សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ពលករ​ខ្មែរ​ពីរ​នាក់ ជិះ​ម៉ូតូ​បុក​បង្គោល​ភ្លើង​ស្លាប់​ម្នាក់ នៅ​ខេត្ត​ឆុន​បុរី​

ពលករ​ខ្មែរ​ពីរ​នាក់ ជិះ​ម៉ូតូ​បុក​បង្គោល​ភ្លើង​ស្លាប់​ម្នាក់ នៅ​ខេត្ត​ឆុន​បុរី​

ប្រទេស​ថៃ ៖ យ៉ាងហោចណាស់​ក៏​មាន​ពលករ​ខ្មែរ​ម្នាក់​បាន​ស្លាប់​ភ្លាមៗ នៅ​​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍  នៅក្នុង​ប្រទេស​ថៃ  ខណៈ​ដែល​ពួកគេ​បាន​បើកបរ​​​ម៉ូតូ​យ៉ាង​លឿន​ត្រង់ចំណុច​ផ្លូវ​កោង  ដើម្បី​ទៅ​ធ្វើការ​ក៏​បាន​បុក​ទៅលើ​បង្គោល​ភ្លើង​ទាំង​ព្រឹក​។​

​តាម​របាយការណ៍​របស់​សមត្ថកិច្ច​ថៃ បានអោយដឹងថា  ហេតុការណ៍​នេះ​បាន​កើតឡើង​​​នៅវេលា​ម៉ោង ៦ និង ៣០ នាទី​ព្រឹក  ថ្ងៃទី​២១ ខែវិច្ឆិកា  ឆ្នាំ​២០១៦  ត្រង់ចំណុច​​ផ្លូវ​កោង​មួយកន្លែង  ក្បែ​ផ្លូវបំបែក ណង​ឆៃ​រឿ  ក្នុងស្រុក​បាន​បឹង  ខេត្ត​ឆុន​បុរី  ប្រទេស​ថៃ ។​

​របាយការណ៍​បាន​បន្តថា  នៅ​មុនពេល​កើតហេតុ​ខាងលើ  គេ​បាន​ឃើញ​យុវជន​ពីរ​នាក់​​​ដែល​ជា​ពលករ​ខ្មែរ​ទៅ​ធ្វើការ​នៅ​ទីនោះ  បាន​ជិះ​ម៉ូតូ​ឌុប​គ្នា​ដោយ​បាន​បើកបរ​យ៉ាង​លឿន​​​ដែល​ទំនងជា​មាន​ការប្រញ៉ាប់​ទៅ​ធ្វើការ​ផង ។ លុះ​ទៅដល់​ត្រង់​ចំណុច​ខាងលើ  ដែលជា​​​ចំណុច​ផ្លូវ​កោង  ប្រហែលជា​គេ​មិន​អាច​យក​ចង្កូត​បាន​ទើប​ជ្រុល​ទៅ​បុក​នឹង​សសរ​ដងគោម​​( បង្គោល​ភ្លើង ) យ៉ាង​ពេញទំហឹង  បណ្តាលអោយ​មនុស្ស​ម្នាក់​ត្រូវបាន​ស្លាប់​ភ្លាមៗ​​​នៅនឹងកន្លែង  ម៉ូតូ​នឹង​មនុស្ស​បាន​ជ្រុល​ទៅ​ធ្លាក់​​​ក្នុង​ទឹក​ប្រលាយ ចំណែក​ម្នាក់​ទៀត​ក៏​រងរបួស​យ៉ាងធ្ងន់ធ្ងរ ដោយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​​ជួយ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ ។​

​រហូតមក​ទល់​នឹង​ពេលនេះ  គេ​នៅ​មិន​ទាន់​ស្គាល់​អំពី​អត្តសញ្ញាណ​ជនរងគ្រោះ​ទាំង​ពីរ​នាក់​​​ថា​ជា​អ្នករស់នៅ​ក្នុង​ខេត្ត​ណា  នៃ​ប្រទេស​កម្ពុជា នៅឡើយ​ទេ  ហើយក៏​មិន​យូរ​ដែរ ស្ថាន​អគ្គ​កុងស៊ុល ប្រចាំ​ប្រទេស​ថៃ  ប្រាកដ​ជា​ជួយ​សម្រួល​ដល់​ការដឹក​សព​ពលករ​រូបនោះ​​​វិលត្រឡប់​មក​កម្ពុជា​វិញ​ជាមិនខាន ដើម្បី​អោយ​ក្រុមគ្រួសារ សាច់ញាតិ​រៀបចំ​ធ្វើបុណ្យ​​តាម​ប្រពៃណី​នៅឯ​ស្រុកកំណើត ៕

 

IMG-20161122-WA0110 IMG-20161122-WA0112 IMG-20161122-WA0114

Filed in: គ្រោះថ្នាក់ចរាចរណ៍