សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​យុវតី​អនីតិជន​រងគ្រោះ​ព្រោះ​ស្ទាវ​ចាប់​យក​ទៅ​រំលោភ​បែ​ជា​គ្រួសារ​និង​អ្នក​ជួយ​សង្គ្រោះ​ត្រូវ​គេ​ប្តឹង​ពី​បទ​ប្លន់​ទៅវិញ​?

​យុវតី​អនីតិជន​រងគ្រោះ​ព្រោះ​ស្ទាវ​ចាប់​យក​ទៅ​រំលោភ​បែ​ជា​គ្រួសារ​និង​អ្នក​ជួយ​សង្គ្រោះ​ត្រូវ​គេ​ប្តឹង​ពី​បទ​ប្លន់​ទៅវិញ​?

​កំពង់ឆ្នាំង ៖ យុវតី​អាយុ​១៦​ឆ្នាំ​ម្នាក់ ដែល​ជា​ជនរងគ្រោះ​ដោយសារ​យុវ​ន​ជន ២ នាក់​យក​កាំបិត​ចុង​ស្រួច​ភ្ជ្ជ​ង់​គំរា​មចាប់​យក​ទៅ​រំលោក កាលពី​ថ្ងៃ​៥ វិច្ឆិកា ឆ្នាំ​២០១៦ កន្លងមក បាន​ស្វែងរក​ការអន្តរាគមន៍ ពី​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន​អភិបាលខេត្ត និង​លោកស្នងការ​នគរបាល​ខេត្ត​ថ្មី​ឡុច វណ្ណា​រ៉ា​ឲ្យជួយ ផ្តល់​យុត្តិធម៍​ផង​ខណៈ​យុវតី​ជា​អនីតិជន​ជា​ជនរងគ្រោះ​បែរជា​ត្រូវបាន ជនសង្ស័យ​ប្តឹង​ចោទ​ប្រជាជន​និង​ព្រះ​សង្ឍ​ដែល​ជួយ​មក​សង្គ្រោះនាង ថា​រួមដៃគ្នា​ប្លន់​ពួកគេ​ទៅវិញ ។​

​បើ​តាម​ប្រជាពលរដ្ឋ​និង​សង្ឍ​ឲ្យដឹងថា​៖​មូលហេតុ​គឺ​ដោយសា​ជន​ដៃ​ល​ដល់​ឈ្មោះ​សយ ធូ​និង​ម្នាក់ទៀត​ឈ្មោះ​ហម​ហៀ​ង​ហ៊ី​(​ហៅ​គោ​)​ជាប់​ជា​បងប្អូន​ប្រធានការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​កំពង់ឆ្នាំង​ចឹងគេ​ចេះ​ខាង​កាឡៃ​រឿង​ខ្មៅ​ទៅ​ជាស​វិញ​បាន ។ ករណី​នេះ​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិការ​ឆ្នាំ​២០១៦​នេះ​ការិយាល័យ​ជំនាញ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​កំពង់ឆ្នាំង​បាន​កោះហៅ​សាច់ញាតិ​ជនរងគ្រោះ​មក​សាកសួរ​រឿង​ប្លន់​ជនបង្ក​ទៅវិញ​។

​តែ​បើ​តាម​បណ្ដឹ​របស់​ឈ្មោះ​ពេជ្រ យាង​ភេទ​ស្រី​អាយុ​៥៣​ឆ្នាំ​នៅ​ភូមិ​ពោធិ៍ ឃុំ​ពោធិ៍ ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង​បានឲ្យដឹងថា​៖​ក្មេងស្រី​ឈ្មោះ រ៉ួន សា​រ៉ុង អាយុ​១៦ ឆ្នាំ រៀន​ថ្នាក់​ទី​៧ នៅ​អនុវិទ្យាល័យ ពោធិ ឃុំ ពោធិ៍ ស្រុក​កំពង់លែង ត្រូវ​បាន​ជនសង្ស័យ​២​នាក់​ដែល​មានឈ្មោះ​សយ ធូ​និង​ម្នាក់ទៀត​ឈ្មោះ​ហម​ហៀ​ង​ហ៊ី​(​ហៅ​គោ​) បាន​យក​កាំបិត​ចុង​ស្រួច​ភ្ជុង​គម្រាម​នាង​អោយ​ឡើង​ម៉ូតូ​ដឹក​យក​ទៅ​រំលោភ​ចំងាយ​ពី​វត្ត​គី​ធម្ម​វ័ន្ត​ភូមិ​ដំណាក់កោះ​ចំណុច​យាយមាស​ជើងភ្នំ​ត្រង​ចំងាយ​ប្រមាណ​៤០០​ម៉ែត្រ​ពី​ភូមិ​ដោយ​បាន​គម្រាម​សម្លាប់​ទើប​នាង​មិន​ហ៊ាន​ស្រែក​។

​ទោះជា​យ៉ាងណា ផែនការ​ក្បត់​របស់​ពួកគេ​ទាំង​ពីរ​មិនបាន​សម្រេច​ដោយសារ​មាន​ភ្លើងពឹ​ល​និង​ភ្លើង​ម៉ូតូ​ឆ្វេ​ច​ឆ្វាច​កុំ​អី​ជនសង្ស័យ​រំលោភ​ស៊ី​ពង​ក្រហម​នាង​បាត់ទៅហើយ​។ ករណី​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​៥ ខែវិច្ឆិការ ឆ្នាំ​២០១៦​វេលា​ម៉ោង​៨​និង​១៥​នាទី​យប់​នៅ​ភូមិ​ដំណាក់​កកោះ ឃុំ​ពោធិ៍ ស្រុក​កំពង់លែង​។​

​ប្រជាពលរដ្ឋ​បាន​ដេញ​ឃាត់ខ្លួន​ជន​ង្ស័​យបាន​ម្នាក់​មាន​ទាំង​វត្ថុតាង ហើយ​ប្រគល់​ជូន​សមត្ថកិច្ច តែ​ត្រូវ​នគរបាល​ប៉ុស្តិ​ឃុំ​ពោធិ៍ ដោះលែង​អោយ​ជន​នោះ​ទៅ​ផ្ទះ​វិញ​។​តែ​ពេល​នេះ​ជា​ជនសង្ស័យ​ទាំង​២​នាក់​នោះ​មិន​ត្រូវ​បាន​សមត្តកិច្ច​ចាត់​ការរឿ​ង​ហ្នឹង​ទេ​បែ​ជា បាន​ប្តឹង​សាច់ញាតិ​របស់​ក្មួញ​ស្រី​រួម​ទាំង​ព្រះ​សង្ឍ​ដែល​បាន​ជួយ​រូប​យុវតី​រងគ្រោះ​មកកាន់​ស្នងការ​នគរបាល​ខេត្ត​ពីបទ​(​ប៉ុនប៉ង​ប្លន់​ម៉ូតូ​ទៅ​វិញ​)​។​ប្រភព​បាន​បង្ហើប​ថា ជនសង្ស័យ​ទាំង​២​ខាងលើ​មាន​ឪពុកមា​របស់​គេ​ជា​ប្រធានការិយាល័យ​ព្រហ្មទណ្ឌ​ស្រាល ស័​ក្ត​៤ នៅ​ស្នងការ​នគរបាល​ខេត្ត​។​សម​អត់​?!៕

 

k-y4-500x300 k-y3-500x300 k-y5 k-y2-297x500

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់