សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក លី ជូ​បៀ​ង ប្រធាន​កសិកម្ម​ខេត្ត​បាត់ដំបង​ឃុបឃិត​លាក់បាំង​បើកដៃ​អោយ​ជនជាតិ​វៀតណាម​រកស៊ី​ឈើ​

លោក លី ជូ​បៀ​ង ប្រធាន​កសិកម្ម​ខេត្ត​បាត់ដំបង​ឃុបឃិត​លាក់បាំង​បើកដៃ​អោយ​ជនជាតិ​វៀតណាម​រកស៊ី​ឈើ​

ខេត្ត​បាត់ដំបង​ ៖ ​ទីតាំង​រកស៊ី​ឈើ​មួយ​កន្លែង​ស្ថិតនៅ​ភូមិ​នំក្រៀប​ហៅ​ភូមិ​ចិន​ផ្លូវ​លេខ​៣០៣​ឃុំ​ព្រែក​ព្រះស្តេច​.​ស្រុក​សង្កែ​ខេត្ត​បាត់ដំបង​មួយ​កន្លែង​ដែល​អ្នក​ភូមិ​ដឹងថា ជា​ជន​វៀតណាម​និយាយ​ភាសារ​ខ្មែរ​បាន​មួយ​ម៉ាត់ៗ​បាននិងកំពុង​បើកមុខ របរ​រកស៊ី​ជួញដូរ​ឈើ​ប្រណីត​ដោយ​យក​មក​កែច្នៃ​ធ្វើ​តុ​.​ទូ​គ្រែ និង​សា​ឡុង​ជា​រៀងរាល់ថ្ងៃ​។​

​បើតាម​សម្តី​របស់​ប្រជាពលរដ្ឋ​ដែ​រស់នៅ​ជិតៗ​ទីតាំង​នោះ​បាន​អោយដឹងថា ជនជាតិ​វៀតណាម​ពីរ​នាក់​ប្តី​ប្រពន្ធ​នេះ​បាន​មក​បោះទីតាំង​នេះ​រកស៊ី​ឈើ​មួយ​កន្លែង​ក្នុង​ភូមិ​លើ​ដី​ឡូត៍​ដ៏​ធំ​សំរាប់​ជា​ទីកន្លែង​រកស៊ី​ហើយ​ពូក​គាត់​សង្កេត​ឃើញថា​ទីតាំង​រកស៊ី​ឈើ​កន្លែង​នេះ​គឺ​ចេញ​បិទ​ចូល​បិទទ្វារ​ជិតៗ​រាល់ថ្ងៃ ហើយ​ចំណែក​ក្នុង​របង និង​ក្នុង​រោង​មាន​សុទ្ធ​ឈើ​ប្រណីត​ដែល​គេ​ដឹក​មក​នៅ​ពេល​យប់​មក​ទុក​សំរាប់​កែច្នៃ​នាំចេញ​។​

​ពួកគាត់​បាន​បន្តថា ការប្រកបមុខរបរ​បំផ្លាញ​ឈើ​យ៉ាងនេះ​ហើយ​ពុំ​ឃើញ​មាន​សមិត្ថកិច្ច​ឬ​ជំនាញ​ណា​មក​សួរនាំ និង​ធ្វើ​ការបង្ក្រាប​ម្តង​ឡើយ​ប្រហែល​សមិត្ថកិច្ច​ត្រូវ​ភ្លើង​ដុល្លារ​លែង​បើក​ភ្នែក​រួច​ហើយ​មើលទៅ​ទាំង​តាមផ្លូវ​ទាំង​ក្នុង​ក្រុង​ខេត្ត​ងងឹតភ្នែក​ទាំងអស់​។​

​ក្នុង​រឿង​នេះ​ភ្នាក់ងារ​ព័ត៌មាន​បាន​ទំនាក់ទំនង​ទៅ​លោក លី ជូ​បៀ​ង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​បាត់ដំបង​ដើម្បី​បំភ្លឺ តែ​ជួប​កូនចៅ ហើយ​មេ​ចូល​បន្ទប់ទឹក​រហូត​ដោយ​គ្មាន​ទទួល​បាន​ការបំភ្លី​ពី​ស្ថាប័ន្ត​ពាក់ព័ន្ធ​ណាមួយ​បាន​ទេ​។​

​សូមបញ្ជាក​ថា រាល់​បទល្មើស​ទាំងឡាយ​ក្នុង​ខេត្ត​បាត់ដំបង​របស់​រដ្ឋ​គឺ​គ្មាន​ការទទួលខុសត្រូវ​ទាំងអស់​ហើយ​រុញ​ដាក់​គ្នា​ទៅវិញទៅមក និង​រាល់​កា​រកស៊ី​ជួញដូរ​ទាំងអស់​៕

 

joulibeang (1) joulibeang (2)

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់