សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ក្រុមហ៊ុន​រាម​ណា​កំពុង​តែ​ប្រព្រឹត្ត​ខុស​អំពី​ច្បាប់ តែ​សមត្ថកិច្ច​ធ្វើ​ដូច​មិន​ចាប់​អារម្មណ៍​

ក្រុមហ៊ុន​រាម​ណា​កំពុង​តែ​ប្រព្រឹត្ត​ខុស​អំពី​ច្បាប់ តែ​សមត្ថកិច្ច​ធ្វើ​ដូច​មិន​ចាប់​អារម្មណ៍​

​ខេត្ត​រតន​:​គិរី ៖ លោកតេក សុខ​លាង ដែល​ជា​មេការ​របស់​ក្រុមហ៊ុន រាម​ណា កំពុងតែ​ធ្វើ​ការដឹកជញ្ជូន​ឈើ​តាម​រថយន្ត​យី​ឌុប ចេញពី​ស្រុក​អណ្ដូង​មាស​ឆ្ពោះទៅ​កាន់​ខេត្ត​កំពង់ចាម ដែល​ផ្ទុយ​ពី​ច្បាប់​ដែល​បាន​អនុញាតិ គឺ​នៅ​ស្រុក​តា​វែង ។​

​តែ​ផ្ទុយទៅវិញ ឈើ​ទាំង​នោះ​បែរ​ជា​ធ្វើ​ការស្តុប​ទុក​នៅ​ក្នុង​ទឹកដី​នៃ​ស្រុក​អណ្ដូង​មាស​រាប់សិប​ម៉ែត​គូប  និង​ធ្វើ​ការដឹកជញ្ជូន​តាមរ​ថយ​ន្ត​យី​ឌុប​ជាច្រើន​គ្រឿង ចេញពី​ស្រុក​អណ្ដូង​មាស​ទៅវិញ​ប្រហែលជា​លោក សុខ លាង គិតថា ច្បាប់​នៅ​ស្រុក​ខ្មែរ​ស្រេច​តែ​លោក​អ្នក​កំណត់​ហើយ ទើប​លោក​ចង់​ធ្វើ​អ្វី​តាមតែ​អំពើរ​ចិត្ត​ដោយ​គ្មាន​ការ​ខ្លាច​ញញើត​ច្បាប់​បែបនេះ​។ ដូច្នេះ​ហើយ​សូម​លោក កែប កត់​ដែល​ជា​នាយ​ខ័ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​រតន​:​គិរី និង​មន្ត្រី​ជំនាញ​ដែល​ពាក់ព័ន្ធ​ទាំងអស់​មេត្តា​ធ្វើការ​ត្រួតពិនិត្យ​ច្បាប់​អនុញាតិ​អោយ​បាន​ច្បាស់លាស់​ផង  មិនមែន​ទុកអោយ​ឈ្មួញ​ធ្វើ​អ្វី​ស្រេច​តែ​អំពើ​ចិត្ត​ដោយ​មិន​ខ្លាចញញើត​ច្បាប់​បែបនេះ ។​

​សារព័ត៌មាន​យើង​មិនអាច​សុំ​ការ​បំភ្លឺលោក តេ​ក សុខ​លាង បានទេ ៕

 

IMG-20161123-WA0093 IMG-20161123-WA0089 IMG-20161123-WA0090 IMG-20161123-WA0091 IMG-20161123-WA0092

Filed in: ព័ត៌មានជាតិ