សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ម្សៀ​ណូ​និង​ប្រពន្ធ​ឈ្មួញ​ជើង​ខ្លាំង​ខាង​នាំ​ឈើ​ពី​រតនៈគីរី​ទៅ​ស្រុក​យួន​

​ម្សៀ​ណូ​និង​ប្រពន្ធ​ឈ្មួញ​ជើង​ខ្លាំង​ខាង​នាំ​ឈើ​ពី​រតនៈគីរី​ទៅ​ស្រុក​យួន​

​រតនគិរី​ ៖ ​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹងថា​៖​នៅ​ខេត្ត​រតនៈគីរី​សកម្មភាព​ចរាចរណ៍​ឈើប្រណិត​បាន​កក្រើក​ឡើង​វិញ​បន្ទាប់​បាន​បិទ​អស់​មួយរយៈ​ដោយសារ​កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ចុះបង្ក្រាប​តែប៉ុណ្ណោះ​។ ឥឡូវនេះ​ជំនួញ​ឈើ​ប្រណីត​គេ​សង្កេតឃើញថា​៖​មាន​រថយន្ត​ដឹកឈើ​ទាំង​តូច​ទាំង​ធំ​ដឹកជញ្ជូន​ឈើ​ទាំង​យប់​ទាំង​ថ្ងៃ​យកទៅលក់​នៅ​ប្រទេស​វៀតណាម​តាម​ច្រករបៀង​ភូមិ​ភិៈ​ច្រក​ភ្នំ​ក្រហម​ច្រក​ភូមិឡុំនិ​ង​ច្រក​១៩​ហៅ​ច្រក​បារី​ដោយ​សមត្តកិច្ច​ជំនាញ​របស់​លោក​កែប​កត់​ធ្វើ​ដូចជា​ទីងមោង​ចឹង​។ ចំណែក​សមត្ថកិច្ច​គ្រប់​ស្ថាប័ន​ទាំងអស់​ចាប់​ថ្នាក់​ខេត្ត​ដល់​ព្រំដែន​អូរយ៉ាដាវ​គ្មាន​សកម្មភាព​ទប់ស្កាត់ និង​បង្ក្រាប​រថយន្ត​ដឹកឈើ​នេះ​ទេ​ដែល​គេ​ជឿ​ថា​ដេកចាំ​ទទួល​លាភសក្ការៈ​ហ្ម៉ង​!​។ ព្រោះ​បើ តាម​ប្រភព​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ផ្លូវជាតិ​លេខ​៧៨A ប្រជាពលរដ្ឋ​ទាំងនោះ​សង្កេត​ឃើញ​មន្ត្រី​ជំនាញ​ទាំងនោះ​អង្គុយ​រាប់​ក្បាល​ឡាន​យកលុយ ឫ​មួយ​ក៏​តេ​ទូរស័ព្ទ​យកលុយ​ពី​ថៅកែ​ឈើ​ទាំង​នោះ​ដោយ​ដាក់​ខែ ដាក់​ថ្ងៃ​តែ​ប៉ណណ្ណោះ  ។

​ជាក់ស្តែង នៅ​រតនៈគីរី​មាន​ឈ្មួញ​ឈ្មោះ​ណូ និង​ប្រពន្ធ​ដែល​គេ​ស្គាល់​ថា​ជា​មេ​ឈ្មួញ​ដុះ​ស្លែ​ម្នាក់ ដែល​មាន​រថយន្ត​ជាច្រើន​គ្រឿង​ដូចជា​ម៉ាក​បា​ឡែន និង​សាំ​យ៉ុង ពណ៌​ស ស្លាក​លេខ​ព្រះសីហនុ​2A-2610​ដែល​សម្រុក​ដឹកឈើ​ទាំង​យប់​ទាំង​ថ្ងៃ​ពុំមាន​មន្ត្រី​មេព្រៃ​ចាប់​ថ្នាក់​សង្កាត់​រដ្ឋបាល​ព្រៃឈើ​រហូត​ដល់​ខណ្ឌ​រដ្ឋ​បាល​ព្រៃឈើ​មិន​ហ៊ាន​ចាប់​រថយន្ត​ដឹកឈើ​ឈ្មោះ​ណូ​នោះទេ ព្រោះ​បាន​ទទួល​លុយ​ជា​រៀងរាល់​ខែ​ពី​ថៅកែ​ឈើ​ឈ្មោះ​ណូនេះ​។ ប្រភព​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​បាន​លុង​គេ​សង្កេតឃើញ​ឈ្មោះ​ណូ​នេះពេល​ដាច់​ខែម្តងៗ​បាន​ស្ពាយ​កាបូប​លុយ​ជិះឡាន​អោយ​លុយ​គ្រប់​ស្ថាប័ន​មាន​ដូចជា​ប៉ូលិស​សេដ្ឋកិច្ច​ខេត្ត និង​ក្រសួង ឌឺ​បេរ ។​ល​។ ហេតុ​ដូច្នេះ​សូម​ថ្នាក់​ក្រសួង គ្រប់​ស្ថាប័ន​មើល​មន្ត្រី​ក្រោម​ឱវាទ​នៅ​ខេត្តរតនគិរី​ផង ព្រោះ​នៅ​ពេល​កន្លង​មក​សមត្តកិច្ច​បង្ក្រាប​តែ​រថយន្ត​ណា​ដែល​មិន​បង់លុយ​អោយ​តែ​ប៉ុណ្ណោះ​៕

 

 

chhemry-500x375 d-car-t-roit1-1-500x281

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់