ្តាប់ធ្នាប់ នាំ​កម្លាំង​នគរបាល កោះ​អញ្ជើញ​លោក គី សារុន អាយុ​៥៥​ឆ្នាំ មេភូមិ​បា​លីលេ​យ្យ​១ សង្កាត់​-​ក្រុង​ប៉ោយប៉ែត ដែល​បាន​ដឹកនាំ​កម្លាំង ប្រជា​ការពារ មាន​សកម្មភាព “​ហួស​ដែន​កំណត់ តាម​បញ្ជា​របស់​លោក អាំង គី​ហេង ចៅសង្កាត់​ប៉ោយប៉ែត​” មកកាន់​ការិយាល័យ​កណ្តាល សណ្តាប់ធ្នាប់ ដើម្បី​ធ្វើ​ការណែនាំ អប់រំ​លើ​តួនាទី ភារកិច្ច ការ​ស្លៀកពាក់​ឯកសណ្ឋាន សម្ភារ​:​បំពាក់​លើ​ខ្លួន រថយន្ត (​ចង្កូត​ស្តាំ អត់​ពន្ធគយ​) ដែល​មាន​បំពាក់​ភ្លើង​សឺ​រ៉ែ​ន និង​(​ក្លែង​បែប​ទំនើង​) ស្លាក​លេខ​រដ្ឋបាល ក្រុង​ប៉ោយប៉ែត លេខ​:​សក​ប៉​ប៉​០០.០១ ឬ​ស្រដៀង​នឹង​កងកម្លាំង​ទ័ព និង​កម្លាំង​នគរបាល​ជាតិ​។​

​លោក គី​សារុន មេភូមិ​បា​លីលេ​យ្យ​១ (​តំណាង​លោក​អាំង គី​ហេង ចៅសង្កាត់​ប៉ោយប៉ែត​) បាន​សារភាព​កំហុសឆ្គង ហើយ​យល់ព្រម សម្រួល​តាម​ការណែនាំ អប់រំ​ខាងលើ ហើយ​បក​ស្គុត ដែល​បាន​បិទ​ពណ៌ ដូច​នគរបាល​ចេញ ទុក​ពណ៌​ទឹកប្រាក់ របស់​រថយន្ត​ម៉ាក​អ៊ី​ស៊ុយ​ហ្ស៊ុ​យ ។ ឯ​ភ្លើង​សឺ​រ៉ែ​ន និង​ស្លាក​លេខ​ក្លែង ត្រូវបាន​ដោះ​ចេញ ហើយ​ប្រគល់ឲ្យ នគរបាល​សណ្តាប់ធ្នាប់​។​

​សាធារណជន បាន​រិះគន់​បន្ថែម លើ​លោក ង៉ោ ម៉េង​ជ្រួន អភិបាលក្រុង​ប៉ោយប៉ែត ដែល​ពេល​នេះ គេ​អាច​ដឹងថា ករណី​ឡាន មាន​បញ្ហា​នោះ គឺ​លោក ហាក់​មាន​ចេតនា ប្រព្រឹត្ត​កំហុស ព្រោះ​ស្លាក​លេខ ដាក់ថា “​រដ្ឋបាល​ក្រុង​ប៉ោយ​ប៉ែត លេខ​:​សក​ប៉​ប៉​០០.០១ “​។​

​ក្រោយ​ពេល​នគរបាល ឃាត់​រថយន្ត​មក​ណែនាំ អប់រំ និង​ឃើញ​ប្រតិកម្ម​របស់់លោក ង៉ោ ម៉េង​ជ្រួន ដូច្នេះ សាធារណ​:​ជន បាន​រិះគន់​បន្ថែម ហើយ​ថា ពេលនេះ ទើប​អាច​ដឹងថា អ្នកក្តៅ​មិនមែន​គ្រប​ទេ តែ​ជា​ឆ្នាំង​តែម្តង ឬ​ជា​អ្នក​រៀបរៀង ហើយ​មើលទៅ បានជា​ចេញមុខ​មក​អះអាង ការពារ​ទង្វើ​ខាងលើ ខ្លាំងក្លា​ដូច្នេះ​៕

 

ngo-meng-chrun-1-500x500 car-ngo-500x281 car-ngo1-492x500

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់