សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មេ​នគរបាល​សេដ្ឋកិច្ច​ខេត្ត​សីហនុ​ស្រវឹង​បើក​បុក​របួស​ស្នងការ​ស្ងាត់​?

​មេ​នគរបាល​សេដ្ឋកិច្ច​ខេត្ត​សីហនុ​ស្រវឹង​បើក​បុក​របួស​ស្នងការ​ស្ងាត់​?

ខេត្ត​ព្រះសីហនុ​៖ លោក​ចៅ ម៉េង នាយការិយាល័យ​នគរបាល​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​កាលពី​វេលា​ម៉ោង​២១​និង​៣០​នាទី ថ្ងៃទី​១៧ ខែវិច្ឆិកា​ឆ្នាំ​២០១៦​បាន​បើករថយន្ត​ទាំង​ស្រវឹង​ជោកជាំ​ទៅបុក​ម៉ូតូ​ជនបរទេស​បណ្តាលឲ្យ​រងរបួស​តែ​មិន​ព្រម​ចេញ​មុខ​ទទួលខុសត្រូវ​នោះទេ​បែរ​ជា​ប្រឹង​បន្ថែម​ល្បឿន​គេចចេញ​ពី​កន្លែងកើតហេតុ​បាន​ចម្ងាយ​១​គីឡូម៉ែត្រ​ក៏​ទៅបុក​ការដ្ឋាន​ដែល​កំពុង​សាងសង់​រង្វង់​មូល​ត្រីដូល​ហ្វី​ន ទៅមុខ​លែងរួច​ទើប​ផ្អើល​គេឯង ។ មហាជន​កំពុង​រង់ចាំ​មើល​ថា​តើ​លោក​ជួន​ណារិន​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ចាត់ការ​កូនចៅ​របស់​ខ្លួន​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មើល​ជា​គំរូ​យ៉ាងដូចម្តេច​ទៅ​?​។

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង នៅ​ចំណុច​ជិត​ផ្ទះ​ពស់ ស្ថិតក្នុង​ភូមិ​លេខ​៣ សង្កាត់​លេខ​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ ដែល​បង្កឡើង​ដោយ​លោក​ចៅ ម៉េង បើករថយន្ត​១​គ្រឿង​ម៉ាក​ហា​យឡេន​ឌឺ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រះសីហនុ ២A-៣៧៨៧ បាន​ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ត្បូង​មក​ជើង លុះ​មកដល់​ចំណុចកើតហេតុ ក៏​បាន​បុក ម៉ូតូ​មួយ​គ្រឿង​ម៉ាក អ៊ែរ​ប្លែក ពណ៌​ក្រហម លាយ​ខ្មៅ គ្មាន​ស្លាក​លេខ បើកបរ​ដោយ​បុរស​ជនជាតិ​ឥណ្ឌូនេស៊ី​ម្នាក់​ឈ្មោះ Yufuf Chandra អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​លេខ​៣ សង្កាត់​លេខ​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ រួម​ដំណើរ​ជាមួយ​បុរស​ម្នាក់​ទៀត​ដែល​ជា​ជនជាតិ​ឥណ្ឌូនេស៊ី​ដូច​គ្នា​បណ្តាល​ឲ្យ​យុវជន​ជនជាតិ​ឥណ្ឌូនេស៊ី​ទាំង​២​នាក់​រងរបួស​មធ្យម ។

​បន្ទាប់ពី​បុក​ជនជាតិ​ឥណ្ឌូនេស៊ី​នេះហើយ លោក​ចៅ​ម៉េង​ដែល​មាន​ជាតិ​ស្រវឹង​ខ្លាំង​ក្នុង​ខ្លួន​ក៏​បាន​បួង​ចង្កូត​គេចចេញ​ពី​កន្លែងកើតហេតុ ហើយ​បន្ថែម​ល្បឿន​រថយន្ត​បាន​ប្រហែល​១៣០០​ម៉ែត្រ ក៏​បាន​ទៅបុក​ការដ្ឋាន​រង្វង់​មូល​ត្រីដូល​ហ្វីន​នៅផ្លូវ​ឯករាជ្យ ក្បែរ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បណ្តាលឲ្យ​រថយន្ត​ដាច់​កង់​ទៅមុខ​លែងរួច ពេលនោះ​លោក​ចៅ ម៉េង​ក៏បាន​បើកទ្វារ​រថយន្ត​គេចខ្លួន​បាត់​ភ្លាមៗ​ដែរ ។

​ប្រជាពលរដ្ឋ ក៏ដូចជា​មន្ត្រីរាជការ​ដែល​ស្គាល់​លោក​ចៅ ម៉េង និយាយថា ជា​ទម្លាប់ មន្ត្រីនគរបាល​ជាន់ខ្ពស់​នៅ​ខេត្ត​ព្រះសីហនុ​ម្នាក់​នេះ​មិនមែន​ជា​អ្នក​ដែល​ចេះ​ទទួលខុសត្រូវ​នោះទេ​។​ករណី​នេះ​កំពុងតែ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ខេត្តព្រះសីហនុ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ព្រោះថា​ថ្មីៗ​នេះ​នៅ​ខេត្ត​ព្រះសីហនុ​ហ្នឹង​ដែរ​ស្នងកា​រង​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​កូនប្រសា​យាយ​ផា​ប្រធាន​ក្រុមហ៊ុន​ផានី​ម៉ិច​ជិះ​ដល់​ទៅ​ឡាន​លិច​ស៊ី​ស​តែ​ធឺ​ឬ​ក​ថោក​ស្រវឹង​ខឹង​ហៅ​ស្រី​ទៅ​ដេក​មិន​បាន​ដក​កាំភ្លើង​បាញ់​បោះ​សេរី​គម្រាម​សន្តិសុខ​ដូច​ស្រុក​អត់​ច្បាប់​ទី​បំផុយ​អត់​មាន​រឿង​អី​មែន​ស្ងាត់ឈឹង​។ ចំពោះ​ករណី​មេ​នគរបាល​សេដ្ឋកិច្ច​ខេត្ត​ស្រវឹង​បើក​ឡាន​បុក​ម៉ូតូ​ជន​បរទេស​ហើយ​បើក​រត់​នេះ​ប្រជាពលរដ្ឋ​ក៏​បាន​គិត​ទុកជា​មុន​ដែរ​ថា​៖​គ្មាន​បញ្ហា​ព្រោះ​លោក​ចៅ​ម៉េង​ជា​អ្នក​រក​លុយ​ជូន​មេ​អ្នករកស៊ី​ណា​មិន​ដឹង​នោះ​បើ​ចឹង​មេ​ម៉េចហ៊ាន​ចាត់ការ​?៕

 

police-sn3 police-sn1-395x500 police-sn1-375x500

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់