សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មាន​នគរបាល​ទៅ​បន្លំ​ជា​នគរបាល​សេដ្ឋកិច្ច​ខេត្ត​កំពង់ឆ្នាំង​ទៅ​គោះ​លុយ​ទូក​នេសាទ​យួន​នៅ​ទន្លេរ​កំពង់លែង​!

​មាន​នគរបាល​ទៅ​បន្លំ​ជា​នគរបាល​សេដ្ឋកិច្ច​ខេត្ត​កំពង់ឆ្នាំង​ទៅ​គោះ​លុយ​ទូក​នេសាទ​យួន​នៅ​ទន្លេរ​កំពង់លែង​!

កំពង់ឆ្នាំង ៖ ប្រភព​ពី​ប្រជាពលរដ្ឋ​បានអោយដឹងថា​៖​កាលពី​ព្រលុបៗ​ថ្ងៃទី​១៧​ខែវិច្ឆិកា​ឆ្នា​២០១៦​មាន​នគរបាល​សេដ្ឋកិច្ច​ខេត្ត​បាន​មក​គោះ​រកលុយ​ពី​ទូក​នេសាទ​ជនជាតិ​យួន​ចំនួន​១០​ទូក​ដែល​ពួគេ​បានបើក​យុទ្ធនាកា​រចេញ​ប្រតិបត្តិ​ការអូ​សអួន​ទៅតាម​ចំណុច​គោលដៅ​ក្នុ​មានកោះ​ក្អែក ដូន​វៀត ទន្លេ​ក្រៅ​ក្នុង​ស្រុក​កំពង់លែង​និង​ស្រុក​ជល​គី​រី​និង​ចំ​ណុ​កោះ​បាយ​ក្រៀម ចំណុច​ព្រែក​គូ កា​ម៉ាល់ ដូនតី​និង​កោះ​ក្រញ៉ា​ន​ក្នុងស្រុក​កំលែង​និង​ស្រុក​បរិបូរណ៍​។ ក្រុម​សមត្ថកិច្ច​ប៉ូលីស​មួយក្រុម​មាន​កាណូត​បា​ឡា​ស្មាច់​ចំនួន​១​គ្រឿង​មាន​គ្នា​៣​នាក់​ដែល​ប្រភព​សុំ​មិន​បញ្ច​ញ​ឈ្មោះ​បាន​បង្ហើប​ថា​៖​ដឹកនាំ​ដោយ​ឈ្មោះ​ឃ្លោគ​ស្រឿង​ហៅ​គា​ជា​ប៉ូលីស​សេដ្ឋកិច្ច​ខេត្ត​និង​មាន​អ្នក​បើកកាណូត​ម្នាក់​ឈ្មោះ​សួរ​បាន​ទៅ​ឃាត់​ទូក​អួន​ទាំងនោះ​ដោយ​ជម្រឹត​ទារប្រាក់​ពី​ទូក​អួន​នោះ​ចំនួន​២៥០០​ដុល្លា​អាមេរិក​ក្នុង​១​ទូក​។​តែ​ចរចារ​មិន​ត្រូវ​គ្នា​ក្រុម​ទូក​អួន​ទាំងនោះ​ក៏​បាន​វិលត្រឡប់​មក​ផ្ទះ​វិញ​អស់​នៅសល់តែ​ទូក​មួយ​នៅ​បន្ត​ធ្វើ​នេសាទ​។

​ចំណែក​ក្រុម​សមត្ថកិច្ច​ដែល​ទៅ​ឃាត់​ទូក​អួន​នោះ​បើ​តាម​ប្រភព​អោយ​ដឹង​គឺ​គេ​យក​លេស​ថា​ឃាត់​ហៅ​យកមក​ធ្វើ​កិច្ច​ស្យា ប៉ុន្តែ​តាម​ពិត​គឺ​ឃាត់​ដើម្បី​ទារ​លុយ​តែម្ដង​។​

​ប្រភព​មួយ​ផ្សេងទៀត​បាន​បង្ហើប​ថា​ទូក​អួន​មួយ​ទូក​ដែល​សមត្ថកិច្ច​ឃាត់​នោះ​ឮថា​ចំណាយ​អស់​២០០០​ដុល្លារ​អាមេរិក​ដោយ​អូស​យក​មក​ចរចារ​នៅ​ចំណុច​ព្រែក​ដៃដល់​ជា​ថ្នូរ​និង​ការដោះលែង​អោយ​មក​ផ្ទញ​វិញ​។​ករណី​នេះ​ប្រជាពលរដ្ឋ​បាន​រិះគន់​និង​ចោទ​លោក​ឃ្លោក​ស្រឿង​ថា​៖​ធ្វើ​បែបនេះ​តើ​សម​ជានគ​បាល​យុត្តិធម៍​ដែរ​ឬទេ​។​បើ​ដឹង​ថា​ទូក​អួន​ជា​បទល្មើស​ជាក់ស្ដែង​ហេតុអ្វី​មិន​ចាប់​បញ្ជូន​ទៅ​ជំនាញ​?​ប្រជាពលរដ្ឋ​បាន​រិះគន់ថា ហើយ​ការ​ដែល​លោក​ឃ្លោក ស្រឿង​ដឹកនាំ​កំលាំង​ចុះ​ទៅ​ចាប់​ទូក​អូស​អួន​នោះ​ក៏​មិន​មាន​បញ្ជារ​ពី​ថ្នាក់លើ​ទេ​សូម្បី​លោក​ប្រធាន អនុប្រធាន​ការិយាល័យ​សេដ្ឋកិច្ច​ក៏​មិន​បានដឹង​ដែរ ។

​ម្យ៉ាងវិញទៀត​បើតាម​ប្រភព​ពី​មន្ត្រី​នគ​បាល​សេដ្ឋកិច្ច​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​អោយ​អ្នកយកព័ត៌មាន​យើង​ដឹងថា​៖​លោក​ឃ្លោក ស្រឿង​មិនមែន​ជា​មន្ត្រី​នគ​បាល​នៅក្នុង​អង្គភាព​ការិយាល័យ​ប្រឆាង​បទល្មើ​សសេដ្ឋកិច្ច​ទៀត​ទេ​គឺ​លោកស្នងការ​បាន​ដក​លោក​ចេញពី​អង្គភាព​ការិយាល័យ​ប្រឆាំង​បទ​ល្មើ​សេដ្ឋកិច្ច​មក​នៅ​កាន់ការ​ជា​មន្ត្រី​នគ​បាល​ព្រហ្មទណ្ឌ​បី​តិកភ័​ណ្ឌ​តាំង​ពី​លោក​អាត់ ខែម​នៅ​ជា​ស្នងការ​នគ​បាល​ខេត្ត​កំពង់ឆ្នាំង​ម្លេះ​។​ជាង​នេះ​ទៅ​ទៀត​លោក លោក​ឃ្លោក​ស្រឿង​មិនដែល​បាន​ធ្វើ​ការងារ​ព្រហ្មទណ្ឌ​ដូចដែល​ថ្នាក់លើ​ប្រគល់​ឲ្យ​នោះ​ឡើយ​គឺ​គេ​តែ​លួច​ទៅ​ធ្វើ​ការងារ​សេដ្ឋកិច្ច​ចាប់​លើកយក​លប​ឬ​រើ​របាំង​ដែល​អ្នក​នេសាទ​បាន​ដាក់​ដោយ​អោយ​ម្ចាស់​យក​លុយ​ទៅ​លួស​ទើប​អោយ​មក​វិញ​។​ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹ​ថា​នៅ​មុន​ការចាប់​ទូក​អូស​អួន​ជនជាតិ​យួន​នៅ​យប់​១៧​វិច្ឆិការ​នោះ​ប៉ុន្មាន​ថ្ងៃ​ដោយ​ចរចារ​យកលុយ​២០០០​ដុល្លារ​ជា​ថ្នូរ​នឹង​ការដោះលែង​នោះ​លោក​ឃ្លោក ស្រឿង​បាន​ទៅ​ចាប់​ដកហូត​យក​លប​ពី​អ្នកនេសាទ​នៅ​ភូមិ​ប្រឡាយ​មាស​ហើយ​ម្ចាស់​បាន​យក​លុយ​មក​លួស​អស់​ប្រាក់​ជាច្រើន​លាន​រៀល​ផងដែរ​។

​ករណី​នគរបាល​ធ្វើ​ការងារ​ខុស​ភារកិច្ច​ចឹង​តើ​ឯកឧត្តម​អភិបាល​ខេត្ត​ឈួ​រ ច័ន្ទ​ឌឿ​ន​និង​លោកស្នងការ​គួរ​មាន​វិធា​ការ​បែបណា​? ។​

​ជាង​នេះ​លោក ឡុច វណ្ណា​រា ដែល​ទើប​និង​ត្រូវបាន​តែងតាំង​ជា​ស្នងការ​នគ​បាល​ខេត្ត​កំពង់ឆ្នាំង​នា​ពេល​ថ្មីៗ​នេះ មេត្តា​ជួយ​ចាត់​វិធានការ​ខាងលើ​នេះ​ផង​កុំអោយ​ខូច​ឈ្នោះ​នគ​បាល​ដ៍ទៃ​ដែល​គេ​ធ្វើ​ល្អៗ​ច្រើន​ផង​ដែរ ។ សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ផ្លូវ​ទូ​ដែល​ទើប​ហ្នឹង​ទទួលបាន​នៅ​វេលា​ម៉ោង​៥​និង​០០​នាទី​ថ្ងៃ​ទី​១៨​វិច្ឆិការ​២០១៦​នេះ​ថា​ម្សិលមិញ​នេះ​មាន​ការរៀបចំ​វេទិការ​ថ្នាក់​ជាតិ​ដែល​ធ្វើឡើង​នៅ​ឃុំ​ផ្លូវ​ទូក​ស្រុក​កំពង់លែង​ប្រជាពលរដ្ឋ​បាន​សរសេរ​សំបុត្រ​ដាក់​ជូន​ប្រធាន​អង្ក​ប្រជ​វេទិការ​ថ្នាក់ជាតិ​ដោយ​លើកឡើង​នៅ​បញ្ហា​ក្រុម​នគ​បាល​សេដ្ឋកិច្ច​ខេត្ត​មាន​២​ទៅ​៣​ក្រុម​ខ​ណះ​ដែល​ប្រជាពលរដ្ឋ​មាន​ការ​ថ្នាំងថ្នាក់​និង​ក្តីកង្វល់​ដោយ​សុំ​អោយ​ជួយ​ធ្វើការ​ដោះស្រាយ​បន្ទាន់​ផងដែរ​តែ​ក្នុងនោះ​អភិបាលរង​ខេត្ត​បាន​សន្យា​ធ្វើ​ការដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ដោយ​សុំ​អោយ​ពួកគាត់​ស្ងប់ចិត្ត​។

​ប្រជាពលរដ្ឋ​ដែល​បាន​ដឹង​ហេតុការណ៍​ខាងលើនេះ​គេ​រង់ចាំ​មើល​កណ្តាប់ដៃ​ដែក​របស់លោក​អភិបាលខេត្ត​និង​លោកស្នងការ​នគ​បាល​ដែល​ទើប​ហ្នឹង​ឡើង​ថ្មី​អាច​វែក​រក​មុខ​ក្រុម​ខាងលើ​នេះ​ឃើញ​និង​ចាត់ការ​យ៉ាងណាដែរ ៕

 

k-y4-500x300 k-fish-s4-500x300

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់