សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ពិធី​ប្រកាស​សមាជិកភាព ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​​ស្រុក​រតនមណ្ឌល ខេត្ត​បាត់ដំបង​

ពិធី​ប្រកាស​សមាជិកភាព ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​​ស្រុក​រតនមណ្ឌល ខេត្ត​បាត់ដំបង​

​សមាជិកភាព​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះ​ជួយ​ក្នុង​ឃុំ​ទាំង ៥ នៃ​ស្រុក​រតនមណ្ឌល ខេត្ត​បាត់ដំបង ត្រូវបាន​ធ្វើ​ពិធី​ប្រកាស តែងតាំង ក្រោម​អធិបតីភាព ឯកឧត្តម កែ គឹមយ៉ាន សមាជិក​គណៈ​អចិន្ត្រៃយ៍ គណៈកម្មាធិការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា និង​ជា អនុប្រធាន​ទី​១ ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះ​ជួយ​ខេត្ត​បាត់ដំបង នា​ព្រឹក​ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០១៤ នៅ​ទីស្នាក់ការ​គណបក្ស​ប្រជា ជនកម្ពុជា ស្រុក​រតនមណ្ឌល​។​

​មានប្រសាសន៍​ក្នុង​ពិធី​នោះ ឯកឧត្តម កែ គឹមយ៉ាន សមាជិក​គណៈ​អចិន្ត្រៃយ៍ គណៈកម្មាធិកា​រា​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា និង ជា​អនុប្រធាន​ទី​១ ក្រុម​កា​ងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះ​ជួយ​ខេត្ត​បាត់ដំបង មានប្រសាសន៍ថាៈ​ក្នុង​រយៈពេល​១០​ឆ្នាំ​កន្លងទៅនេះ ខេត្ត​បាត់ដំបង មាន​ការរីកចំរើន​យ៉ាង​ខ្លាំង​លើ​គ្រប់​វិស័យ​ធំៗ ជា​បណ្តា​ខេត្ត​នានា ដ៏​ទៃ​ទៀត​នៅ​ទូទាំង​ប្រទេស​។​

​ឯកឧត្តម​មាន​ប្រសាសន៍ កោតសរសើរ​ដល់​ស្រុក​រតនមណ្ឌល ក៏​ដូចជា​ខេត្ត​បាត់ដំបង ទាំ​មូល​ដែល​បាន​យកចិត្តទុកដាក់ ពង្រឹង​បាន​ល្អ​នូវ សន្តិសុខ សណ្តាប់ធ្នាប់​សង្គម និង​ការងារ​បង្កបង្កើនផល​ស្រូវ ដំណាំ​ឧស្សាហកម្ម ទទួល​បាន​ទិន្នផល​ខ្ពស់ កសាង​ហេដ្ឋរចនាសម្ព័ន្ធល្អ ធ្វើឱ្យ​ជីវភាព ប្រជាជន​បាន​ធូរធារ រីកចំរើន និង ពិសេស​ការងារ​កសាង​បក្ស​របស់​ស្រុក​រតនមណ្ឌល ទទួលបាន​ចំណាត់ថ្នាក់​លេខ ៣ ក្នុង​ចំណោម​ស្រុក​ទាំង ១៤ របស់​ខេត្ត​បាត់ដំបង​។​

​ឯកឧត្តម​មាន​ប្រសាសន៍​ទៀតថាៈ បច្ចុប្បន្ន​ប្រទេស​មាន​សន្តិសុខ សន្តិភាព​ពេញលេញ​រាជរដ្ឋាភិបាល ដំណើរការ និតិប្រតិបត្តិ​ធម្មតា ធ្វើឱ្យ​ជីវភាព​ប្រជាពលរដ្ឋ កាន់តែ​ប្រសើរ​ឡើង សេដ្ឋកិច្ចជាតិ កាន់តែ​មាន​ចំណូល និង ធ្វើ​នយោបាយ​ក្រៅ​ប្រទេស​ត្រឹមត្រូវ សាមគ្គី​បានល្អ រវាង ប្រទេសជិតខាង​ទៀ​ផង ។
​ឯកឧត្តម​មាន​ប្រសាសន៍​ផ្តាំផ្ងើរ ដល់​សមជិកភាព​ទាំងអស់ បន្ត​ធ្វើ​ការងារ​បន្ថែម​ទៀត និង​ជំរុញ​អោយ​ខេត្ត​ស្រុក ឃុំ សង្កាត់ អនុវត្តន៍ តាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ដែល​បាន​កំណត់ កែលំអ​មន្ត្រី​គ្រប់​ជាន់ថ្នាក់ ដើម្បី​កំណើន​ការងារ សមធម៌ និង​ប្រសិទ្ធិភាព​។​!!!!

 

2014_08_31dpn1 (2) 2014_08_31dpn1 (1) 2014_08_31dpn1

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី