សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ក្រុមហ៊ុន​ពន់​យិ​សាពីន​ពីន​ទទួលបញ្ចាំ​របស់​ចោរ​សមត្ថកិច្ច​គ្មាន​ចំណាត់ការ​

​ក្រុមហ៊ុន​ពន់​យិ​សាពីន​ពីន​ទទួលបញ្ចាំ​របស់​ចោរ​សមត្ថកិច្ច​គ្មាន​ចំណាត់ការ​

កោះកុង ៖ ទីតាំង​ក្រុមហ៊ុន​ពន់​យិ​សារ ពី​ន ពី​ន ទទួល បញ្ចាំ​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​៣ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្ត​កោះកុង ត្រូវបាន​សមត្តកិច្ច​ចុះ​ធ្វើ​ការឆែកឆេរ​នៅ​ល្ងាច​ថ្ងៃ​ទី​១៧​ខែ​វិច្ចិការ​ឆ្នាំ​២០១៦​ដកហូត​បាន​ម៉ូតូ​ចោរលួច ១​គ្រឿង​ប្រគល់​ឲ្យ​ម្ចាស់​វិញ ។​ម្ចាស់​កាន់កាប់​ទីកន្លែង​នោះ​មានឈ្មោះ ចុង សុ​ទា ភេទ​ស្រី ជនជាតិខ្មែរ​។

​លោក​ឡាយ ម៉េង​ឡាំង ប្រធានការិយាល័យ ព្រហ្មទណ្ឌ​កំរិត​ស្រាល បានអោយដឹងថា ក្រោយពី​ទទួល​ពាក្យបណ្ដឹង​ពី​ជនរងគ្រោះ ឈ្មោះ​សុន ដា​រ៉ា ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ​ជា​មន្ត្រី​នគ​បាល​ពន្ធនាគា​ខេត្ត​កោះកុង មាន​ទីលំនៅ​ភូមិ​៣ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ដោយ​ចោទប្រកាន់​ទៅលើ ឈ្មោះ​អ៊ឹម សុខ​ឃី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​មេជាង​សំណង់ មាន​ទីលំនៅ​ភូមិ​ស្ទឹង​វែង សង្កាត់​ដងទង់ ក្រុង​ខេ​មរ​ភូមិ ពី​បទ​រំលោភ​លើ​ទំនុកចិត្ត​ជួល​ម៉ូតូ​ជិះ រួច​យក​ទៅ​បញ្ចាំ​។

​សមត្តកិច្ច​បាន​អោយដឹង​ថា​ការចុះ​ឆែកឆេរ​នៅពេលនេះ​គឺ​អនុវត្ត​តាម​ដីការ​លេខ​១៨,២៦​តព​១៦ ចុះ​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៦ របស់​សាលាដំបូង​ខេត្តកោះកុង​ចុះ​អនុវត្ត​ដោយ​លោក អ៊ីវ ត្រា​យ ព្រះ​រាជ្ញារ​ង អម​សាលាដំបូង​ខេត្ត​កោះកុង​។ ក្នុង​ការចុះ​ឆែកឆេរ​លំនៅដ្ឋាន ក្រុមហ៊ុន​ពន់​យិ​សារ ពិន ពិន​មួយកន្លែង ដែល​ស្ថិតនៅ​ភូមិ​៣​សង្កាត់​ស្មាច់​មាន ជ័យ ក្រុង​ខេមរភូមិន្ទ ខេត្ត​កោះកុង​។

​សមត្ថកិច្ច​បាន​អោយដឹង​ថា ការចុះ​ឆែកឆេរ​ដែល​មាន​ឈ្មោះ​ចុង សុ​ទា ម្ចាស់​ក្រុមហ៊ុន ពន់យី​សារ ពិន ពិន​ចូលរួម​ផង​នៅ​ពេល នោះ បាន​រកឃើញ​និង​ចាប់​បាន​វត្ថុតាង រួមមាន ម៉ូតូ​១ គ្រឿង ម៉ាក​វេវ ព័ត​ខ្មៅ​ប្រផេះ ស្លាក​លេខ​1A85-49 កោះកុង ក្រៅ​ពី​ម៉ូតូ​ពាក់ព័ន្ធ​១​គ្រឿង​នេះ​នាពេល​នោះ​ដែរ​សមត្តកិច្ច​បាន​ប្រទះឃើញ​ម៉ូតូ​៣១​គ្រឿង​ផ្សេងទៀត​។​

​ក្នុងនោះ ម៉ូតូ​ដែល​មាន​ឯកសារ​គ្រប់គ្រាន់ មាន​ចំនួន​១១​គ្រឿង ហើយ​ចំណែក​ម៉ូតូ​ដែល​អត់​មាន​ឯកសារ​គ្រប់គ្រាន់ មាន​ចំនួន​២០​គ្រឿង​មាន​.​ម៉ាកហ៊ុង​ដា​125​មាន​ចំនួន​៥​គ្រឿង ម៉ាក​ពី​ណូ​ចំនួន​២​គ្រឿង ម៉ាក​ស្គុប​ពី​១​គ្រឿង ម៉ាកវីវ៉ា​១​គ្រឿង ម៉ាក​វេវ​ចំនួន​៦​គ្រឿង​ម៉ាក​ឃ្លីច​១​គ្រឿង​. ម៉ាក​ស្មះ​១​គ្រឿង និង​ម៉ាក​សង់ការ​រ៉េ ចំនួន​២​គ្រឿង​។

​សមត្ថកិច្ច​បាន​អោយដឹង​ទៀតថា ចំពោះ​ម៉ូតូ​ទាំងនោះ ក្រៅ​ពី​ម៉ូតូ​ពាក់ព័ន្ធ​ម៉ាក​វេវ​មួយ​គ្រឿង​ខាងលើ​នេះ សមត្តកិច្ច​បាន​ប្រគល់អោយ​ទៅ​ម្ចាស់ឈ្មោះ ចុង សុ​ទា នាយក​ក្រុមហ៊ុន​យី​សារ​គ្រប់គ្រង​វិញ​។​មើល​ទៅ​ល្អ​ដែរ​តែ​ខ្លឹមសារ​ពិត​ក្រុមហ៊ុន​បញ្ចាំ​មួយ​នេះ​ទទួល​បញ្ចាំ​របស់​ចោរ​(​ទទួលផល​ចោរកម្ម​)​តែ​សមត្តកិច្ច​ធើ​មិនដឹង​ទៅ​វិញ​?៕

 

k-koh-moto-500x376 koh-kong-moto1-500x376

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់